Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

អគ្គនាយកដ្ឋានកសិកម្ម រៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យនៅខេត្តសៀមរាប

ដោយ Pothe Thun
24/10/2023
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អគ្គនាយកដ្ឋានកសិកម្ម រៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យនៅខេត្តសៀមរាប
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ក្រោមការគាំទ្រពី គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងរាជធានី-ខេត្ត មន្ទីរពាណិជ្ជកម្មខេត្ត សភាពាណិជ្ជកម្មខេត្ត សហគមន៍ កសិកម្ម ដៃគូអភិវឌ្ឍន៍នានា និងវិស័យឯកជន។

សិក្ខាសាលានេះធ្វើឡើងនៅសណ្ឋាគារខេមរាអង្គរខេត្តសៀមរាប នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយនិងលើកកម្ពស់ការយល់ដឹងដល់ភាគីពាក់ព័ន្ធក្នុងការចូលរួមអនុវត្តច្បាប់ស្តីពី ការការពាររុក្ខជាតិនិងភូតគាមអនាម័យឱ្យបានទូលំទូលាយនិងប្រកបដោយប្រសិទ្ធភាពខ្ពស់។

លោកស្រីបណ្ឌិត អុង សុជាតិ អនុប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា៖បច្ចុប្បន្ននេះ វិធានការអនាម័យនិងភូតគាមអនាម័យ (SPS) ត្រូវបានអនុវត្តជាសាកលទាំងគ្រប់ប្រភេទក្របខណ្ឌនៃកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរី (FTAS] និងក្របខណ្ឌពាnIជ្ជកម្មធម្មតា។ វិធានការ SPS ត្រូវធ្វើឡើងជាផ្នែកមួយនៃក្របខ័ណ្ឌរួម នៃការអនុវត្តខ្សែច្រវ៉ាក់តម្លៃ ព្រោះថា SPS តែឯងមិនមែនជាដំណោះស្រាយរបាំងនៃប្រទេសនាំចូលនោះទេ ហើយបើបញ្ហាប្រឈមនិងឧបសគ្គផ្សេងទៀតនៃខ្សែច្រវ៉ាក់តម្លៃមិនត្រូវបានដោះស្រាយទេនោះ ផ្នែកអនាម័យនិងភូតគាមអាហារច្បាស់ជាមិនអាចចម្លងផលិតផលទាំងនោះទៅកាន់ទីផ្សារបានឡើយ។អាស្រ័យហេតុនេះ ដំណោះស្រាយដ៏មានប្រសិទ្ធភាពក្នុងការជម្នះរបាំង SPS ត្រូវតែស្ថិតក្នុងកញ្ចប់តែមួយនៃការអភិវឌ្ឍខ្សែច្រវាក់តម្លៃនាំឆ្ពោះទៅ សម្រេចបាននូវឧត្តមភាពប្រកួតប្រជែងផ្នែកគុណភាព សុវត្ថិភាព និងតម្លៃ ទើបបាំងSPS ត្រូវបានជម្នះប្រកបដោយប្រសិទ្ធភាព។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

លោកស្រីបន្តថា គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃនឹងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ពិតជាចូលរួមចំណែកក្នុងការដណ្ដើមបាននូវ ឧត្តមភាពប្រកួតប្រកួតប្រជែង (គុណភាព សុវត្ថិភាព និងតម្លៃ) ទាំងលើទីផ្សារក្នុងស្រុកនិងក្រៅស្រុក។ ការដណ្តើមបាននូវ ឧត្តមភាពប្រកួតប្រជែងលើទីផ្សារក្នុងស្រុក ធ្វើឱ្យយើងអាចកាត់បន្ថយការនាំចូលផលិតផលពីខាងក្រៅ និងទប់ស្កាត់ការចំណាយ ចេញក្រៅប្រទេស។ ទន្ទឹមគ្នានេះ ការដណ្ដើមបាននូវឧត្តមភាពប្រកួតប្រជែងលើទីផ្សារខាងក្រៅ អាចឱ្យកម្ពុជានាំចូលមកវិញ នូវចំណូលចូលក្នុងប្រទេស។លោកស្រី អុង សុជាតិ បញ្ជាក់ទៀតថា៖ក្នុងគោលដៅជម្នះនូវរបាំង SPS ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ព្រះរាជក្រមលេខ នស/រកម/0៥២២០០៤ ចុះថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ ប្រកាសឱ្យប្រើច្បាប់ស្តីពីការការពាររុក្ខជាតិនិងភូតគាមអនាម័យ និងលិខិតបទដ្ឋានក្រោមច្បាប់ស្តីពី ការការពាររុក្ខជាតិនិងភូតគាមអនាម័យចំនួន៤៨ ដែលក្នុងនោះ អនុក្រឹត្យមានចំនួន៥ សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលមាន ចំនួន២ ប្រកាសអន្តរក្រសួងមានចំនួន៥ ប្រកាសមានចំនួន៣៥ និងសេចក្តីសម្រេចរបស់អង្គភាពមានចំនួន២ ជាការរួមចំណែក ដើម្បីពង្រឹងសមត្ថភាព SPS លើផ្នែកទន់ និងផ្នែករឹង ជាការងារអាទិភាពដែលត្រូវរៀបចំ ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដោយ មានបំពាក់ឧបករណ៍និងសម្ភារបរិក្ខាទំនើបដើម្បីបំពេញតាមលក្ខខណ្ឌតម្រូវ SPS៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ភូតគាមអនាម័យអគ្គនាយកដ្ឋានកសិកម្ម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្ដសៀមរាប និង ខេត្ដលាវនីញ ជួបពិភាក្សាការងារ និងពង្រឹងទំនាក់ទំនងឈានទៅរកជាខេត្តសម្ព័ន្ធមេត្រីភាព

អាជ្ញាធរខេត្ដសៀមរាប និង ខេត្ដលាវនីញ ជួបពិភាក្សាការងារ និងពង្រឹងទំនាក់ទំនងឈានទៅរកជាខេត្តសម្ព័ន្ធមេត្រីភាព

គ្រឹះស្ថានអង្គរ៖ ស្ថានភាពភ្ញៀវទេសចរអន្តរជាតិក្នុងខេត្តសៀមរាបមានការកើនឡើង លើកលែងតែភ្ញៀវទេសចរចិន

គ្រឹះស្ថានអង្គរ៖ ស្ថានភាពភ្ញៀវទេសចរអន្តរជាតិក្នុងខេត្តសៀមរាបមានការកើនឡើង លើកលែងតែភ្ញៀវទេសចរចិន

អ្នកជំនាញនឹងបញ្ចប់ការងារជួសជុលប្រាសាទតាព្រហ្មកិលឱ្យរួចរាល់នាចុងឆ្នាំ២០២៣នេះ

អ្នកជំនាញនឹងបញ្ចប់ការងារជួសជុលប្រាសាទតាព្រហ្មកិលឱ្យរួចរាល់នាចុងឆ្នាំ២០២៣នេះ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.