Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សភាពាណិជ្ជកម្មខេត្តសៀមរាបបើកសិក្ខាសាលាពិគ្រោះយោបល់តាមយន្តការភាពជាដៃគូរវិស័យសាធារណៈ និងឯកជន សម្រាប់សហគ្រាសនាំចេញធុនតូច និងមធ្យម

ដោយ Pothe Thun
26/10/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
សភាពាណិជ្ជកម្មខេត្តសៀមរាបបើកសិក្ខាសាលាពិគ្រោះយោបល់តាមយន្តការភាពជាដៃគូរវិស័យសាធារណៈ និងឯកជន សម្រាប់សហគ្រាសនាំចេញធុនតូច និងមធ្យម
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នេះ សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ បានសហការជាមួយគម្រោង ARISE Plus Cambodia របស់សហភាពអ៊ឺរ៉ុប និងអាល្លឺម៉ង បានបើកសិក្ខាសាលាពិគ្រោះយោបល់តាមយន្តការភាពជាដៃគូរវិស័យសាធារណៈ និងឯកជនសម្រាប់សហគ្រាសនាំចេញធុនតូច និងមធ្យមក្នុងខេត្តសៀមរាប នៅសណ្ឋាគារសុខាល័យអង្គររីហ្សត និងស្ប៉ា ដែលស្ថិតក្រោមអធិបតីភាព លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប ព្រមទាំងលោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មមណ្ឌលសៀមរាប-ឧត្តរមានជ័យ និងលោក តាន់ វិជ្ជា ទីប្រឹក្សាជាន់ខ្ពស់គម្រោង ICONEតំណាងគម្រោង ARISE Plus Cambodia របស់សហភាពអ៊ឺរ៉ុប និងអាល្លឺម៉ង ដោយមានការអញ្ជើញចូលរួមជាសិក្ខាកាមពីសំណាក់ លោក លោកស្រី អនុប្រធាន សនាជិក សមាជិកាសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យនិងលោក លោកស្រី ប្រធាន អនុប្រធានសមាជិក សមាជិកា លេខាសមាគម វិស័យឯកជនចូលរួមផងដែរ ។

លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ បានមានប្រសាសន៍ថាការបើកសិក្ខាសាលាពិគ្រោះយោបល់តាមយន្តការភាពជាដៃគូរវិស័យសាធារណៈនិងឯកជនសម្រាប់សហគ្រាសនាំចេញធុនតូចនិងមធ្យមនាពេលនេះគឺមានការគាំទ្រពីគម្រោង ARISE Plus Cambodia របស់សហភាពអ៊ឺរ៉ុប និងអាល្លឺម៉ង់ ដើម្បីជួយជំរុញការអភិវឌ្ឍន៍ និងលើកស្ទួយវិស័យឯកជននៅកម្ពុជា ដែលកន្លងមកគម្រោងនេះបានជួយដល់សភាពាណិជ្ជកម្មកម្ពុជា.សភាពាណិជ្ជកម្មខេត្តបាត់ដំបងនិងចុងឆ្នាំ២០២៣ដល់ដើមឆ្នាំ២០២៤ជួយដល់សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ ជាពិសេសបានជួយលើផ្នែកសំភារៈ បរិក្ខាការិយាល័យ ព្រមទាំងការរៀបចំកម្មវិធីសិក្ខាសាលាសម្រាប់ជំរុញការនាំចេញរបស់សហគ្រាសធុនតូចនិងមធ្យមនៅក្នុងខេត្តសៀមរាបខាងមុខនេះចំនួន៥បន្ថែមទៀតផងដែរ។ លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ បានបន្តទៀតថា តាមរយៈយន្តការភាពជាដៃគូវិស័យសាធារណៈនិងឯកជន គឺជាយន្តការពិភាក្សា និងសម្របសម្រួលរវាងផ្នែករដ្ឋបាល និង វិស័ឯកជន ជាមធ្យោបាយមួយប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុតដើម្បីធ្វើឱ្យប្រសើរឡើងនូវបរិស្ថានធុរកិច្ច និងកិច្ចអភិវឌ្ឍន៍វិស័យឯកជន ក្នុងការដោះស្រាយបញ្ហាប្រឈមនានារបស់វិស័យឯកជន។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ បញ្ជាក់បន្ថែមទៀតថា សភាពាណិជ្ជកម្ពុជា បានធ្វើវេទិការាជរដ្ឋភិបាល-ផ្នែកឯកជន ជាទៀងទាត់ក្នុងការដោះស្រាយបញ្ហាលំបាកផ្សេងៗក្នុងវិស័យជាច្រើន ទាំងផ្នែកពន្ធដារ គយ អចលនទ្រព្យ សំណង់ សុខាភិបាល ពាណិជ្ជកម្ម សេវាកម្ម កសិកម្ម។ល។ លោកឧកញ៉ាបណ្ឌិត បន្ថែមទៀតថានៅក្នុងកំឡុងខែវិច្ឆិកាឆ្នាំ២០២៣ខាងមុខនេះនិងមានរៀបចំកិច្ចប្រជុំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីដោះស្រាយបញ្ហាប្រឈមនានារបស់វិស័យឯកជនដែលដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ ។

មានប្រសាសន៍បើកសិក្ខាសាលានាពេលនោះដែរលោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថាតាមរយៈយន្តការភាពជាដៃគូវិស័យសាធារណៈនិងឯកជន ពិតជាមានសារៈប្រយោជន៍សម្រាប់វិស័យឯកជន ដើម្បីឱ្យផ្នែករាជរដ្ឋាភិបាលជួយដោះស្រាយអ្វីដែលជាផលលំបាករបស់វិស័យឯកជនឱ្យមានប្រសិទ្ធភាពបំផុត។ ប្រសិនបើយើងនិយាយពីបញ្ហាប្រឈមរបស់វិស័យឯកជនរបស់សហគ្រាសធុនតូច និងមធ្យម ក្នុងផ្នែកពាណិជ្ជកម្ម និងអាជីវកម្មមានច្រើនដែលបានធ្វើការដោះស្រាយរួចមកហើយកន្លងមក។ ប៉ុន្តែបញ្ហានៅតែកើតមានឡើងថ្មីរហូតចំពោះវិស័យេកជន តាមស្ថានភាព និងការអភិវឌ្ឍន៍ ដែលទាមទារការចូលរួមដោះស្រាយជារៀងរហូតរវាងរវាងរដ្ឋាភិបាលនិងវិស័យឯកជន ដើម្បីធ្វើឱ្យប្រសើរនូវបរិយាកាសអាជីវកម្ម ។

លោក នាក់ ណេរ៉ុន បានថ្លែងថា ក្នុងនាមគណៈអភិបាលខេត្តសៀមរាប លោកសង្ឃឹមថា ការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ក្នុងពេលនេះ គឺជាការរៀនសូត្រថ្មីបន្ថែមទៀតពីអ្នកជំនាញផ្ទាល់ដើម្បីឱ្យអ្នកទាំងអស់គ្នា ចេះសរសេរ និងលើកពីបញ្ហារបស់ខ្លួនពាក់ព័ន្ធ នឹងការធ្វើអាជីវកម្ម ពាណិជ្ជកម្ម ដាក់ជូនភាគីជួយរកដំណោះស្រាយតាមរយៈយន្តការភាពជាដៃគូរសាធារណៈ និងឯកជន ហើយអាចសហការធ្វើការងារជាមួយគ្នារវាងសភាពាណិជ្ជកម្មខេត្ត និងសមាគមដែលមានវត្តមានចូលរួមក្នុងសិក្ខាសាលានាពេលនេះ ហើយអាចសហការគ្នាធ្វើការងាររួមគ្នា រវាងសមាជិក សមាជិកាសភាពាណិជ្ជកម្មខេត្ត សមាគមពាណិជ្ជកម្ម និងភាគីពាក់ព័ន្ធទាំងអស់នៅថ្ងៃខាងមុខក្នុងក្របខ័ណ្ឌថ្នាក់ក្រោមជាតិផងដែរ៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: សភាពាណិជ្ជកម្មខេត្តសៀមរាបសហគ្រាស
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ណែនាំដល់គ្រប់អ្នកសារព័ត៌មានទាំងអស់ត្រូវគោរពឲ្យបាននូវក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ណែនាំដល់គ្រប់អ្នកសារព័ត៌មានទាំងអស់ត្រូវគោរពឲ្យបាននូវក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន

ពិធីដាក់តាំងបង្ហាញម៉ាស៊ីនកែច្នៃសម្រាមក្នុងទីក្រុងក្នុងការគ្រប់គ្រងកាកសំណល់ប្រកបដោយនិរន្តភាព

ពិធីដាក់តាំងបង្ហាញម៉ាស៊ីនកែច្នៃសម្រាមក្នុងទីក្រុងក្នុងការគ្រប់គ្រងកាកសំណល់ប្រកបដោយនិរន្តភាព

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០២៣ គោលដៅទី៣ សម្រាប់ស្រុកបន្ទាយស្រី និងស្រុកអង្គរធំ

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០២៣ គោលដៅទី៣ សម្រាប់ស្រុកបន្ទាយស្រី និងស្រុកអង្គរធំ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.