Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅខេត្តសៀមរាប

ដោយ Pothe Thun
29/11/2023
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅខេត្តសៀមរាប
10
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅរសៀលថ្ងៃទី២៦ខែវិច្ឆិកា ឆ្នាំ២០២៣ នៅដងស្ទឹងប្រវត្តិសាស្ត្រខេត្តសៀមរាប មានធ្វើការប្រកួតប្រណាំងទូក ដើមី្បអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ឯកឧត្តម លោកឧកញ៉ា លោកជំទាវ អ្នកតំណាងរាស្ត្រ គណៈអភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ និង វត្តមានចូលរួមរបស់ ឯកឧត្តម លោក ជំទាវជាប្រធានក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ព្រះវិហារ កំពង់ធំ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ អាជ្ញាធរ ក្រុង ស្រុក អង្គការសង្គមស៊ីវិល វិស័យឯកជន ភ្ញៀវជាតិ អន្តរជាតិ និង ប្រជាពលរដ្ឋ បានចូលរួមទស្សនាកម្សាន្តយ៉ាងច្រើនកុះករផងដែរ ។

តាមសេចក្តីរាយការណ៍របស់លោក អ៊ឹង គឹមលាង ប្រធានគណៈកម្មការបច្ចេកទេស បានបញ្ជាក់ឲ្យដឹងថា ក្នុងឆ្នាំ២០២៣នេះ ការប្រណាំងទូក(ង) មានទូកចូលរួមចំនួន ៣២ទូក មានទូកនារី ០៣ទូក ដែលមានចំណុះ ២២នាក់ ហើយ មានកីឡាករ កីឡាការី សរុប ៨២១នាក់ នារី ៨៩នាក់ តាមប្រភេទទូកខ្នាតអន្តរជាតិ ដែលបានកំណត់ដោយគណៈកម្មាធិការជាតិកីឡាអូឡាំពិច ដើម្បីសម្រាប់ប្រកួតជាលក្ខណៈជាតិ អន្តរាជាតិ។ ក្នុងពិធីប្រណាំងទូក(ង)នេះ ក៏មានទូកមកពីខេត្ត ព្រះវិហារ បានចូលរួមផងដែរ ព្រមទាំងការប្រកួតប្រណាំងនូវក្រឡោ ចំនួន១០ ដែលជាសម្បត្តិវប្បធម៌ប្រពៃណីខ្មែរយើងនៅខេត្តសៀមរាប ។

មានប្រសាសន៍បើកការប្រកួតប្រណាំងទូក(ង)នាឱកាសនោះ ឯកឧត្តម ប្រាក់ សោភ័ណ ក៏បានលើកឡើងថា ជារៀងរាល់ឆ្នាំ នៅលើទីដីប្រវត្តិសាស្រ្តខេត្តសៀមរាប តែត្រូវបានខកខានរៀបចំពិធីនេះ ក្នុងពេលនៅលើពិភពលោក ជួបនូវ វិបត្តិជម្ងឺកូវិដ១៩ រយៈពេលពីរឆ្នាំ ។ ក្រោយវិបត្តិនៃជម្ងឺកូវិដបានសាបរលាបនៅកម្ពុជា រដ្ឋបាលខេត្តសៀមរាប បានរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្តទៅក្នុងលក្ខខណ្ឌ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព សង្គមល្អប្រសើរ ដែលកត្តាចំបងនេះ បានកំពុងធ្វើការស្តារឡើងវិញលើវិស័យទេចរណ៍ សំដៅទាក់ទាញភ្ញៀវទេសចរនៅលើពិភពលោក ចូលមកទស្សនាកម្សាន្តកាន់តែច្រើនឡើងៗ ។ លើសពីនេះទៀត ការរៀបចំព្រឹត្តិការណ៍វប្បធម៌នេះ ក៏ជាការឧទ្ទិសដល់អតីតកាលអធិរាជ នៃណាចក្រខ្មែរ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបាទសម្តេចជ័យវរ័ន្មទី៧ ព្រះមហាវីរក្សត្រជំនាន់នោះ ដែលព្រះអង្គទ្រង់បានដឹកនាំកងទ័ពជើងទឹកដ៏ក្លាហាន ប្រកបដោយវីរៈភាពអង់អាច និង ពោរពេញដោយសមត្ថភាពប្រយុទ្ធ បានរំដោះជាតិមាតុភូមិ ចេញផុតពីការឈ្លានពានរបស់បច្ចាមិត្ត ហើយសម្រេចបាននូវការបង្រួបបង្រួមជាតិ និង កសាងសង្គមជាតិឲ្យរីកចម្រើនថ្កុំថ្កើង រហូតដល់ក្លាយជាអាច្ឆរយៈប្រទេស ដ៏កំពូលនាសម័យនោះ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម ប្រាក់ សោភ័ណ បានបន្តទៀតថា ព្រះរាជពិធីបុណ្យនេះ គឺជាបុណ្យប្រពៃណីជាតិដ៏ធំ ពាក់ព័ន្ធនឹងជំនឿយ៉ាងជ្រាលជ្រៅ ក្នុងមនោសញ្ចេតនារបស់យើង ដែលបុព្វបុរសខែ្មរបានប្រារព្វធ្វើតាំងពីយូរយារណាស់មកហើយ ដើម្បីជាការំលឹកដឹងគុណដល់ ព្រះគង្គារ ដែលហូរនាំដីល្បាប់ដ៏មានជីជាតិសម្រាប់បង្កបង្កើនផល នៃប្រជាកសិករយើង ហើយក៏ជារំលឹកដឹងគុណដល់ព្រះបរមគ្រូដែលយកកំណើតជាសត្វទន្សាយព្រះពោធិសត្វ ហើយឧទ្ទិសថ្វាយខ្លួន ដើម្បីសម្រេចនូវព្រះសម្មាសម្ពោធិញ្ញាណ ។ ព្រះរាជពិធីបុណ្យបណ្តែតប្រទីប គឺជាការឧទ្ទិស ដល់អារុក្ខ អារក្ស អ្នកតា បារមីថែរក្សាទឹកដី ដើម្បីសុំសេចក្តីសុខក្សេមក្សាន្តដល់កូនចៅ ដែលរស់នៅឲ្យទទួលបានសុខសុភមង្គលចំរើនរុងរឿង និង ដើម្បីព្យាករណ៍អាកាសធាតុសម្រាប់បង្កបង្កើនផលនៅឆ្នាំបន្ទាប់ផងដែរ ។ ឯកឧត្តម ប្រាក់ សោភ័ណ ក៏លើកឡើងផងដែរថា ក្រោយពីបានទទួលនូវសមទ្ធិផលធំៗ ផ្លូវ៣៨ខ្សែ និងអាកាសយានដ្ឋានថ្មី ធ្វើឲ្យកំណើននៃភ្ញៀវទេសចរណ៍មានការកើនឡើងផងដែរ ។

ក្នុងរយៈពេលកន្លងមក រដ្ឋបាលខេត្ត ក្រុងបានយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការរៀបចំកែលម្អសោភ័ណភាព និងប្រមូលផ្តុំធនធានក្នុងការរៀបចំកែសម្រួល ជួសជុល ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង គួបផ្សំជាមួយនឹងការជួយជ្រោម ជ្រែងពីរាជរដ្ឋាភិបាល ក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ ផ្នែកឯកជន និងបណ្តាខេត្ត ក្រុងជាសម្ព័ន្ធមេត្រីភាព ដើម្បីរៀបចំ ផែនការមេអភិវឌ្ឍន៍ទីក្រុងសៀមរាបឲ្យបានសមស្របទៅនឹងស្ថានភាព ភូមិសាស្ត្រ ធម្មជាតិបៃតង ។ ក្នុងន័យនេះ យើងក៏មានមោទនភាព ដោយក្រុងសៀមរាបយើងទទួលបាននូវកិត្តិនាមដ៏ល្បីខ្ទរខ្ទារនៅលើពិភពលោក ក្លាយជាគោលដៅរបស់ភ្ញៀវទេសចរ លើពិភពលោក ចូលមកទស្សនាកម្សាន្ត ។ ឯកឧត្តមបណ្ឌិតក៏បានធ្វើការផ្តាំផ្ញើ ដល់ជនរួមជាតិទាំងអស់ ដែលចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូកនេះសូមចូលរួមថែរក្សានូវអនាម័យ បរិស្ថាន ក្នុងការលើកស្ទួយវប្បធម៌ សោភ័ណ្ឌភាពក្រុងប្រវត្តិសាស្ត្រអង្គរ ព្រមទាំងរក្សាការពារនូវទ្រព្យសម្បត្តិផ្ទាល់ខ្លួន សំខាន់កុមារតូចៗ នៅក្នុងពិធីបុណ្យផងដែរ ៕
អត្ថបទ និង រូបថត ៖ លោក ម៉ី សុខារិទ្ធ

Tags: បុណ្យអុំទូក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពិធីប្រណាំងទូក-ងនៅខេត្តសៀមរាប បានប្រកាសបិទជាផ្លូវការហើយ ខណៈទូកទទួលចំណាត់ថ្នាក់លេខ១ ផ្នែកបុរស ឈ្មោះសៀមរាបក្រុងមរតកអង្គរ ជារបស់រដ្ឋបាលក្រុងសៀមរាប និង ទូកនារីឈ្មោះ យាយទេពសំដែងរិទ្ធិ ជារបស់រដ្ឋបាលក្រុងសៀមរាប

ពិធីប្រណាំងទូក-ងនៅខេត្តសៀមរាប បានប្រកាសបិទជាផ្លូវការហើយ ខណៈទូកទទួលចំណាត់ថ្នាក់លេខ១ ផ្នែកបុរស ឈ្មោះសៀមរាបក្រុងមរតកអង្គរ ជារបស់រដ្ឋបាលក្រុងសៀមរាប និង ទូកនារីឈ្មោះ យាយទេពសំដែងរិទ្ធិ ជារបស់រដ្ឋបាលក្រុងសៀមរាប

អភិបាលខេត្តសៀមរាប ផ្ដល់អំណោយលើកទឹកចិត្តក្រុមអ្នកអនាម័យក្រោយបានចូលរួមយ៉ាងសកម្មភាពក្នុងការថែរក្សាអនាម័យក្នុងក្រុងកន្លងមក

អភិបាលខេត្តសៀមរាប ផ្ដល់អំណោយលើកទឹកចិត្តក្រុមអ្នកអនាម័យក្រោយបានចូលរួមយ៉ាងសកម្មភាពក្នុងការថែរក្សាអនាម័យក្នុងក្រុងកន្លងមក

អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅខេត្តសៀមរាប

ក្នុងរយៈពេល៣ថ្ងៃ ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរប្រមាណ ៣០ម៉ឺននាក់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.