Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ទីររៀបចំដែនដីខេត្តសៀមរាប ចុះផ្សព្វផ្សាយតំបន់វិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិចំនួន ១៦ក្នុងស្រុកវ៉ារិន និង ភូមិចំនួន ៦ក្នុងស្រុកអង្គរធំ

ដោយ Pothe Thun
07/12/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្ទីររៀបចំដែនដីខេត្តសៀមរាប ចុះផ្សព្វផ្សាយតំបន់វិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិចំនួន ១៦ក្នុងស្រុកវ៉ារិន និង ភូមិចំនួន ៦ក្នុងស្រុកអង្គរធំ
13
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប បានសហការជាមួយរដ្ឋបាលស្រុកវ៉ារិន និងស្រុកអង្គរធំ ធ្វើការចុះផ្សព្វផ្សាយជាសាធារណៈ នូវការកំណត់តំបន់វិនិច្ឆ័យលើការចុះបញ្ជីដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធជូនដល់ប្រជាពលរដ្ឋ ដើម្បីប្រជាពលរដ្ឋមានឱកាសត្រៀមឯកសារ ក៏ដូចជាពិនិត្យស្ថានភាពដីរបស់ខ្លួន ចៀសវាងខកខានដោយប្រការណាមួយអំឡុងពេលក្រុមការងារជំនាញចុះអនុវត្តន៍ការងារ។

នៅក្នុងពិធីផ្សព្វផ្សាយនោះ លោក ប៊ូ ជុំសម្បត្តិ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប បង្ហាញថា ការចុះកំណត់តំបន់វិនិច្ឆ័យនាពេលនេះ សម្រាប់ស្រុកវ៉ារិន មានចំនួន ១៦ភូមិ ស្ថិតក្នុងឃុំស្រែណូយ និងស្រុកអង្គរធំ មានចំនួន ៦ភូមិ ស្ថិតក្នុងឃុំពាក់ស្នែង។ ចំពោះដំណើរការ នៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្រុមការងារអនុវត្តន៍តាមនីតិវិធីសំខាន់ៗ ចំនួន៥ គឺជំហានទី១៖ ការកំណត់តំបន់វិនិច្ឆ័យ ជំហានទី២៖ ការវាស់វែងប្លង់សុរិយោដី(ប្លង់ដី) ជំហានទី៣៖ អាជ្ញាធរនឹងធ្វើការបិទផ្សាយជាសាធារណៈ នូវប្លង់ដី និងបញ្ជីឈ្មោះម្ចាស់ដីក្នុងរយៈពេល១៥ថ្ងៃ ដើម្បីឲ្យប្រជាពលរដ្ឋអាចធ្វើការត្រួតពិនិត្យ និងតវ៉ាសុំធ្វើការកែប្រែក្នុងករណីមានភាពមិនត្រឹមត្រូវ ជំហានទី៤៖ ការវិនិច្ឆ័យ និងសម្រេច ជំហានទី៥៖ ការចែកបណ្ណកម្មសិទ្ធ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ប៊ូ ជុំសម្បត្តិ បញ្ជាក់ថា ការចុះផ្សព្វផ្សាយនាពេលនេះ គឺជាការជូនដំណឹង ដល់ម្ចាស់ក្បាលដី ត្រៀមលក្ខណៈនៅទីតាំងដីរបស់ខ្លួន និងផ្ដល់ឱកាសសម្រាប់ប្រជាពលរដ្ឋ លើកជាសំណួរផ្សេងៗ ក្នុងនោះដែរ សូមម្ចាស់ក្បាលដី ធ្វវើការពិនិត្យព្រំដីរបស់ខ្លួន ដើម្បីបញ្ចៀសទំនាស់ អំឡុងពេលចុះវាស់វែង ដែលនាំឱ្យមានការយឺតយ៉ាវ ក្នុងការទទួលបានបណ្ណកម្មសិទ្ធ។

 

អត្ថបទ និង រូបថត ៖ លោក ស៊ាន សុផាត និងលោក ធន់ ពូថេ
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងអប់រំបើកសិក្ខាសាលាផ្សព្វផ្សាយផែនការពង្រីកកិច្ចសហការអនុវត្តនិងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សៀវភៅណែនាំគ្រូបង្រៀនស្តីពីបំណិនសតវត្សរ៍ទី២១ នៅខេត្តសៀមរាប

ក្រសួងអប់រំបើកសិក្ខាសាលាផ្សព្វផ្សាយផែនការពង្រីកកិច្ចសហការអនុវត្តនិងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សៀវភៅណែនាំគ្រូបង្រៀនស្តីពីបំណិនសតវត្សរ៍ទី២១ នៅខេត្តសៀមរាប

ពិធីប្រកាសផ្សព្វផ្សាយតំបន់វិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនដល់ប្រជាពលរដ្ឋក្នុងឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប

ពិធីប្រកាសផ្សព្វផ្សាយតំបន់វិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនដល់ប្រជាពលរដ្ឋក្នុងឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប

ក្រុមការងារអន្ដរក្រសួង ចុះពិនិត្យ និងវាយតម្លៃ គុណភាពផ្លូវគ្រួសក្រហមចំនួន ៦ខ្សែ ក្នុងខេត្ដសៀមរាប

ក្រុមការងារអន្ដរក្រសួង ចុះពិនិត្យ និងវាយតម្លៃ គុណភាពផ្លូវគ្រួសក្រហមចំនួន ៦ខ្សែ ក្នុងខេត្ដសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.