Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ការរត់ប្រណាំងបែបទេសចរណ៍វប្បធម៌បុរាណប្រវត្តិសាស្ត្រចម្ងាយ ២២០គីឡូម៉ែត្រ បានមកដល់ទឹកដីអង្គរដោយជោគជ័យ ជាមួយកីឡាករកីឡាការិនីមកពី ២២ប្រទេស

ដោយ Pothe Thun
08/12/2023
នៅក្នុង ព័ត៌មានកីឡា, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ការរត់ប្រណាំងបែបទេសចរណ៍វប្បធម៌បុរាណប្រវត្តិសាស្ត្រចម្ងាយ ២២០គីឡូម៉ែត្រ បានមកដល់ទឹកដីអង្គរដោយជោគជ័យ ជាមួយកីឡាករកីឡាការិនីមកពី ២២ប្រទេស
23
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កម្មវិធីការរត់ប្រណាំងបែបទេសចរណ៍វប្បធម៌បុរាណប្រវត្តិសាស្ត្រ ដែលមានចម្ងាយ ២២០គីឡូម៉ែត្រ ចេញដំណើរកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ ឆ្លងកាត់ខេត្តចំនួន៣ រួមមានខេត្តកំពង់ធំ ខេត្តព្រះវិហារ និងខេត្តសៀមរាប បានមកដល់គោលដៅចុងក្រោយដោយជោគជ័យ នៅបរិវេនប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣នេះ ជាមួយវត្តមានក្រុមកីឡាករ កីឡាការិនីមកពី ២២ប្រទេស។

លោក គីម សារឿន ដែលបានចូលរួមក្នុងការរត់ប្រណាំងនេះ បានបង្ហាញថា នេះជាលើកទី១ សម្រាប់លោកដែលបានចូលរួមក្នុងកម្មវិធីនេះ ដែលជាបទពិសោធន៍ថ្មីសម្រាប់លោកក្នុងការរត់ឆ្លងកាត់តំបន់បុរាណ និងជនបទនានា ឆ្លងកាត់ខេត្តទាំង៣ ជាពិសេសការស្នាក់នៅជុំគ្នារវាងក្រុមកីឡាករកីឡាការនីទាំងជាង២០ប្រទេស ការថែរក្សាបរិស្ថាន ដែលជាសកម្មភាពសំខាន់ៗ ដែរលោកមិនដែលបានចូលរួម។ ជាមួយនោះ លោកក៏ទួួលបាននូវបទពិសោធន៍ថ្មីៗ នៅពេលស្នាក់នៅជុំគ្នា ទាំងការរស់នៅ សម្រាក ញាំអាហារ និងសកម្មភាពសំខាន់ផ្សេងៗទៀត។

លោកស្រី ត្រាសសឺ មកពីសហរដ្ឋអាមេរិក ដែលជាអ្នកស្ម័កចិត្តក្នុងកម្មវិធីនេះ បានបង្ហាញដែរថា កម្មវិធីរត់ប្រណាំងនេះ ជាព្រឹត្តិការណ៍មួយដែលប្លែកសម្រាប់គាត់ ដែលជាការរត់ឆ្លងកាត់តំបន់បូរាណ ផ្លូវពិបាកជាច្រើន ជាពិសេសតំបន់ជនបទ ដែលមានប្រជាពលរដ្ឋឈរស្វាគមន៍នៅតាមដងផ្លូវនៅពេលដែលពួកគាត់រត់ ដែលជាការលើកទឹកចិត្តមួយដែលពិសេសសម្រាប់អ្នករត់ទាំងអស់។ ហើយនៅឆ្នាំក្រោយៗ លោកស្រីសំណូមពរដល់បងប្អូនខ្មែរជាពិសេសស្ត្រីខ្មែរ សូមចូលរួមឲ្យបានច្រើនក្នុងព្រឹត្តិការណ៍នេះ នៅឆ្នាំក្រោយៗទៀត។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

កីឡាករកម្ពុជាមួយរូបទៀត លោក កៅ វណ្ណរិន្ទ បានឲ្យដឹងថា កម្មវិធីការរត់ប្រណាំងបែបទេសចរណ៍វប្បធម៌បុរាណប្រវត្តិសាស្ត្រនេះ ក្រុមកីឡាករកីឡាការិនី បានធ្វើដំណើរឆ្លងកាត់ផ្លូវបុរាណដែលពោពេញទៅដោយរមណីយដ្ឋានវប្បធម៌ ទីកន្លែងប្រវត្តិសាស្រ្តតំបន់ប្រាសាទ អច្ឆរិយៈ រមណីយដ្ឋានទឹកធ្លាក់នានា និងដោយមានការស្វាគមន៍ពីបងប្អូនប្រជាជនកម្ពុជាយ៉ាងច្រើនកុះករ។ នេះគឺជាលើកទី១០ ហើយនៃកម្មវិធីរត់ប្រណាំងនេះ ដែលរៀបចំឡើងដោយក្រុមហ៊ុន Global Limit បន្ទាប់ពីខកខានដោយសារជំងឺកូវីដ។ ប៉ុន្តែសម្រាប់លោក នេះជាលើកទី៤ហើយដែលលោកបានចូលរួមក្នុងកម្មវិធីនេះ ខណៈការចូលរួមកន្លងមកលោកមិនសូវជាចាប់អារម្មណ៍ពីកម្មវិធីនេះទេ តែលើកទី៤នេះ លោកបានយល់ដឹងបានច្រើនពីកម្មវិធី ដែលជាព្រឹត្តិការណ៍ចង់ជំរុញដល់អ្នកចូលរួមបានយល់ដឹងច្រើនពីប្រវត្តិនៃទីតាំងវប្បធម៌បុរាណនីមួយៗ ជាពិសេសទីតាំងវប្បធម៌បុរាណនៅក្នុងខេត្តសៀមរាប មានប្រាសាទ តំបន់ព្រៃភ្នំដែលមានប្រវត្តិយូរលុង ផ្លូវបុរាណដែលមិនមានអ្នកធ្វើសំណើរ ព្រមទាំងតំបន់អច្ឆរិយៈផ្សេងៗទៀតដែលបានបង្ហាញអំពីភាពអស្ចារ្យរបស់បុព្វបុរសខ្មែរសម័យមុន។

លោកបន្តថា កម្មវិធីនេះដែរ ក៏នឹងជាការចូលរួមចំនែកក្នុងការជម្រុញដល់ជនបរទេស ឲ្យចាប់អារម្មណ៍ពីកម្ពុជា ទាំងតំបន់ប្រាសាទ តំបន់ប្រវត្តិសាស្ត្រផ្សេងៗ ព្រោះភ្ញៀវបរទេសភាគច្រើននៅពេលមកកម្ពុជា គោលបំណងធំគឺ ការចង់ស្វែងយល់ពីប្រវត្តិសាស្ត្រផ្សេងរបស់កម្ពុជា ជាពិសេសតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រដែលកម្ពុជាមាន។ដូចនេះខេត្តសៀមរាប ជាខេត្តមានអតិភាពខ្ពស់ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរណ៍បរទេសចូលមកកំសាន្ត៕

អត្ថបទ និងរូបភាព៖ លោក អ៊ុន ណារាជ្យ

Tags: រត់ប្រណាំង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
វគ្គផ្សព្វផ្សាយស្តីពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋរាជធានី/ខេត្ត និងរបៀបប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ

វគ្គផ្សព្វផ្សាយស្តីពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋរាជធានី/ខេត្ត និងរបៀបប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ

គណៈគ្រូពេទ្យខេត្តសៀមរាប ៖ គ្រូពេទ្យមិនមានការចុះបញ្ជី ឬមិនបន្តសុពលភាព ស្មើនឹងប្រព្រឹត្តខុសច្បាប់

គណៈគ្រូពេទ្យខេត្តសៀមរាប ៖ គ្រូពេទ្យមិនមានការចុះបញ្ជី ឬមិនបន្តសុពលភាព ស្មើនឹងប្រព្រឹត្តខុសច្បាប់

មន្ទីរអប់រំខេត្តសៀមរាបសហការជាមួយ អាជ្ញាធរស្រុកជីក្រែង និងសង្គមស៊ីវិល ប្រារព្ធទិវាលាងសម្អាតដៃ

មន្ទីរអប់រំខេត្តសៀមរាបសហការជាមួយ អាជ្ញាធរស្រុកជីក្រែង និងសង្គមស៊ីវិល ប្រារព្ធទិវាលាងសម្អាតដៃ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.