Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

មន្ទីរអប់រំខេត្តសៀមរាបសហការជាមួយ អាជ្ញាធរស្រុកជីក្រែង និងសង្គមស៊ីវិល ប្រារព្ធទិវាលាងសម្អាតដៃ

ដោយ Pothe Thun
11/12/2023
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
មន្ទីរអប់រំខេត្តសៀមរាបសហការជាមួយ អាជ្ញាធរស្រុកជីក្រែង និងសង្គមស៊ីវិល ប្រារព្ធទិវាលាងសម្អាតដៃ
5
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣នេះ មន្ទីរអប់រំ យុវជន និង កីឡាខេត្តសៀមរាប សហការជាមួយរដ្ឋបាលស្រុកជីក្រែង និងសង្គមស៊ីវិល ប្រារព្ធទិវាលាងសម្អាតដៃ ក្រោមប្រធានបទ អនាគតយើងស្ថិតនៅលើដីយើងសូមចូលរួមលាងដៃសម្អាតដៃទាំងអស់គ្នា នៅសាលាបឋមសិក្សាព្រះធាតុ ស្ថិតក្នុងឃុំខ្វាវ ស្រុកជីក្រែង ក្រោមអធិបតីភាពលោក ហុង ឧប្បុលវណ្ណា អនុប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តសៀមរាប លោក អ៊ុង សាវី ប្រធានអង្គការ Caring for Cambodia. CFC និង លោក រស់ ប៊ុនថន អភិបាលរងស្រុកជីក្រែង ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ ប្រធានការិយាល័យអប់រំ យុវជននិងកីឡាក្រុង ស្រុក ក្នុងទូទាំងខេត្ត មន្ត្រីរដ្ឋបាលស្រុក និង ឃុំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង អាណាព្យាបាលសិស្សជាច្រើនរូប ។

មានប្រសាសន៍ក្នុងឱកាសនោះ លោក រស់ ប៊ុនថន អភិបាលរងស្រុកជីក្រែង បានថ្លែងនូវការគាំទ្រទាំងស្រុងចំពោះទិវាពិភពលោកលាងសម្អាតដៃ ព្រោះវាគឺជាថ្ងៃដ៏សំខាន់មួយដែលបានរំលឹកដល់ការលើកកម្ពស់ការផ្សព្វផ្សាយអំពីសារៈសំខាន់នៃអនាម័យដៃ ជាពិសេសតាមរយៈការលាងសម្អាតដៃជាមួយសាប៊ូ និងការបំផុសឱ្យមានការផ្លាស់ប្ដូរមួយ ចាប់ពីស្ថាប័ន គោលនយោបាយថ្នាក់ជាតិ រហូតដល់កម្រិតអ្នកអនុវត្តសកម្មភាពនៅតាមសហគមន៍ ព្រមទាំងបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលត្រូវជាអាណាព្យាបាលសិស្ស ត្រូវយកចិត្តទុកដាក់ក្នុងការដាស់តឿន អំប់រំនិងណែនាំដល់កូនៗរបស់ខ្លួន ឲ្យយកចិត្តទុកដាក់ឲ្យបានខ្ជាប់ខ្ជួន ក្នុងការលាងសម្អាតដៃ ក៏ដូចជាសម្អាតខ្លួនប្រាណ មុននឹងបរិភោគចំណីអាហារ
លោក អ៊ុង សាវី ប្រធានអង្គការ Caring for Cambodia. CFC មានប្រសាសន៍ថា ទិវាលាងសម្អាតដៃ ដែលបានប្រារព្ធឡើងក្រោមប្រធានបទ “អនាគតយើងស្ថិតនៅលើដៃយើង សូមចូលរួមលាងសម្អាតដៃទាំងអស់គ្នា – ស្រប ពេលនឹងទិវាអនាម័យជាតិនិងទិវាពិភពលោកបង្គន់អនាម័យផងដែរ ពិសេសពិតជាមានអត្ថន័យខ្លាំងណាស់ ព្រោះថា ការលាងសម្អាតដៃ គឺជាវិធីសាស្ត្រសាមញ្ញងាយអនុវត្ត ចំណាយតិច តែមានសារៈសំខាន់បំផុតក្នុង ការបង្ការជំងឺរាគរូស ជំងឺផ្លូវដង្ហើម ពិសេសគឺបរិបទនៃការរីករាលដាលជាសកលៃនៃជំងឺកូវីដ-១៩ ។

លោកបន្តថា ការទម្លាប់លាងសម្អាតដៃនឹងសាប៊ូជាប្រចាំមុនពេលបរិភោគចំណីអាហារ និងក្រោយពេលបន្ទោបង់រួច គឺអាច ជួយសង្គ្រោះជីវិតមនុស្សបានច្រើនជាងការចាក់ថ្នាំបង្ការ ឬអន្តរាគមន៍វេជ្ជសាស្ត្រនានា ក្នុងនោះការលាងសម្អាត ដៃនឹងសាប៊ូ អាចកាត់បន្ថយមរណភាព ដោយសារជំងឺរាតបានជិតពាក់កណ្តាល និងមរណភាពពីជំងឺរលាក ផ្លូវដង្ហើមស្រួចស្រាវបានមួយភាគបួន ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ហុង ឧប្បុលវណ្ណា អនុប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តសៀមរាប មានប្រសាសន៍ថា ដោយសារកិច្ចការមមាញឹក ទើបយើងយកថ្ងៃនេះ ប្រារព្ធទិវាពិភពលោកលាងសម្អាតដៃ ប៉ុន្តែអត្ថន័យសំខាន់ដូចគ្នា ហើយយើងត្រូវតែចូលរួមទាំងអស់គ្នា ដើម្បីឱ្យក្លាយទៅជាការអនុវត្តជាក់ស្តែងពិតប្រាកដបន្ថែមទៀត ប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ ដោយផ្តើមចេញពីបុគ្គលផ្ទាល់ខ្លួនម្នាក់ៗ សមាជិកគ្រួសារ សហគមន៍ និងសង្គមទាំងមូល ខណៈបទពិសោធន៍ដែលយើងធ្លាប់បានឆ្លងកាត់នោះ គឺការរាតត្បាតជាសកលនៃមេរោគកូវីដ១៩ កន្លងមកបានផ្តល់នូវការកត់សម្គាល់យ៉ាងច្បាស់លាស់ថា វិធីមួយក្នុងចំណោមវិធីនានាដែលមានប្រសិទ្ធភាព និងសាមញ្ញបំផុត ដើម្បីបញ្ឈប់ការរីករាលដាល នៃវីរុសនេះ គឺអនាម័យដៃ ជាពិសេសតាមរយៈការលាងសម្អាដៃជាមួយសាប៊ូ ។

លោកបន្តថា នេះជាទិវាមួយដែលបង្ហាញឲ្យប្រជាពលរដ្ឋយើងដែលជាអាណាព្យាបាលសិស្សបានជ្រួតជ្រាបថែមទៀត និងឲ្យក្មួយៗជាសិស្សានុសិស្ស បានយល់ដឹងកាន់តែច្បាស់អំពីអត្ថប្រយោជន៍ក្នុងការថែទាំសុខភាព របស់យើងបន្ទាប់ពីលោកឪពុកអ្នកម្តាយបានប្រៀនប្រដៅយើងអំពីការថែទាំសុខភាព ដោយមុនបរិភោគត្រូវតែលាងសម្អាតដៃ ដូច្នេះក្នុងឱកាសសូមសំណូមពរដល់លោកឪពុកអ្នកម្តាយ ត្រូវយកចិត្តទុកក្នុងការអប់រំកូនៗរបស់ខ្លួន ឲ្យចេះសម្អាតខ្លួនប្រាណខ្លួនឯង ដែលជាប្រការមួយក្នុងការការពារសុខភាពផង និងការកាត់បន្ថយការចំណាយក្នុងការព្យាបាលជំងឺរបស់កូនកូនយើងផង ហេតុនេះឪពុកអ្នកម្តាយ មានតួនាទីសំខាន់ណាស់ក្នុងការចូលរួមថែទាំសុខភាពរបស់កូនៗរបស់ខ្លួន ។

សូមបញ្ជាក់ថា ទិវាពិភពលោកលាងសម្អាតដៃ ត្រូវបានប្រារព្ធឡើងលើកដំបូងបង្អស់នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០០៨ ក្នុងប្រទេសនានាទូទាំងពិភពលោក ខណៈបច្ចុប្បន្នជារៀងរាល់ឆ្នាំ ទិវាពិភពលោកលាងសម្អាតដៃ ត្រូវបានកំណត់យក ថ្ងៃទី១៥ ខែតុលា គឺជាថ្ងៃប្រារព្ធទិវានេះ ហើយក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការគាំទ្រពីដៃគូ អភិវឌ្ឍន៍នានា ព្រមទាំងវិស័យឯកជន បានប្រារព្ធទិវានេះជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០០៨ ។
សម្រាប់ខេត្តសៀមរាបគឺបានប្រារព្ធទិវាពិភពលោកលាងសម្អាតដៃនេះពីឆ្នាំ២០១៩មក ដោយបានប្រារព្ធទិវាលាងសម្អាតដៃ ចំនួន៤លើករួចមកហើយដែរ គឺលើកទី១ នៅក្រុងសៀមរាប , លើកទី២នៅស្រុកប្រាសាទបាគង លើកទី៣ នៅស្រុកអង្គរជុំ និង លើកទី៤ នៅស្រុកវ៉ារិន ។

គួររំលឹកថា នៅក្នុងពិធីនេះដែរ ក៏មានការកម្មវិធីដាំកូនឈើជានិមិត្តរូបអនុស្សាវរីយ៍ ការជ្រល់ដៃចូលក្នុងទឹកព៌ណ និង ការអនុវត្តសកម្មភាពសកម្មភាពលាងសម្អាតដៃរបស់គណៈអធិបតី និង អ្នកដែលបានមកចូលរួមពិធីនេះ ៕


រូបថត ៖ លោក ស៊ុំ គីន
អត្ថបទ ៖ លោក លីវ សាន្ត

Tags: ទិវាលាងសម្អាតដៃ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កិច្ចប្រជុំពេញអង្គលើកទី៨ ICC-Preah Vihear សាទរចំពោះកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ចូលតំបន់បេតិកភណ្ឌកោះកេរជាសម្បត្តិបេតិកភណ្ឌពិភពលោក

កិច្ចប្រជុំពេញអង្គលើកទី៨ ICC-Preah Vihear សាទរចំពោះកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ចូលតំបន់បេតិកភណ្ឌកោះកេរជាសម្បត្តិបេតិកភណ្ឌពិភពលោក

មន្ទីររៀបចំដែនដីខេត្តសៀមរាប សហការជាមួយស្រុកស្រីស្នំ និង ស្រុកអង្គរជុំ ប្រកាសផ្សព្វផ្សាយសេចក្តីសម្រេចកំណត់តំបន់វិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

មន្ទីររៀបចំដែនដីខេត្តសៀមរាប សហការជាមួយស្រុកស្រីស្នំ និង ស្រុកអង្គរជុំ ប្រកាសផ្សព្វផ្សាយសេចក្តីសម្រេចកំណត់តំបន់វិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

រដ្ឋមន្ត្រីក្រសួងអប់រំប្រគល់សញ្ញាបត្រដល់និស្សិតថ្នាក់បរិញ្ញាបត្ររង. បរិញ្ញាបត្រគិលានុបដ្ឋាកបែបពាក់កណ្តាលពេល ព្រមទាំងបំពាក់មេដាយដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យអង្គរ

រដ្ឋមន្ត្រីក្រសួងអប់រំប្រគល់សញ្ញាបត្រដល់និស្សិតថ្នាក់បរិញ្ញាបត្ររង. បរិញ្ញាបត្រគិលានុបដ្ឋាកបែបពាក់កណ្តាលពេល ព្រមទាំងបំពាក់មេដាយដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យអង្គរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.