Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

កិច្ចប្រជុំពេញអង្គលើកទី៨ ICC-Preah Vihear សាទរចំពោះកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ចូលតំបន់បេតិកភណ្ឌកោះកេរជាសម្បត្តិបេតិកភណ្ឌពិភពលោក

ដោយ Pothe Thun
12/12/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
កិច្ចប្រជុំពេញអង្គលើកទី៨ ICC-Preah Vihear សាទរចំពោះកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ចូលតំបន់បេតិកភណ្ឌកោះកេរជាសម្បត្តិបេតិកភណ្ឌពិភពលោក
9
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កិច្ចប្រជុំពេញអង្គលើកទី៨ របស់គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និង ការលើកតម្លៃព្រះវិហារ ហៅកាត់ថា ICC-Preah Vihear បានបញ្ចប់ហើយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ នៅខេត្តសៀមរាប ជាមួយនិងការអបអរសាទរ លើកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់បញ្ចូលតំបន់បេតិកភណ្ឌកោះកេរជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីខែកញ្ញាឆ្នាំ២០២៣នេះ។

កិច្ចប្រជុំពេញអង្គលើកទី៨ ប្រារព្ធក្រោមអធិបតីលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយសហប្រធាន អគ្គនាយកដ្ឋានរដ្ឋបាលវប្បធម៌ និងបេតិកភណ្ឌ ប្រទេសចិន និងឧបការីស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា និងតំណាងសមាជិកចំនួន ៥ ប្រទេសរួមមាន បែលហ្សិក បារាំង ជប៉ុន ថៃ និងសហរដ្ឋអាមេរិក ព្រមទាំងស្ថាប័នជាតិ អន្តរជាតិ អាជ្ញាធរ និងអ្នកស្រាវជ្រាវសរុប១៣១រូប។

បើតាមសេចក្ដីប្រកាសព័ត៌មាន នៃកិច្ចប្រជុំនេះ បង្ហាញថា កិច្ចប្រជុំ ICC-Preah Vihear បាននិងកំពុងតាមដាន និងត្រួតពិនិត្យការងារអភិរក្ស និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ដែលអនុវត្តដោយអាជ្ញាធរជាតិព្រះវិហារ និងដៃគូអន្តរជាតិ។ ក្នុងនោះ ការងារសំខាន់ៗ ដែលផ្តោតលើការងារជួសជុល អភិរក្ស និងអភិវឌ្ឍន៍ប្រាសាទព្រះវិហាររួមមាន លទ្ធផលសិក្សាស្រាវជ្រាវបឋមសម្រាប់ការអភិរក្សនិងជួសជុលគោបុរៈទី១ ទី២ និងទី៣ នៃប្រាសាទព្រះវិហារ រវាងអាជ្ញាធរជាតិព្រះវិហារ ចិន និងឥណ្ឌា ការងារជួសជុលរូប បំណែកព្រះឥសូរាំនៅប្រាសាទធំ។ ការអភិរក្ស និងជួសជុលជណ្តើរបុរាណខាងជើងប្រាសាទព្រះវិហារ ការអភិរក្សនៅប្រាសាទបល្ល័ង្គត្បូង(ប្រាសាទលិង្គ៣) ការតាំងទីលំនៅរបស់មនុស្ស តាមរយៈការសង្កេតមើលសំណល់បុរាណវត្ថុនៅរមណីយដ្ឋានកោះកេរ និងប្រាសាទព្រះវិហារ ការសិក្សាប្រព័ន្ធធារាសាស្ត្របុរាណនៅតំបន់កោះកេរ និងគម្រោងកែលម្អផ្លូវនៅតំបន់កោះកេរ។ អង្គប្រជុំ ក៏បានថ្លែងអំណរគុណ ចំពោះការចូលរួមជំនួយ ជាហិរញ្ញវត្ថុ និងបច្ចេកទេស របស់រដ្ឋជាសមាជិក ICC-Preah Vihear លើការងារជួសជុល អភិរក្ស និងអភិវឌ្ឍន៍កន្លងមក។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

គួរជម្រាបថា គណៈកម្មាធិការ ICC-Preah Vihear បានសម្រេចឱ្យបង្កើតដោយក្រុមប្រឹក្សាប្រតិបត្តិរបស់អង្គការយូណេស្កូ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលកើតចេញពីការបញ្ចូលប្រាសាទព្រះវិហារ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨។ ហើយកិច្ចប្រជុំលើកដំបូង របស់គណៈកម្មាធិការ ICC-Preah Vihear នៅខេត្តសៀមរាប នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៤។

អត្ថបទ និងរូបភាព៖ លោក យូ វង្ស និងលោក បូ សាវី
កែសម្រួល៖ លោក សេង ផល្លី

Tags: ICC Preah Vihearតំបន់បេតិកភណ្ឌកោះកេរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ទីររៀបចំដែនដីខេត្តសៀមរាប សហការជាមួយស្រុកស្រីស្នំ និង ស្រុកអង្គរជុំ ប្រកាសផ្សព្វផ្សាយសេចក្តីសម្រេចកំណត់តំបន់វិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

មន្ទីររៀបចំដែនដីខេត្តសៀមរាប សហការជាមួយស្រុកស្រីស្នំ និង ស្រុកអង្គរជុំ ប្រកាសផ្សព្វផ្សាយសេចក្តីសម្រេចកំណត់តំបន់វិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

រដ្ឋមន្ត្រីក្រសួងអប់រំប្រគល់សញ្ញាបត្រដល់និស្សិតថ្នាក់បរិញ្ញាបត្ររង. បរិញ្ញាបត្រគិលានុបដ្ឋាកបែបពាក់កណ្តាលពេល ព្រមទាំងបំពាក់មេដាយដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យអង្គរ

រដ្ឋមន្ត្រីក្រសួងអប់រំប្រគល់សញ្ញាបត្រដល់និស្សិតថ្នាក់បរិញ្ញាបត្ររង. បរិញ្ញាបត្រគិលានុបដ្ឋាកបែបពាក់កណ្តាលពេល ព្រមទាំងបំពាក់មេដាយដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យអង្គរ

មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច អញ្ជើញបើកសន្និសីទអាស៊ានលើកទី៤ ស្តីពីភាពជាដៃគូ ប្រចាំឆ្នាំ២០២៣ នាខេត្តសៀមរាប

មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច អញ្ជើញបើកសន្និសីទអាស៊ានលើកទី៤ ស្តីពីភាពជាដៃគូ ប្រចាំឆ្នាំ២០២៣ នាខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.