Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច អញ្ជើញបើកសន្និសីទអាស៊ានលើកទី៤ ស្តីពីភាពជាដៃគូ ប្រចាំឆ្នាំ២០២៣ នាខេត្តសៀមរាប

ដោយ Pothe Thun
12/12/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច អញ្ជើញបើកសន្និសីទអាស៊ានលើកទី៤ ស្តីពីភាពជាដៃគូ ប្រចាំឆ្នាំ២០២៣ នាខេត្តសៀមរាប
11
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាខេត្តសៀមរាប ព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣នេះ លោក សួង ម៉េងឡុង រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ ទទួលបន្ទុកកិច្ចការសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញបើកសន្និសីទអាស៊ានលើកទី៤ ស្តីពីភាពជាដៃគូ ប្រចាំឆ្នាំ២០២៣ ដែលមានការចូលរួម ពីតំណាងក្រសួងកិច្ចការនារី តំណាងគណៈកម្មការអាស៊ាន ស្តីពីការលើកកម្ពស់ និងការការពារសិទ្ធិស្រ្តី និងកុមារ (ACWC) តំណាងគណៈកម្មាធិការអាស៊ានស្តីពីស្ត្រី (ACW) នៃប្រទេសជាសមាជិកអាស៊ាន ដៃគូអភិវឌ្ឍ ព្រមទាំងអង្គការសង្គមស៊ីវិល ចូលរួមផ្ទាល់ និងតាមប្រព័ន្ធអនឡាញ សរុបចំនួន ១២០រូប។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម សួង ម៉េងឡុង បង្ហាញថា ក្នុងនាមជារដ្ឋសមាជិកអាស៊ាន កម្ពុជាក៏ដូចប្រទេសជាសមាជិកផ្សេងទៀត បានយកចិត្តទុកដាក់ខ្ពស់ដល់ស្ត្រី និងកុមារ ដោយចាត់ទុកស្ត្រី និងកុមារជាចំណុចស្នូល នៃការអភិវឌ្ឍន៍គោលនយោបាយនានា ព្រោះថា “ស្ត្រីគឺជាមាតានៃពិភពលោក និងជាឆ្អឹងខ្នង នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាតិ” ហើយ “កុមារ គឺជាមូលធន សម្រាប់ប្រជាជាតិយើងទាំងបច្ចុប្បន្ន ទាំងអនាគតសម្រាប់មនុស្សជំនាន់ក្រោយ”។ កម្ពុជាតែងតែចូលរួមយ៉ាងសកម្ម ក្នុងការឯកភាព គាំទ្រ និងអនុវត្តន៍លិខិតតុបករណ៍ គោលនយោបាយ គោលការណ៍ណែនាំ ផែនការសកម្មភាពសម្រាប់ការលើកកម្ពស់ និងការពារសិទ្ធិស្ត្រី និងកុមារ ទាំងក្នុងកម្រិតតំបន់ និងពិភពលោក ដើម្បីឱ្យស្ត្រី និងកុមារមានសិទ្ធិ និងឱកាសចូលរួមស្មើភាពគ្នា និងសិទ្ធិទទួលបានសេវាសង្គម និងយុត្តិធម៌ស្មើៗគ្នា។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម បានបញ្ជាក់បន្ថែមថា កម្ពុជាបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបញ្ចប់អំពើហិង្សាលើស្ត្រី និងកុមារ ដូចដែលបានកំណត់នៅក្នុងគោលដៅទី៥របស់កម្ពុជា ស្តីពី “ការសម្រេចបានសមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី និងកុមារីទាំងអស់” និងគោលដៅ ទី១៦.២ ស្តីពីការលុបបំបាត់អំពើហិង្សាលើកុមារ ដោយធានាថា “គ្មានកុមារណាម្នាក់ត្រូវបានទុកចោលឡើយ” នៅត្រឹមឆ្នាំ២០៣០ ដែលស្របតាមរបៀបវារៈសកលនៃគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព។

ឯកឧត្តម សួង ម៉េងឡុង ក៏បានស្នើសុំដល់ដៃគូអភិវឌ្ឍន៍ទាំងអស់ ទាំងទីភ្នាក់ងារអង្គការសហប្រជាជាតិ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធផ្សេងៗទៀត ពិចារណាធ្វើការក្នុងភាពជាដៃគូជាមួយប្រទេសជាសមាជិក អាស៊ាន ដើម្បីធានាថាសិទ្ធិស្ត្រី និងកុមារទទួលបានពេញលេញតាមសេចក្តីត្រូវការរបស់ពួកគេ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សួង ម៉េងឡុង ក៏បានថ្លែងអំណរគុណដល់ តំណាង គណៈកម្មការអាស៊ាន ស្តីពីការលើកកម្ពស់ និងការការពារសិទ្ធិស្រ្តី និងកុមារ (ACWC) ផ្នែកសិទ្ធិកុមារ នៃប្រទេសកម្ពុជា ប្រទេសប្រ៊ុយណេ ប្រទេសថៃ និងតំណាងលេខាធិការដ្ឋានអាស៊ាន ដែលបានសហការរៀបចំសន្និសីទនេះឡើង។

អត្ថបទ និង រូបថត ៖ លោក ស៊ុំ គីន
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: ACWCក្រសួង​សង្គមកិច្ច
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប ចុះផ្សព្វផ្សាយពីតួនាទី ភារកិច្ច និង ការប្រើប្រាស់កម្មវិធីទូរសព្ទ័ “មតិយើង” ដល់រដ្ឋបាលស្រុកចំនួន ៤

ការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប ចុះផ្សព្វផ្សាយពីតួនាទី ភារកិច្ច និង ការប្រើប្រាស់កម្មវិធីទូរសព្ទ័ “មតិយើង” ដល់រដ្ឋបាលស្រុកចំនួន ៤

ការបោះជំរំ ជាវិធីសាស្ត្រអប់រំបំផុសដល់យុវជនស្រឡាញ់ធម្មជាតិ និងប្រទេសជាតិ

ការបោះជំរំ ជាវិធីសាស្ត្រអប់រំបំផុសដល់យុវជនស្រឡាញ់ធម្មជាតិ និងប្រទេសជាតិ

កិច្ចប្រជុំសាមញ្ញលើកទី៥៥ អាណត្តីទី៣របស់ក្រុមប្រឹក្សាខេត្តសៀមរាប

កិច្ចប្រជុំសាមញ្ញលើកទី៥៥ អាណត្តីទី៣របស់ក្រុមប្រឹក្សាខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.