Thursday, April 23, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គណៈគ្រូពេទ្យខេត្តសៀមរាប ៖ គ្រូពេទ្យមិនមានការចុះបញ្ជី ឬមិនបន្តសុពលភាព ស្មើនឹងប្រព្រឹត្តខុសច្បាប់

ដោយ Pothe Thun
11/12/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
គណៈគ្រូពេទ្យខេត្តសៀមរាប ៖ គ្រូពេទ្យមិនមានការចុះបញ្ជី ឬមិនបន្តសុពលភាព ស្មើនឹងប្រព្រឹត្តខុសច្បាប់
7
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បញ្ហាគ្រូពេទ្យខុសច្បាប់នៅតែជាបញ្ហាប្រឈម ដែលទាមទារឲ្យមានការចូលរួមដោះស្រាយ ពីគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ដើម្បីឈានទៅលុបបំបាត់បញ្ហានេះ នេះបើតាមការលើកឡើងរបស់ លោកវេជ្ជបណ្ឌិត អ៊ុយ ចាន់ថុល ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្ដសៀមរាប ក្នុងទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី១៥ របស់គណៈគ្រូពេទ្យខេត្តសៀមរាប នាថ្ងៃទី១០ ខែធ្នូឆ្នាំ២០២៣។

លោកវេជ្ជបណ្ឌិត អ៊ុយ ចាន់ថុល បញ្ជាក់ថា កន្លងមក គណៈគ្រូពេទ្យខេត្តសៀមរាប តែងបានផ្សព្វផ្សាយ ចុះស្រង់ព័ត៌មាន ដោះស្រាយវិវាទ និងអនុវត្តច្បាប់ជាហូរហែរ នៅតាមបណ្តាមូលដ្ឋានក្នុងខេត្ត។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី បញ្ហាគ្រូពេទ្យខុសច្បាប់ ក៏នៅតែជាបញ្ហាមួយដែលត្រូវដោះស្រាយ។ បច្ចុប្បន្ន មិនត្រឹមតែផ្នែកឯកជននោះទេ ដែលរងពាក្យបណ្ដឹង សូម្បីតែបុគ្គលិកពេទ្យរដ្ឋ ពេទ្យអង្គការមិនយកកម្រៃ ក៏ត្រូវរងពាក្យបណ្ដឹងផងដែរ ដែលនេះទាមទាឱ្យយើងមានការប្រុងប្រយ័ត្ន រួបរួមគ្នា ជួយគ្នា ចៀសវាងការនិយាយពីគ្នាទៅវិញទៅមក ដែលឈានទៅដល់ការបែកបាក់សាមគ្គីផ្ទៃក្នុង។ លោកបន្ថែមថា គ្រួពេទ្យដែលមានវិជ្ជាជីវៈសុខាភិបាលទាំងអស់ ត្រូវគោរពក្រមសីលធម៌ ខិតខំរៀនសូត្របន្តពង្រឹងចំណេះដឹងខ្លួន ដូចជាការចូលរួមទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្ត និងសិក្ខាសាលាវិជ្ជាជីវៈសុខាភិបាលផ្សេងៗ ដើម្បីបំពេញពិន្ទុ និងបន្តសុពលភាពផងដែរ។

លោកវេជ្ជបណ្ឌិត អ៊ាប ប៊ុនលឿន អនុប្រធានមន្ទីរសុខាភិបាល ខេត្ដសៀមរាប បញ្ជាក់ថា ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តបានដើរតួនាទីយ៉ាងសំខាន់ក្នុង ការត្រួតពិនិត្យអំពីគុណវុឌ្ឍន៍ និងសម្បទារគ្រូពេទ្យ ក្នុងការដោះស្រាយបញ្ហាផ្សេងៗ ដូចជាបញ្ហា រវាងគ្រូពេទ្យជាមួយអ្នកជំងឺ គ្រូពេទ្យ និងគ្រូពេទ្យជាដើម។ ជាមួយគ្នានេះ ការចុះឈ្មោះក្នុងបញ្ជីគណៈគ្រូពេទ្យ ជាផ្នែកមួយដែលទទួលស្គាល់ច្បាប់ ហើយក៏ជាយន្ត័ការពាររបស់គ្រូពេទ្យក្នុងការអនុវត្តតួនាទីភារៈកិច្ចរបស់ខ្លួនដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកអនុប្រធានមន្ទីរ ក៏បានជំរុញដល់គ្រូពេទ្យទាំងអស់ ត្រូវខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត និងថា ការរៀបចំទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្រនេះ ជាប្រធានបទ មួយផ្តល់នូវការចែករំលែកបទពិសោធន៍ និងចំណេះដឹងដល់សមាជិកគណៈគ្រូពេទ្យទាំងអស់ ក្នុងការពិនិត្យ ព្យាបាល ជូនបងប្អូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាពខ្ពស់។ ជាពិសេសការអភិវឌ្ឍន៍សមត្ថភាព និងជំនាញបែបទំនើបកម្ម វិទ្យាសាស្ត្រសម័យថ្មី សមាជិកគណៈគ្រូពេទ្យ ដើម្បីពង្រីកនូវសមត្ថភាព និងចំណេះដឹងដើម្បីយកទៅបំពេញសេចក្តីត្រូវការ ការពេញចិត្ត ការជឿជាក់ របស់អ្នកជំងឺ ឬអតិថិជនមកលើគ្រូពេទ្យ។

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក សេង ផល្លី

Tags: ពេទ្យ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ទីរអប់រំខេត្តសៀមរាបសហការជាមួយ អាជ្ញាធរស្រុកជីក្រែង និងសង្គមស៊ីវិល ប្រារព្ធទិវាលាងសម្អាតដៃ

មន្ទីរអប់រំខេត្តសៀមរាបសហការជាមួយ អាជ្ញាធរស្រុកជីក្រែង និងសង្គមស៊ីវិល ប្រារព្ធទិវាលាងសម្អាតដៃ

កិច្ចប្រជុំពេញអង្គលើកទី៨ ICC-Preah Vihear សាទរចំពោះកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ចូលតំបន់បេតិកភណ្ឌកោះកេរជាសម្បត្តិបេតិកភណ្ឌពិភពលោក

កិច្ចប្រជុំពេញអង្គលើកទី៨ ICC-Preah Vihear សាទរចំពោះកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ចូលតំបន់បេតិកភណ្ឌកោះកេរជាសម្បត្តិបេតិកភណ្ឌពិភពលោក

មន្ទីររៀបចំដែនដីខេត្តសៀមរាប សហការជាមួយស្រុកស្រីស្នំ និង ស្រុកអង្គរជុំ ប្រកាសផ្សព្វផ្សាយសេចក្តីសម្រេចកំណត់តំបន់វិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

មន្ទីររៀបចំដែនដីខេត្តសៀមរាប សហការជាមួយស្រុកស្រីស្នំ និង ស្រុកអង្គរជុំ ប្រកាសផ្សព្វផ្សាយសេចក្តីសម្រេចកំណត់តំបន់វិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    52 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • រយៈពេលបីខែដើមឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរបរទេសជាង២៣ម៉ឺននាក់ ទិញសំបុត្រទៅទស្សនាររមណីដ្ឋានអង្គរ

    35 shares
    Share 14 Tweet 9

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.