Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ក្រុមអ្នកជិះម៉ូតូធំជា៥០០គ្រឿងបានធ្វើដំណើរកម្សាន្តមកកាន់ខេត្តសៀមរាប ដើម្បីរួមចំណែកផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងកៀងគរថវិកាសប្បុរសធម៌ជួយដល់មន្ទីរពេទ្យជ័យវរ្ម័នទី៧ខេត្តសៀមរាប

ដោយ Pothe Thun
19/12/2023
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ក្រុមអ្នកជិះម៉ូតូធំជា៥០០គ្រឿងបានធ្វើដំណើរកម្សាន្តមកកាន់ខេត្តសៀមរាប ដើម្បីរួមចំណែកផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងកៀងគរថវិកាសប្បុរសធម៌ជួយដល់មន្ទីរពេទ្យជ័យវរ្ម័នទី៧ខេត្តសៀមរាប
7
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅចុងសប្តាហ៍នេះ ក្លឹបម៉ូតូធំ SEDARAH MC CMBODIA និងក្លឹបម៉ូតូធំ FRIENDLY BIKER CAMBODIA សហការជាមួយអ្នកពាក់ព័ន្ធ បានរៀបចំព្រឹត្តិការណ៍ក្បួនក្រុមម៉ូតូធំ ជាតិ និងអន្តរជាតិមាន កម្ពុជា ថៃ ឡាវ ម៉ាឡេស៊ី ចំនួន ៥០០គ្រឿង មកកាន់ខេត្តសៀមរាប រយៈពេល ២ថ្ងៃ ដើម្បីផ្សព្វផ្សាយអំពីផលិតផល នៃសេវាកម្មទេសចរណ៍ក្នុងខេត្តសៀមរាប ដល់ភ្ញៀវទេសចរក្នុងតំបន់ និងនៅកាន់ពិភពលោកឱ្យបានជ្រួតជ្រាបអំពីសក្កានុពលទេសចរណ៍សម្បូរបែបរបស់កម្ពុជា ក៏ដូចជាខេត្តសៀមរាប និងដើម្បីកៀរគររកថវិកាសម្រាប់ជួយ ដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលបាននិងកំពុងពិនិត្យ និងព្យាបាលកុមារកម្ពុជារាប់រយនាក់ក្នុងមួយថ្ងៃដោយមិនគិតថ្លៃ។ព្រឹត្តិការណ៍នេះទទួលបានការសហការសម្របសម្រួល គាំទ្រពីក្រសួងទេសចរណ៍ ក្រសួងព័ត៌មាន រដ្ឋបាលខេត្តសៀមរាប សមាគមទេសចរណ៍កម្ពុជា និងកម្លាំងសមត្ថកិច្ចតាមបណ្តាខេត្តដែលក្រុមម៉ូតូឆ្លងកាត់ទៀតផង។

ថ្លែងក្នុងពិធីជួបជុំពិសារងាហារសាមគ្គី នារាត្រីថ្ងៃទី១៦ខែធ្នូឆ្នាំ២០២៣ លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានចាត់ទុកព្រឹត្តិការណ៍និងការងារសប្បុរសធម៌ នេះថា គឺជាការរួមចំណែកយ៉ាងធំធេងដល់ការងារមនុស្សធម៌ ក្នុងការជួយសង្រ្គោះមនុស្សកុមារកម្ពុជា ដែលជាទំពាំងស្នងឫស្សីទៅថ្ងៃមុខ ឱ្យមានសុខភាពល្អ មានបញ្ញាញាណ និងសតិរឹងមំាសម្រាប់សង្គមជាតិនាពេលអនាគត។ ជាមួយនោះ សកម្មភាពដ៏ប្រពៃនេះ ពិតជាបានរួមចំណែកយ៉ាងច្រើនដល់សេដ្ឋកិច្ចគ្រួសារ របស់ប្រជាពលរដ្ឋយើង និងបានចូលរួមកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បន្តវេនដឹកនាំនាវាកម្ពុជា ឱ្យមានការរីកចម្រើនលូតលាស់លើគ្រប់វិស័យ នាពេលនេះនិងទៅអនាគត។

ឯកឧត្តម អ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ក្នុងនាមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្តែងនូវការអបអរសាទរ និងគាំទ្រចំពោះក្រុមអ្នកជិះម៉ូតូធំដែលបានជ្រើសរើសយកខេត្តសៀមរាបជាគោលដៅសម្រាប់ការជួបជុំគ្នានេះ។ ការជួបជុំគ្នានេះជាវិធីសាស្ត្រនៃការទំនាក់ទំនងសាធារណៈ ព្រោះកាលណាមានការជួបជុំនេះ មានការចូលរួមពីផ្នែកឯកជន និងផ្នែកសាធារណៈ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមទាំងបណ្តាញផ្សព្វផ្សាយនានា បានចូលរួមក្នុងការផ្សព្វផ្សាយតំបន់ទេសចរណ៍របស់កម្ពុជាទៅកាន់ពិភពលោកផងដែរ។
ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ មានប្រសាសន៍ថា៖ព្រឹត្តិការណ៍សកម្មភាពនេះជាការរួមចំណែកក្នុងការជំរុញនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជាក្នុងដំណាក់កាលស្តារឡើងវិញនិងលើកស្ទួយវិស័យទេសចរណ៍ក្រោយពីរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ-១៩អសើរយៈពេលជាង៣ឆ្នាំ ដែលនេះបញ្ជាក់ឱ្យឃើញនូវទំនុកចិត្តនិងភាពជឿជាក់ទៅលើគោលដៅទេសចរណ៍កម្ពុជា ដែលជាគោលដៅប្រកបដោយគុណភាព សុវត្ថិភាព ចេរភាព ដែលបានធានាការពារនូវសុវត្ថិភាពដល់ភ្ញៀវទេសចរណ៍ ជាពិសេសជំរុញការស្តារឡើងវិញនូវអាជីវកម្មទេសចរណ៍ប្រកបដោយភាពវិជ្ជមាន បានធ្វើឱ្យកម្ពុជាទទួលបានប្រសិទ្ឋនាម កម្ពុជាក្លាយជាគោលដៅទេសចរសុវត្ថិភាពនិងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។
ឯកឧត្តមបញ្ជាក់ថា៖ក្នុងរយៈពេល១០ខែឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជា៤លាន៤សែននាក់ តាមការប៉ាន់ស្មានសម្រាប់ឆ្នាំ២០២៣ដែរកម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជា៥លាននាក់ ខណៈដែលក្នុងរយៈពេល ១២ខែ ឆ្នាំ២០២៣ (មករា-ធ្នូ) ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរ ប្រមាណជាងពីរលាននាក់។ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិ មាន ប្រមាណ ចិតសិបម៉ឺននាក់ ហើយភ្ញៀវទេសចរជាតិ ជាងមួយលាននាក់ផងដែរ៕
អត្ថបទរូបភាព ៖ លោក យូ វង្ស

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការជួសជុលខ្លោងទ្វារខាងកើត នៃប្រាសាទតាព្រហ្មសម្រេចបានប្រមាណ ៦០ភាគរយ ហើយគ្រោងនឹងបញ្ចប់នៅដើមឆ្នាំ២០២៤

ការជួសជុលខ្លោងទ្វារខាងកើត នៃប្រាសាទតាព្រហ្មសម្រេចបានប្រមាណ ៦០ភាគរយ ហើយគ្រោងនឹងបញ្ចប់នៅដើមឆ្នាំ២០២៤

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនៃគម្រោងអគារសិក្សា”មិត្តភក្តិលើផ្លូវសូត្រ”

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនៃគម្រោងអគារសិក្សា"មិត្តភក្តិលើផ្លូវសូត្រ"

ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៣ នៅខេត្តសៀមរាប ក្រោមប្រធានបទ “បច្ចេកវិទ្យាជាមធ្យោបាយ ដើម្បីអភិវឌ្ឍន៍ជាតិ មិនមែនដើម្បីជួញដូរមនុស្ស”

ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៣ នៅខេត្តសៀមរាប ក្រោមប្រធានបទ “បច្ចេកវិទ្យាជាមធ្យោបាយ ដើម្បីអភិវឌ្ឍន៍ជាតិ មិនមែនដើម្បីជួញដូរមនុស្ស”

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.