Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៣ នៅខេត្តសៀមរាប ក្រោមប្រធានបទ “បច្ចេកវិទ្យាជាមធ្យោបាយ ដើម្បីអភិវឌ្ឍន៍ជាតិ មិនមែនដើម្បីជួញដូរមនុស្ស”

ដោយ Pothe Thun
19/12/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៣ នៅខេត្តសៀមរាប ក្រោមប្រធានបទ “បច្ចេកវិទ្យាជាមធ្យោបាយ ដើម្បីអភិវឌ្ឍន៍ជាតិ មិនមែនដើម្បីជួញដូរមនុស្ស”
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានប្រារព្ភទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ខួបលើកទី១៧ ឆ្នាំ២០២៣ នៅខេត្តសៀមរាប ក្រោមប្រធានបទ “បច្ចេកវិទ្យាជាមធ្យោបាយ ដើម្បីអភិវឌ្ឍន៍ជាតិ មិនមែនដើម្បីជួញដូរមនុស្ស” ដើម្បីផ្សព្វផ្សាយអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ កលល្បិចពិសពុលយ៉ាងសម្បូរបែបប្រកបដោយគ្រោះថ្នាក់ និងធ្វើឲ្យមនុស្សជាច្រើនធ្លាក់ចូលក្នុងអន្ទាក់នៃអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចយ៉ាងសាហាវឃោរឃៅ។

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានអចិន្ដ្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆំាងអំពើរជួញដូរមនុស្ស បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានតម្កល់នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការការពារឲ្យបាននូវសន្តិភាពជាតិ សន្តិសុខសង្គម ស្ថេរភាពនយោបាយ កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ដោយពង្រឹងកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ កាន់តែទូលំទូលាយ និងការអភិវឌ្ឍន៍ធនធានមនុស្ស ប្រកបដោយថាមពល និងសក្តានុពល។ រាជរដ្ឋាភិបាលកម្ពុជា ដែលមានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាសេនាធិការ និងមានរចនាសម្ព័ន្ធ ប្រទាក់ក្រឡាតាំងពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ និងមានកិច្ចសហការទូលំទូលាយ រហូតដល់ ថ្នាក់តំបន់ និងពិភពលោក ក្នុងគោលដៅ បង្ការទប់ស្កាត់ ប្រយុទ្ធប្រឆាំងដាច់ខាត អំពើជួញដូរមនុស្ស ដែលជាឧក្រឹដ្ឋ កម្មបែបទាសភាព និងបានបំផ្លាញដល់កិត្តិយស សេចក្តីថ្លៃថ្នូរ ផលប្រយោជន៍ និងរហូតដល់អាយុជីវិតជនរងគ្រោះយ៉ាងអមនុស្សធ៌ម។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកជំទាវ ជូ ប៊ុនអេង មានប្រសាសន៍បន្តថា ក្នុងរយៈពេល១០ខែ ក្នុងឆ្នាំ២០២៣នេះ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆំាងអំពើរជួញដូរមនុស្ស មានទាំងយុទ្ធនាការថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ តាមរយៈកម្មវិធីផ្សេងៗ មានជាអាទិ៍ តាមរយៈទិវាជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស កម្មវិធីវេទិកាជាតិអន្តរសាសនា ការគាំទ្រទិវាអន្តរជាតិដើម្បីសុវត្ថិភាពអ៊ីនធឺណិត និងវេទិកាសាធារណៈ នៃការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព និងសកម្មភាពចុះផ្សព្វផ្សាយអប់រំផ្ទាល់នៅតាមសហគមន៍ និងសាលារៀន ដែលរៀបចំដោយក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើនជាដៃគូរ។ លើសពីនេះទៅទៀតការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយសង្គម និងតាមរយៈសម្ភារៈផ្សព្វផ្សាយ ដូចជា spots អប់រំ និងខ្សែភាពយន្តខ្នាតខ្លី កម្មវិធីផ្សេងៗ សៀវភៅរូបភាព Banners, Postersជាច្រើនទំរង់។

លោកជំទាវ មានប្រសាសន៍ទៀតថា កន្លងមកជនរងគ្រោះ និងជនងាយរងគ្រោះ ដែលត្រូវបានបញ្ជូនមកពីបរទេសក្ដី ឬដែលត្រូវបានរកឃើញក្នុងប្រទេសក្ដី ជាជនជាតិខ្មែរក្តី ជាជនបរទេសក្ដី ត្រូវបានក្រសួងសង្គម កិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយ អាជ្ញាធរមូលដ្ឋាន និងអង្គការដៃគូដែល មានមណ្ឌលស្តារនីតិសម្បទាជនរងគ្រោះ ផ្តល់សេវាដើម្បីគាំពារជនរងគ្រោះ និងធ្វើសមាហរណកម្ម ជាបន្តបន្ទាប់។ ទោះបីជា អំពើជួញដូរមនុស្ស មិនទាន់ផុតរលត់ក្ដី ក៏ បេសកកម្មនេះ មិនទាន់ត្រូវបានបញ្ចប់ដែរ ហើយនឹងបន្តខិតខំបន្ថែមទៀតកាន់តែខ្លាំង ដែលនៅមានវិធានការបង្ការ ទប់ស្កាត់តាមរយៈវិធានការជំនាញ មានការបង្ការទប់ស្កាត់ ការធ្វើ ទេសន្តរប្រវេសន៍ ឬការឆ្លងដែនខុសច្បាប់ ដែលនាំឲ្យពលករប្រឈមនឹងភាពរងគ្រោះ ព្រមទាំងបង្ក្រាបជនខិលខូច ដែលកេងប្រវ័ញ្ចាលើពលករ ការធ្វើការធ្វើអធិការកិច្ច និងពង្រឹងប្រសិទ្ធភាព លើការអនុវត្តការងារ – ការតាមដានត្រួតពិនិត្យ ការអនុវត្តគោលនយោបាយ ឬផែនការជាដើម។ ទន្ទឹមនឹងនេះ គណៈកម្មាធិការជាតិ នៅគ្រប់កំរឹត បានតាមដាន បច្ចុប្បន្នភាពចំណាក និង ចំណូលស្រុក ស្ថានភាពនៃបទល្មើសជួញដូរមនុស្ស ល្បិចកលជនល្មើសជាដើម ។

លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា ពីដំណាក់កាលមួយ ទៅដំណាក់កាលមួយ ទាមទារឲ្យអ្នកពាក់ព័ន្ធទាំងអស់ មានការចូលរួមសហការដោះស្រាយជុំវិញវិបត្តិទាំងអស់យ៉ាងយកចិត្តទុកដាក់ និងស្វិតស្វាញបំផុត ដើម្បីទប់ទល់នឹងឥទ្ធិពលអវិជ្ជមានទាំងឡាយ ដើម្បីរក្សាស្ថេរភាព និងប្រក្រតីភាពសង្គម កាត់បន្ថយកត្តាជំរុញឱ្យមានលំហូរទេសន្តរប្រវេសន៍ ដោយប្រថុយប្រថានប្រឈមនឹងគ្រោះថ្នាក់។ ក្នុងស្ថានភាពដ៏ប្រឈមនេះ ក្រុមទុច្ចរឹត និងបណ្តាញរបស់ខ្លួន បានព្យាយាមរកគ្រប់មធ្យោបាយ បង្កើតនូវបទល្មើសថ្មីៗ ព្រមជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើប សម្រាប់ទាក់ទាញជនរងគ្រោះ ឱ្យធ្លាក់ចូលក្នុងកលល្បិចទុច្ចរិត ដើម្បីបម្រើមហិច្ឆតារបស់ខ្លួន ដែលបង្កឱ្យមានផលប៉ះពាល់យ៉ាងធំឆេងលើជនរងគ្រោះទាំងក្នុង និងក្រៅប្រទេស៕

អត្ថបទ និងរូបភាព៖ លោក ស៊ាន សុផាត , បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
UNESCO សហការជាមួយក្រសួងព័ត៌មាន បើកសិក្ខាសាលាស្តីពីការទទួលព័ត៌មាន និងការអភិវឌ្ឍប្រកបដោយបរិយាបន្នពិការភាព នៅខេត្តសៀមរាប

UNESCO សហការជាមួយក្រសួងព័ត៌មាន បើកសិក្ខាសាលាស្តីពីការទទួលព័ត៌មាន និងការអភិវឌ្ឍប្រកបដោយបរិយាបន្នពិការភាព នៅខេត្តសៀមរាប

ក្រុមអ្នកជំនាញប្រទះឃើញចម្លាក់បដិមារថ្មភក់ចំនួន៦ នៅខ្លោងទ្វារខាងត្បូង ប្រាសាទតាព្រហ្ម

ក្រុមអ្នកជំនាញប្រទះឃើញចម្លាក់បដិមារថ្មភក់ចំនួន៦ នៅខ្លោងទ្វារខាងត្បូង ប្រាសាទតាព្រហ្ម

ព្រឹត្ដិការណ៍ឆ្នាំនៃការផ្លាប្ដូរប្រជាជនកម្ពុជា-ចិន នឹងធ្វើរៀបចំឡើងនៅខែមករាខាងមុខនេះ ជាមួយនឹងការសម្ដែងសិល្បៈវប្បធម៌រួមគ្នាជាច្រើនប្រភេទ

ព្រឹត្ដិការណ៍ឆ្នាំនៃការផ្លាប្ដូរប្រជាជនកម្ពុជា-ចិន នឹងធ្វើរៀបចំឡើងនៅខែមករាខាងមុខនេះ ជាមួយនឹងការសម្ដែងសិល្បៈវប្បធម៌រួមគ្នាជាច្រើនប្រភេទ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.