Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

UNESCO សហការជាមួយក្រសួងព័ត៌មាន បើកសិក្ខាសាលាស្តីពីការទទួលព័ត៌មាន និងការអភិវឌ្ឍប្រកបដោយបរិយាបន្នពិការភាព នៅខេត្តសៀមរាប

ដោយ Pothe Thun
21/12/2023
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
UNESCO សហការជាមួយក្រសួងព័ត៌មាន បើកសិក្ខាសាលាស្តីពីការទទួលព័ត៌មាន និងការអភិវឌ្ឍប្រកបដោយបរិយាបន្នពិការភាព នៅខេត្តសៀមរាប
28
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ នៃសហប្រជាជាតិ ដែលហៅកាត់ថា UNESCO សហការជាមួយក្រសួងព័ត៌មាន អង្គការជនពិការកម្ពុជា CDPO និងមន្ទីរព័ត៌មានខេត្តសៀមរាប បើកសិក្ខាសាលាមួយស្តីពីការទទួលព័ត៌មាន និងការអភិវឌ្ឍប្រកបដោយបរិយាបន្នពិការភាព មានរយៈពេលពីរថ្ងៃគឺនៅថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២៣នេះ នៅសណ្ឋាគារសុខាខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការមកពីមន្ទីរព័ត៌មានខេត្ត ចំនួន៨ រួមមានខេត្តសៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ ប៉ៃលិន បាត់ដំបង ពោធិសាត់ ព្រះវិហារ និងខេត្តកំពង់ធំ។

 

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកស្រី ឆាយ ដាវីន តំណាងអង្គការយូណេស្កូ មានប្រសាសន៍ថា អង្គការយូណេស្កូបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សិទ្ឋិទទួលបានព័ត៌មានប្រកបដោយបរិយាបន្ន ស្របពេលនៅក្នុងពិភពលោកយើងឃើញថាមានច្បាប់និងគោលនយោបាយផ្សេងៗពាក់ព័ន្ឋទៅនឹងពិការភាព ដោយឡែកនៅកម្ពុជាក៏បានបង្កើតច្បាប់ លិខិតបទដ្ឋាន ឯកសារគតិយុត្តិជាយូរមកហើយ ហើយមកដល់ពេលនេះ ជាវេលាមួយដែលយើងត្រូវធ្វើការរួមគ្នា ក្នុងការកំណត់បញ្ហា តម្រូវការនិងជជែកគ្នាពីដំណោះស្រាយដែលអាចដាក់ចេញជាផែនការសកម្មភាពបន្ទាប់។

លោកស្រី ឆាយ ដាវីន បន្តថា ក្នុងគោលបំណងផ្តល់ជូនដល់មន្ត្រីព័ត៌មាននៅថ្នាក់ក្រោមជាតិ នូវចំណេះដឹង ធនធានសមត្ថភាពចាំបាច់ និងបច្ចេកវិទ្យាឌីជីថល លើការអភិវឌ្ឍ បរិយាបន្នពិការភាព និងការទទួលបានព័ត៌មាន និងពង្រឹងសមត្ថភាពមន្ត្រីព័ត៌មាននៅថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបកាន់តែល្អប្រសើរឡើងចំពោះតម្រូវការព័ត៌មានរបស់ជនមានពិការភាព ប្រកបដោយបរិយាបន្ន ។

ឯកឧត្តម លីវ សុខុន ទីប្រឹក្សាក្រសួង និងជាប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប មានប្រសាសន៍ថា សិក្ខាសាលានេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ថ្នាក់ដឹកនាំនិងមន្ត្រីព័ត៌មាន ក្នុងការទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត ពាក់ព័ន្ធនឹងវិស័យព័ត៌មាន ជាពិសេសស្តីពីសកម្មភាពជនមានពិការភាព សំដៅជំរុញលើកទឹកចិត្តដល់ការផលិតព័ត៌មានអំពីសកម្មភាពជនមានពិការភាព ទៅក្នុងបណ្តាញប្រព័ន្ឋផ្សព្វផ្សាយនានា ទាំងនៅថ្នាក់ក្រោមជាតិ ថ្នាក់ជាតិ ថ្នាក់តំបន់ និងសកលលោក។

ឯកឧត្តម រំពឹងថា តាមរយៈសិក្ខាសាលានេះ នឹងប្រមូលបានធាតុចូល ចែករំលែកបទពិសោធ និងបញ្ហាប្រឈមដែលកំពុងជួបប្រទះ។ ការចែករំលែកទាំងនេះ គឺជាការត្រួសត្រាយផ្លូវ ដើម្បីឲ្យការសិក្សាស្រាវជ្រាវសម្រេចទៅមុខបាននិង សម្រាប់ជាតម្រាយផ្លូវដល់កម្មវិធីសិក្ខាសាលានៅពេលក្រោយៗទៀតពាក់ព័ន្ឋទៅនឹង ការទទួលព័ត៌មានប្រកបដោយបរិយាបន្នសម្រាប់ពិការភាព៕

អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: UNESCOក្រសួងព័ត៌មាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមអ្នកជំនាញប្រទះឃើញចម្លាក់បដិមារថ្មភក់ចំនួន៦ នៅខ្លោងទ្វារខាងត្បូង ប្រាសាទតាព្រហ្ម

ក្រុមអ្នកជំនាញប្រទះឃើញចម្លាក់បដិមារថ្មភក់ចំនួន៦ នៅខ្លោងទ្វារខាងត្បូង ប្រាសាទតាព្រហ្ម

ព្រឹត្ដិការណ៍ឆ្នាំនៃការផ្លាប្ដូរប្រជាជនកម្ពុជា-ចិន នឹងធ្វើរៀបចំឡើងនៅខែមករាខាងមុខនេះ ជាមួយនឹងការសម្ដែងសិល្បៈវប្បធម៌រួមគ្នាជាច្រើនប្រភេទ

ព្រឹត្ដិការណ៍ឆ្នាំនៃការផ្លាប្ដូរប្រជាជនកម្ពុជា-ចិន នឹងធ្វើរៀបចំឡើងនៅខែមករាខាងមុខនេះ ជាមួយនឹងការសម្ដែងសិល្បៈវប្បធម៌រួមគ្នាជាច្រើនប្រភេទ

ការកម្សាន្តនៅសហគមន៍ទេសចរណ៍ នាឱកាសឆ្លងឆ្នាំ ផ្ដល់អារម្មណ៍បែបធម្មជាតិ និងរួមចំណែកថែរក្សាប្រពៃណី ទំនៀមទម្លាប់ អ្នកស្រុកដើមខេត្តសៀមរាប

ការកម្សាន្តនៅសហគមន៍ទេសចរណ៍ នាឱកាសឆ្លងឆ្នាំ ផ្ដល់អារម្មណ៍បែបធម្មជាតិ និងរួមចំណែកថែរក្សាប្រពៃណី ទំនៀមទម្លាប់ អ្នកស្រុកដើមខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.