Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនៃគម្រោងអគារសិក្សា”មិត្តភក្តិលើផ្លូវសូត្រ”

ដោយ Pothe Thun
19/12/2023
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនៃគម្រោងអគារសិក្សា”មិត្តភក្តិលើផ្លូវសូត្រ”
7
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អគារសិក្សាមួយខ្នង៥បន្ទប់ សាលប្រជុំ បណ្ណាល័យ សួនកំសាន្ត ទីធ្លាវាយប៉េងប៉ុង វាយសី និងតារាងបាល់បោះស្ថិតនៅសាលាបឋមសិក្សាស្វាយធំ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានដាក់ឱ្យដំណើរការឡើងវិញជាផ្លូវការ នៅរសៀលពីថ្ងៃទី១៧ ខែធ្នូឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអនុប្រធានក្រុមមិត្តភាពរវាងព្រឹទ្ធសភាកម្ពុជា និងសភាប្រឹក្សានយោបាយចិន ឯកឧត្តម កាវ អ៉ីនឡុង អនុប្រធានសភាប្រឹក្សានយោបាយ និងជាប្រធានក្រុមប្រឹក្សាមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ និងលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប។

លោក ពិន ប្រាកដ បង្ហាញថា តាមរយៈគម្រោងអគារសិក្សា”មិត្តភក្តិលើផ្លូវសូត្រ”បានរួមចំណែកធ្វើឲ្យការសិក្សារបស់សិស្សានុសិស្សនៅទីនេះ កាន់មានភាពល្អប្រសើរ។ លោកក៏បានថ្លែងចំពោះឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល ដែលតែងកៀរគរបណ្តាសង្គមស៊ីវិលនានារបស់ប្រទេសចិន រួមមានមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ មូលនិធិ Peace Land មន្ទីរពេទ្យបេះដូង Fuwai អង្គការ YUNDI របស់ខេត្តយូណាន ដើម្បីចូលរួមបំពេញបាននូវតម្រូវការជាក់ស្តែងជូនប្រជាជន និងសិស្សានុសិស្សនៅក្នុងខេត្តសៀមរាប។

តាមការលើកឡើងរបស់ ឯកឧត្តម ស៊ី ជានគ័រ អគ្គលេខាធិការមូលនិធិចិន ដើម្បីសន្តិភាពនិងការអភិវឌ្ឍ បង្ហាញថា ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយវេទិកាសម្ព័ន្ធសង្គមស៊ីវិល ទើបមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍបានអនុវត្តន៍គម្រោងផ្លូវសូត្រជាង១០គម្រោង ដោយជោគជ័យនៅក្នុងប្រទេសកម្ពុជា ដោយរួមមាន គម្រោងភូមិគំរូមិត្តភាពកម្ពុជា-ចិនដើម្បីកាត់បន្ថយភាពក្រីក្រ គម្រោងទឹកស្អាត និងគម្រោងអគារសិក្សា”មិត្តភក្តិលើផ្លូវសូត្រ” រួមជាមួយគម្រោងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ដែលប្រើប្រាស់ថវិកាសរុបជាង៤០លានយ័ន ដែលបានផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជាជាង១០ម៉ឺននាក់។ គម្រោងទាំងនេះ បានរួមចំណែកយ៉ាងសកម្មដល់ការលើកកម្ពស់ “ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន” នៃប្រទេសទាំងពីរ កម្ពុជានិងចិន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម បន្ថែមថា ការអភិវឌ្ឍន៍ទាំងនេះ គឺជាឆន្ទៈដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាជននៅមូលដ្ឋាន ក៏ដូចជារួមកម្លាំងជាមួយបណ្តាអង្គការសង្គមស៊ីវិល សហជីពនានាក្នុងប្រទេសកម្ពុជា ក្នុងការបង្កើតឱ្យមានសុខដុមនីយកម្មក្នុងវិស័យសង្គមស៊ីវិល វេទិកាសម្ព័ន្ធសង្គមស៊ីវិលនានា ក៏ដូចជាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប្រកបបរិយាប័ន្ន។

សូមរំលឹកថា សាលាបឋមសិក្សាស្វាយធំ បានដំណើរការតាំងពីឆ្នាំ១៩៧៩មក ហើយនៅឆ្នាំសិក្សា២០២៣-២០២៤ មានថ្នាក់រៀនចាប់ពីកម្រិតមត្តេយ្យសិក្សា និងបឋមសិក្សា សរុបចំនួន៣៤បន្ទប់ និងមានសិស្សមានចំនួន១ ៤៥០នាក់។

អត្ថបទ និងរូបភាព÷ លោក យូ វង្ស និងលោក បូ សាវី
កែសម្រួល÷ លោក សេង ផល្លី

Tags: អគារសិក្សា"មិត្តភក្តិលើផ្លូវសូត្រ"
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៣ នៅខេត្តសៀមរាប ក្រោមប្រធានបទ “បច្ចេកវិទ្យាជាមធ្យោបាយ ដើម្បីអភិវឌ្ឍន៍ជាតិ មិនមែនដើម្បីជួញដូរមនុស្ស”

ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៣ នៅខេត្តសៀមរាប ក្រោមប្រធានបទ “បច្ចេកវិទ្យាជាមធ្យោបាយ ដើម្បីអភិវឌ្ឍន៍ជាតិ មិនមែនដើម្បីជួញដូរមនុស្ស”

UNESCO សហការជាមួយក្រសួងព័ត៌មាន បើកសិក្ខាសាលាស្តីពីការទទួលព័ត៌មាន និងការអភិវឌ្ឍប្រកបដោយបរិយាបន្នពិការភាព នៅខេត្តសៀមរាប

UNESCO សហការជាមួយក្រសួងព័ត៌មាន បើកសិក្ខាសាលាស្តីពីការទទួលព័ត៌មាន និងការអភិវឌ្ឍប្រកបដោយបរិយាបន្នពិការភាព នៅខេត្តសៀមរាប

ក្រុមអ្នកជំនាញប្រទះឃើញចម្លាក់បដិមារថ្មភក់ចំនួន៦ នៅខ្លោងទ្វារខាងត្បូង ប្រាសាទតាព្រហ្ម

ក្រុមអ្នកជំនាញប្រទះឃើញចម្លាក់បដិមារថ្មភក់ចំនួន៦ នៅខ្លោងទ្វារខាងត្បូង ប្រាសាទតាព្រហ្ម

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.