Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ក្រសួងអប់រំ បើកវគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ បែបបទ និងនីតិវិធីនៃការអនុវត្តមុខងារអប់រំ យុវជន និងកីឡាជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ

ដោយ Pothe Thun
18/01/2024
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រសួងអប់រំ បើកវគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ បែបបទ និងនីតិវិធីនៃការអនុវត្តមុខងារអប់រំ យុវជន និងកីឡាជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ
11
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅសាលាខេត្តសៀមរាប នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ក្រសួងអប់រំ យុវជន និងកីឡា បានបើកវគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ បែបបទ និងនីតិវិធីនៃការអនុវត្តមុខងារអប់រំ យុវជន និងកីឡា ដល់រដ្ឋបាលក្រុង-ស្រុក-ខណ្ឌ មកពីខេត្តចំនួន៤ មានខេត្តសៀមរាប កំពង់ធំ ព្រះវិហារ និងខេត្តឧត្តរមានជ័យ សរុបប្រមាណ២០០នាក់។

អភិបាលខេត្តសៀមរាប លោកស្រី ម៉ននី រងី្ស បានសម្ដែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការដ៏ល្អរវាងគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យ ក្រសួងអប់រំ និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការអនុវត្តកំណែទម្រង់តាមបែបប្រជាធិបតេយ្យ ជាពិសេសការធ្វើវិមជ្ឈការមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា មកឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ នៅកម្រិតថ្នាក់រដ្ឋបាលក្រុង-ស្រុក-ខណ្ឌ និងបានផ្តល់ការអភិវឌ្ឍសមត្ថភាពដល់មន្ត្រីជំនាញរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន។ ជាក់ស្ដែងការបណ្តុះបណ្តាលនាថ្ងៃនេះ គឺការពង្រឹងសមត្ថភាពរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ ក្នុងការអនុវត្តមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ប្រកបដោយប្រសិទ្ធភាព ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា វគ្គបណ្តុះបណ្ដាលនេះមានរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី១៧-១៩ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង និងបង្កើនគុណភាពនៃសេវាអប់រំជូនដល់រដ្ឋបាលក្រុង-ស្រុក-ខណ្ឌ ផ្ទេរបន្តទៅប្រជាជនគ្រប់រូប។ ឯកឧត្តម បានកោតសរសើរ ចំពោះរាល់កិច្ចសហការចូលរួម គាំទ្រពីគ្រប់ស្ថាប័នរដ្ឋ និងស្ថាប័នមិនមែនរដ្ឋ ក្នុងការជម្រុញ និងលើកកម្ពស់ការធ្វើវិមជ្ឈការ និងវិសហមជ្ឈការការងារអប់រំឲ្យកាន់តែល្អប្រសើរ។ ជាពិសេសឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យ ដែលបានផ្ដល់ការគាំទ្រ និងរៀបចំសិក្ខាសាលាបណ្ដុះបណ្ដាលណែនាំតម្រង់ទិសជម្រុញ និងគាំទ្រដល់ការធ្វើវិមជ្ឈការ និងវិសហមជ្ឈការមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិនេះឡើង។

ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន បានគូសបញ្ជាក់ថា មកដល់ពេលបច្ចុប្បន្ននេះ គឺជាជំហានថ្មីមួយទៀត ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និង សហវិមជ្ឈការ ព្រមទាំងបង្ហាញអំពីសុឆន្ទៈ និងការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការផ្ដល់អទិភាព និងការគាំទ្រដល់វិស័យអប់រំ យុវជន និងកីឡា។ ការធ្វើវិមជ្ឈការមុខងារអប់រំ ទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិទូទាំងប្រទេស ផ្តោតលើ “ការប្រគល់មុខងារគ្រប់គ្រង” ចំនួន៣ រួមមាន៖ ការអប់រំកុមារតូច ការអប់រំបឋមសិក្សា និងការអប់រំក្រៅប្រព័ន្ធ និង “ការធ្វើប្រតិភូកម្មមុខងារគាំទ្រ ផ្នែករដ្ឋបាល” ចំនួន៣ ដល់គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ ការងារអភិវឌ្ឍយុវជន និងការងារអប់រំកាយ និងកីឡា ទៅឲ្យរដ្ឋបាលក្រុង-ស្រុក-ខណ្ឌទូទាំងប្រទេស។

ឯកឧត្តមរដ្ឋលេខាធិការ បានស្នើដល់សិក្ខាកាមទាំងអស់ ត្រូវព្យាយាមសិក្សាឲ្យបានហ្មត់ចត់ ក្តាប់ឲ្យបាននូវខ្លឹមសារ ដើម្បីយកទៅអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងកំណែទម្រង់វិស័យអប់រំ ព្រមទាំងបានបង្ហាញអំពីឆន្ទៈ និង ការប្ដេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្ដល់អាទិភាព និងការគាំទ្រដល់វិស័យអប់រំ យុវជន និងកីឡា៕

អត្ថបទ និងរូបភាព៖ លោក ម៉ី សុខារិទ្ធ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ក្រសួង​អប់រំ យុវជន និង​កីឡា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរានិងកូរ៉េ រួមគ្នាជួសជុលថ្មប្រាសាទជម ដែលកំពុងរងការខូចខាតមុននឹងយកទៅរៀបដាក់នៅទីតាំងដើមវិញ

ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរានិងកូរ៉េ រួមគ្នាជួសជុលថ្មប្រាសាទជម ដែលកំពុងរងការខូចខាតមុននឹងយកទៅរៀបដាក់នៅទីតាំងដើមវិញ

សិស្សានុសិស្សមានជីវភាពខ្វះខាត ២០០នាក់ ក្នុងខេត្តសៀមរាប ទទួលបានកង់ និងសម្ភារៈសិក្សាពីមូនិធិពិភពលោកដ៏ស្រស់ត្រកាល

សិស្សានុសិស្សក្រីក្រនៃអនុវិទ្យាល័យដូនកែវ ស្រុកពួក ទទួលបានអំណោយកង់ និងសម្ភារៈសិក្សា ពីអង្គការរ៉ូតារីក្លឹប សិនតូសាសាំងហ្គាពួរ និងអង្គការសុបិន្តសហគមន៍កម្ពុជា

សិស្សានុសិស្សក្រីក្រនៃអនុវិទ្យាល័យដូនកែវ ស្រុកពួក ទទួលបានអំណោយកង់ និងសម្ភារៈសិក្សា ពីអង្គការរ៉ូតារីក្លឹប សិនតូសាសាំងហ្គាពួរ និងអង្គការសុបិន្តសហគមន៍កម្ពុជា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.