Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សិស្សានុសិស្សក្រីក្រនៃអនុវិទ្យាល័យដូនកែវ ស្រុកពួក ទទួលបានអំណោយកង់ និងសម្ភារៈសិក្សា ពីអង្គការរ៉ូតារីក្លឹប សិនតូសាសាំងហ្គាពួរ និងអង្គការសុបិន្តសហគមន៍កម្ពុជា

ដោយ Pothe Thun
19/01/2024
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
សិស្សានុសិស្សក្រីក្រនៃអនុវិទ្យាល័យដូនកែវ ស្រុកពួក ទទួលបានអំណោយកង់ និងសម្ភារៈសិក្សា ពីអង្គការរ៉ូតារីក្លឹប សិនតូសាសាំងហ្គាពួរ និងអង្គការសុបិន្តសហគមន៍កម្ពុជា
7
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កុំព្យូទ័រចំនួន១៥គ្រឿង កង់៥០គ្រឿង រួមនឹងសម្ភារសិក្សា និងកីឡាមួយចំនួនទៀត ដែលជាអំណោយរបស់អង្គការរ៉ូតារីក្លឹប សិនតូសាសាំងហ្គាពួរ និងអង្គការសុបិន្តសហគមន៍កម្ពុជា ត្រូវបានចែកជូនដល់សាលា និងសិស្សក្រីក្រដែលកំពុងសិក្សានៅក្នុងអនុវិទ្យាល័យដូនកែវ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ។

លោកស្រី សៀន សាអែម នាយិការអនុវិទ្យាល័យដូនកែវ បានឲ្យដឹងថា អនុវិទ្យាល័យដូនកែវ មានគ្រូបង្រៀន ២១នាក់ ស្រី១៤នាក់ និង មានសិស្សសរុប ៥៣៣នាក់ ស្រី៣០៦នាក់ ក្នុងនោះសិស្សថ្នាក់ទី៧ មាន ២០៧នាក់ ស្រី១១២នាក់ ថ្នាក់ទី៨ មាន១៧៩នាក់ ស្រី១០៣នាក់ និង សិស្សថ្នាក់ទី៩ មាន ១៤៧នាក់ស្រី៩១នាក់ ។

លោកស្រី ជេនី លីប៉ា ប្រធានអង្គការសុបិន្តសហគមន៍ប្រចាំនៅកម្ពុជា បានសម្តែងនូវភាពត្រេកអរ ដែលបានជួបជាមួយសិស្សានុសិស្ស ក្នុងការទទួលស្វាគមន៍ប្រកបដោយភាពរាក់ទាក់សុភាពរាបសា ដែលធ្វើឲ្យប្រតិភូមិនអាចបំភ្លេចបាននូវអនុស្សាវរីយ៍របស់សិស្សអនុវិទ្យាល័យដូនកែវ កម្ពុជារស់នៅក្រោមដំបូលសុខសន្តិភាព។ អំណោយជូនដល់សិស្សក្រីក្រនៅកម្ពុជា គឺមិនខុសពីបំណងរបស់អង្គការរ៉ូតារីក្លឹបសិនតូសាសាំងហ្គាពួរឡើយ ដែលធ្វើឲ្យមានសង្ឃឹមជឿជាក់ថា បានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅតាមមូលដ្ឋានដាច់ស្រយ៉ាល។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកស្រីក៏បានណែនាំដល់ប្អូនសិស្សានុសិស្ស ត្រូវប្រកាន់ភ្ជាប់នូវចរិកសីលធម៌ ត្រូវគោរពស្តាប់ដំបូន្មានលោកគ្រូអ្នកគ្រូ ឪពុកម្តាយ អាណាព្យាបាល ព្រមទាំងរៀមច្បង ដើមី្បឲ្យយើងក្លាយទៅជាធនធានដ៏សំខាន់របស់ប្រទេសជាតិ ជាពិសេសចូលគ្រប់គ្នាត្រូវខិតខំសិក្សារៀនសូត្រ ដែលជាទ្រព្យសម្បត្តិជាប់ខ្លួនមិនបាត់ទៅណាឡើយ។ ដើមី្បឲ្យក្លាយជាសិស្សពូកែ ចូលសិស្សគ្រប់គ្នា មានការអំណត់អត់ធន ឧស្សាហ៍ព្យាយាមសិក្សាស្វែងយល់រាល់កិច្ចការទៅតាមកម្មវិធីសិក្សា និងស្តាប់ការពន្យល់របស់គ្រូ និងមានភាពក្លាហានក្នុងការសិក្សា។ ជាមួយនេះដែរ អង្គការនឹងនៅតែបន្តជួយដល់សិស្សក្រីក្រនៅកម្ពុជា ទៅតាមលទ្ធភាពដែលអង្គការធ្វើទៅបានបន្ថែមទៀត៕

លោក ស៊ិន ចាន់ថុល អភិបាលស្រុកពួក ក្នុងនាមតំណាងឲ្យប្រជាពលរដ្ឋទូទាំងស្រុកពួក ក៏ដូចសិស្សានុសិស្សនៃអនុវិទ្យាល័យដូនកែវ បានថ្លែងអំណរគុណដល់អង្គការរ៉ូតារីក្លឹបសិនតូសាសាំងហ្គាពួរ និងអង្គការសុបិន្តសហគមន៍ប្រចាំនៅកម្ពុជា ដែលបានជួយដល់សិស្សក្រីក្រនៅតាមតំបន់ជនបទសំខាន់ក្នុងស្រុកពួក។ អំណោយកុំព្យូទ័រ កង់ទាំងនេះ ក៏ជាយានជំនឹះរបស់ក្មួយៗ សម្រាប់ធ្វើដំណើរមកសិក្សា និងបានផ្តល់នូវផលប្រយោជន៍ដល់ក្មួយៗ ក្នុងការកសាងអនាគតខ្លួនដល់ត្រើយសុភមង្គមនៃក្រុមគ្រួសារ ដោយក្មួយៗនេះហើយដែលជាសសរស្តម្ភដ៏រឹងមាំនៃធនធានមនុស្ស ក្នុងការអភិវឌ្ឍសង្គមជាតិទៅអនាគត។ លោកក៏បានសម្តែង ចំពោះទឹកចិត្តដ៏សប្បុរសធម៌របស់អង្គការ ដែលតែងយកចិត្តទុកដាក់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្តុះបណ្តាលនូវធនធានមនុស្សនៅថ្នាក់មូលដ្ឋាន ដោយមានការផ្គត់ផ្គង់ជាមធ្យោបាយធ្វើដំណើរ និងសម្ភារៈសិក្សា ជូនដល់សិស្សក្រីក្រ ដែលខ្វះមធ្យោបាយធ្វើដំណើរមកសាលារៀន សំខាន់ការផ្តល់កុំព្យូទ័រដល់សាលា ដើមី្បបណ្តុះបណ្តាលសិស្សទៀតផង។

លោកក៏បានសំណូមពរដល់អង្គការ សូមឲ្យបន្តនូវប្រពៃណី នៃការគាំទ្រដល់វិស័យអប់រំនៅកម្ពុជា ក៏ដូចនៅតាមមូលដ្ឋានខេត្ត សៀមរាប ដែលមានសាលាជួបនូវការខ្វះខាតទៀតផង។ លោកក៏បានផ្តាំផ្ញើផងដែរ ដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក៏ដូចជាមាតាបិតា អាណាព្យាបាល គណៈកម្មការគ្រប់គ្រងសាលា ចូលរួមថែរក្សានូវទ្រព្យសម្បត្តិក្នុងសាលា ដែលបានការបំពាក់ដោយអង្គការ ដើមី្បប្រើប្រាស់បានយូរអង្វែង និង ដើមី្បបង្កើននូវចំណេះដឹងកូនចៅរបស់ខ្លួន។ ម៉្យាងទៀត ចូលមាតាបិតា អាណាព្យាបាលសិស្សទាំងអស់ ចូលរួម តាមដាននូវការសិក្សារបស់កូនខ្លួន និង ចូលរួមអប់រំណែនាំដល់ពួកគាត់ ឲ្យជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងត្រូវគោរពឲ្យបានជាប្រចាំ និងគ្រប់វិនាទីក្នុងពេលបើកបរ ត្រូវគោរពច្បាប់ចរាចរណ៍៕

អត្ថបទ និងរូបភាព៖ លោក ម៉ី សុខារិទ្ធ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: អនុវិទ្យាល័យដូនកែវ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ផ្លូវបេតុងមួយខ្សែប្រវែងជិត ២គីឡូម៉ែត្ត ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ត្រូវបានរៀបចំពិធីក្រុងពាលីបើកការដ្ឋានសាងសង់ជាផ្លូវការ

ផ្លូវបេតុងមួយខ្សែប្រវែងជិត ២គីឡូម៉ែត្ត ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ត្រូវបានរៀបចំពិធីក្រុងពាលីបើកការដ្ឋានសាងសង់ជាផ្លូវការ

កង់ជាង ១ពាន់គ្រឿង ត្រូវបានផ្ដល់ជូនដល់សិស្សានុសិស្សក្រីក្រមកពីស្រុកក្រុងចំនួន១២ នៃខេត្ដសៀមរាប

កង់ជាង ១ពាន់គ្រឿង ត្រូវបានផ្ដល់ជូនដល់សិស្សានុសិស្សក្រីក្រមកពីស្រុកក្រុងចំនួន១២ នៃខេត្ដសៀមរាប

គម្រោងដេញថ្លៃជួសជុលផ្លូវដីស ក្រាលគ្រួសក្រហម ១ខ្សែ ក្នុងស្រុកជីក្រែង ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

គម្រោងដេញថ្លៃជួសជុលផ្លូវដីស ក្រាលគ្រួសក្រហម ១ខ្សែ ក្នុងស្រុកជីក្រែង ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.