Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

កង់ជាង ១ពាន់គ្រឿង ត្រូវបានផ្ដល់ជូនដល់សិស្សានុសិស្សក្រីក្រមកពីស្រុកក្រុងចំនួន១២ នៃខេត្ដសៀមរាប

ដោយ Pothe Thun
19/01/2024
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
កង់ជាង ១ពាន់គ្រឿង ត្រូវបានផ្ដល់ជូនដល់សិស្សានុសិស្សក្រីក្រមកពីស្រុកក្រុងចំនួន១២ នៃខេត្ដសៀមរាប
8
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កង់ចំនួន ១.១៧១គ្រឿង ជាអំណោយរបស់អង្គការឡូតារីក្លឹប សិនតូសាសាំងហ្គាពូរ និងអង្គការសុបិន្តសហគមន៍កម្ពុជា ត្រូវបានចែកជូនដល់សិស្សានុសិស្សមកពីតាមបណ្ដាសាលាបឋមសិក្សា និងអនុវិទ្យាល័យមួយចំនួន ក្នុងក្រុងស្រុកចំនួន១២ នៃខេត្ដសៀមរាប ដែលការចែកនេះធ្វើឡើងនៅក្នុងសាលាគរុកោសល្យ និងវិក្រិត្យការខេត្ដសៀមរាប នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤នេះ។

លោក យុន លីនណេ អភិបាលរងខេត្ដសៀមរាប មានប្រសាសន៍ថា កិច្ចខិតខំប្រឹងប្រែងគ្រប់អ្នកពាក់ព័ន្ធទាំងអស់ សមស្របតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្នុងអាទិភាពគន្លឹះទាំង៥ ក្នុងបញ្ចកោណទី១ លើការអភិវឌ្ឍមូលធនមនុស្ស ដែលរួមមាន៖ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការបណ្តុះបណ្តាលជំនាញបច្ចេកទេស ការលើកកម្ពស់សុខភាព និងសុខមាលភាពប្រជាជន ការពង្រឹងការគាំពារសង្គម និងប្រព័ន្ធស្បៀង ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន។
គឺពិតជាបានមកពីពលិកម្មដ៏ធំធេង ទាំងកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងធនធានសម្ភារៈ ថវិការបស់សង្គមទាំងមូល ពិសេសគំនិតផ្តួចផ្តើម គំរូដឹកនាំរបស់ថ្នាក់ដឹកនាំមន្ទីរ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកអភិបាលរងខេត្ដ មានប្រសាសន៍បន្ដថា សមិទ្ធផលរបស់វិស័យអប់រំ នឹងរួមចំណែកយ៉ាងធំធេង ដើម្បីជោគជ័យនៃការអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការស្តារ និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ជាពិសេសគឺការកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់សុខុមាលភាពរបស់ ប្រជាពលរដ្ឋយើងឱ្យកាន់តែប្រសើរឡើងជាលំដាប់។ ជាក់ស្តែងពិធីចែកកង់ជូនដល់សិស្សជួបការលំបាកចំនួន១.១៧១នាក់ ក្នុងខេត្តសៀមរាបនាពែលនេះ ពិតជាបានបញ្ជាក់នូវការយកចិត្តទុកដាក់ ក្នុងការជំរុញកុមារ យុវជនឲ្យចូលសាលារៀន និងបានផ្តល់ឱកាសដល់សិស្សានុសិស្ស ដែលកំពុងជួបការលំបាក មានលទ្ធភាពក្នុងការមករៀន បានទាន់ពេលវេលា។ ក្នុងនាមអាជ្ញាធរខេត្ត លោកសូមថ្លែងអរគុណដល់ក្រុមអង្គការ ឡូតារិក្លឹបសិនតូសាសិងហ្កាពួរ(សិង្ហបូរី) អង្គការសុបិន្តសហគមន៍កម្ពុជា ដែលបានផ្តល់កង់ និងរៀបចំឲ្យមានពិធីចែកកង់នៅពេលនេះ។

តំណាងអង្គការសុបិន្តសហគមន៍ប្រចាំនៅកម្ពុជា និងតំណាងអង្គការរ៉ូតារីក្លឹបសិនតូសាសាំងហ្គាពូរ បានសម្តែងនូវភាពត្រេកអរដែលបានជួបជាមួយប្អូនសិស្សានុសិស្សមកពីទីជិតឆ្ងាយ ទៅទទួលយកកង់ម្នាក់មួយគ្រឿង។ អំណោយមនុស្សធម៌ បានជូនដល់សិស្សក្រីក្រនៅកម្ពុជានេះ គឺចែករំលែកមនុស្សធម៌ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅតាមបណ្ដាស្រុក ក្រុងទាំង១២ ក្នុងខេត្ដសៀមរាប ដើម្បីឲ្យសិស្សានុសិស្សទៅសិក្សាទាន់ពេលវេលា និងក្លាយជាសិស្សពូកែគ្រប់ៗគ្នា ព្រមទាំងលើកទឹកចិត្ដឱ្យពួកគាត់ឧស្សាហ៍ព្យាយាមសិក្សាស្វែងយល់រាល់កិច្ចការទៅតាមកម្មវិធីសិក្សា និងស្តាប់ការពន្យល់របស់គ្រូ និងមានភាពក្លាហានក្នុងការសិក្សាផងដែរ។ ក្រុមអង្គការមនុស្សធម៌នៅតែបន្តជួយដល់សិស្សក្រីក្រនៅកម្ពុជា ទៅតាមលទ្ធភាព៕

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គម្រោងដេញថ្លៃជួសជុលផ្លូវដីស ក្រាលគ្រួសក្រហម ១ខ្សែ ក្នុងស្រុកជីក្រែង ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

គម្រោងដេញថ្លៃជួសជុលផ្លូវដីស ក្រាលគ្រួសក្រហម ១ខ្សែ ក្នុងស្រុកជីក្រែង ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

លោកជំទាវរដ្ឋមន្ត្រីវប្បធម៌៖ អក្សរសាស្ត្រជាតិ គឺជាដួងព្រលឹងនៃជនជាតិយើងទាំងអស់គ្នា

លោកជំទាវរដ្ឋមន្ត្រីវប្បធម៌៖ អក្សរសាស្ត្រជាតិ គឺជាដួងព្រលឹងនៃជនជាតិយើងទាំងអស់គ្នា

អ្នកជំនាញកសិកម្មនៃអង្គការ READA ៖ ឆ្នាំ២០២៣ ជីក្រែង ជាស្រុកមានសក្ដានុពលជាងគេ លើវិស័យកសិកម្មក្នុងខេត្តសៀមរាប

អ្នកជំនាញកសិកម្មនៃអង្គការ READA ៖ ឆ្នាំ២០២៣ ជីក្រែង ជាស្រុកមានសក្ដានុពលជាងគេ លើវិស័យកសិកម្មក្នុងខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.