Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សិស្សានុសិស្សមានជីវភាពខ្វះខាត ២០០នាក់ ក្នុងខេត្តសៀមរាប ទទួលបានកង់ និងសម្ភារៈសិក្សាពីមូនិធិពិភពលោកដ៏ស្រស់ត្រកាល

ដោយ Pothe Thun
19/01/2024
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
សិស្សានុសិស្សមានជីវភាពខ្វះខាត ២០០នាក់ ក្នុងខេត្តសៀមរាប ទទួលបានកង់ និងសម្ភារៈសិក្សាពីមូនិធិពិភពលោកដ៏ស្រស់ត្រកាល
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សិស្សានុសិស្សមានជីវភាពខ្វះខាតចំនួន ២០០នាក់ មកពីបណ្ដាក្រុងស្រុកមួយចំនួន ក្នុងខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ បានទទួលកង់ ម្នាក់មួយគ្រឿង និងសម្ភារៈសិក្សាម្នាក់មួយឈុត ពីមូនិធិពិភពលោកដ៏ស្រស់ត្រកាល តាមរយៈអង្គការឡុតទុសវើល (Lotus World) សហការជាមួយ អាជ្ញាធរខេត្តសៀមរាប និងអង្គការដៃគូ ស្ថិតក្នុងភូមិជ័យ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀម។

លោក ស៊ីន យ៉ុនសប់ នាយកប្រចាំប្រទេសនៃអង្គការមជ្ឈមណ្ឌលកុមារឡូតធឹសវើល (IOSB) បានឲ្យដឹងថា ចាប់ពីខែធ្នូ ឆ្នាំ២០២៣ ដល់ខែមករា ឆ្នាំ២០២៤ អង្គការបានសហការជាមួយមន្ទីរសង្កមកិច្ចអតីតយុទ្ធជន និងយុវនិតិសម្បទាខេត្តសៀមរាប មន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាប តាមរយៈនាយកសាលាផ្សេៗ ជ្រើសបានកុមារចំនួន ១០០នាក់ និងបណ្តាអង្គការដៃគូរបានកុមារចំនួន ៤០នាក់ ព្រមទាំងកុមារក្រីក្រដែលស្ថិតក្នុងគម្រោងរបស់អង្គការផ្ទាល់ និងកុមារក្រីក្រតាមសហគន៍ផ្សេងៗបានចំនួន ៦០នាក់។ ដូចនេះកុមារចំនួន២០០នាក់ ត្រូវបានជ្រើសរើសដើម្បីប្រគល់កង់ និងសម្ភារៈសិក្សា ជូននាពេលនេះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

មានសង្ឃដីកាក្នុងឱកាសនោះ ព្រះតេជគុណ ឆង់ យ៉ ប្រធានមូលនិធិពិភពលោកដ៏ស្រស់ត្រកាល បានបង្ហាញក្ដីសង្ឃឹមថា ការជួយជាកង់ថ្ងៃនេះ និងជួយសម្រួលការធ្វើដំណើរ ចំពោះសិស្សដែលរស់នៅឆ្ងាយពីសាលារៀន ដើម្បីបំពេញក្ដីសង្ឃឹមនិងបង្កើតក្ដីសុបិន្តរបស់ពួកគេ។ ព្រះតេជគុណសង្ឃឹមថាសិស្សានុសិស្សនិងគោរពស្តាប់ដំបូន្មានលោកគ្រូអ្នកគ្រូ ឪពុកម្តាយ អាណាព្យាបាល ខិតខំសិក្សារៀនសូត្រដើមី្បឲ្យក្លាយជាធនធានមនុស្សដ៏សំខាន់របស់ប្រទេសជាតិ សម្រាប់ថ្ងៃអនាគត់។

លោក សុខ ថុល អភិបាលរងខេត្តសៀមរាប បានថ្លែងអំណរគុណចំពោះសប្បុរស់ជន និងប្រជាជនកូរ៉េទាំងអស់ តាមរយៈអង្គការ Lotus World ដែលជានិច្ចកាលបានលះបង់នូវកម្លាំងកាយចិត្ត និងធនធានថវិកាផ្ទាល់ខ្លួន ដើម្បី ធ្វើសកម្មភាពមនុស្សធម៌ជូនចំពោះប្រជាជនកម្ពុជា ក្នុងការផ្តល់ឱកាសឲ្យសិស្សស្នាក់នៅក្នុងមណ្ឌលព្រមទាំងផ្ដល់ឱកាសទទួលបានការអប់រំទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ផ្តល់ប្រាក់ឧបត្ថម្ភ គ្រឿងឧបភោគ បរិភោគ និងសម្ភារសិក្សា សាងសង់អគារសិក្សា បណ្ណាល័យ បង្គន់អនាម័យ អាងស្តុបទឹក អណ្តូងស្នប់ ការរួមចំណែកលើផ្នែកសុខាភិបាល សាងសង់លំនៅដ្ឋានសមរម្យសម្រាប់ប្រជាជនក្នុងខេត្ត និងការផ្តល់មធ្យោបាយធ្វើដំណើរដល់សិស្សមានជីវភាពខ្វះខាត។

សូមជម្រាបថាក្នុងរយះពេល៨ឆ្នាំ ចាប់ពីឆ្នាំ២០១៦មក មូលនិធីពិភពលោក ដ៏ស្រស់ត្រកាល របស់ ព្រះតេជគុណ ឆង់ យ៉ បានចែកកង់ចំនួន ២.១៥០គ្រឿង និងផ្ទះ៣ខ្នង ជូនដល់សិក្សានុសិស្ស និងប្រជាពលរដ្ឋមានជីវភាពខ្វះខាតក្នុងខេត្តសៀមរាប៕

អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: សិស្សមានជីវភាពខ្វះខាត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សិស្សានុសិស្សក្រីក្រនៃអនុវិទ្យាល័យដូនកែវ ស្រុកពួក ទទួលបានអំណោយកង់ និងសម្ភារៈសិក្សា ពីអង្គការរ៉ូតារីក្លឹប សិនតូសាសាំងហ្គាពួរ និងអង្គការសុបិន្តសហគមន៍កម្ពុជា

សិស្សានុសិស្សក្រីក្រនៃអនុវិទ្យាល័យដូនកែវ ស្រុកពួក ទទួលបានអំណោយកង់ និងសម្ភារៈសិក្សា ពីអង្គការរ៉ូតារីក្លឹប សិនតូសាសាំងហ្គាពួរ និងអង្គការសុបិន្តសហគមន៍កម្ពុជា

ផ្លូវបេតុងមួយខ្សែប្រវែងជិត ២គីឡូម៉ែត្ត ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ត្រូវបានរៀបចំពិធីក្រុងពាលីបើកការដ្ឋានសាងសង់ជាផ្លូវការ

ផ្លូវបេតុងមួយខ្សែប្រវែងជិត ២គីឡូម៉ែត្ត ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ត្រូវបានរៀបចំពិធីក្រុងពាលីបើកការដ្ឋានសាងសង់ជាផ្លូវការ

កង់ជាង ១ពាន់គ្រឿង ត្រូវបានផ្ដល់ជូនដល់សិស្សានុសិស្សក្រីក្រមកពីស្រុកក្រុងចំនួន១២ នៃខេត្ដសៀមរាប

កង់ជាង ១ពាន់គ្រឿង ត្រូវបានផ្ដល់ជូនដល់សិស្សានុសិស្សក្រីក្រមកពីស្រុកក្រុងចំនួន១២ នៃខេត្ដសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.