Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

សភាពាណិជ្ជកម្មមណ្ឌលសៀមរាប-ឧត្តរមានជ័យ បើកសិក្ខាសាលាស្តីពីការដោះស្រាយជម្លោះដៃគូរអាជីវកម្មនិងយុទ្ធសាស្ត្រគ្រប់គ្រងហិរញ្ញវត្ថុ ដល់សមាគមអាជីវកម្ម.ម្ចាស់ក្រុមហ៊ុនសហគ្រាសនិងអាជីវករ

ដោយ Pothe Thun
23/01/2024
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
សភាពាណិជ្ជកម្មមណ្ឌលសៀមរាប-ឧត្តរមានជ័យ បើកសិក្ខាសាលាស្តីពីការដោះស្រាយជម្លោះដៃគូរអាជីវកម្មនិងយុទ្ធសាស្ត្រគ្រប់គ្រងហិរញ្ញវត្ថុ ដល់សមាគមអាជីវកម្ម.ម្ចាស់ក្រុមហ៊ុនសហគ្រាសនិងអាជីវករ
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025
ដោយមានការគាំទ្រនិងឧបត្ថម្ភពីគម្រោង ARISE Plus Cambodia ក្រោមសហហិរញ្ញប្បទានពី សហភាពអ៊ឺរ៉ុប(EU) និង និងរដ្ឋាភិបាលអាល្លឺម៉ង់(BMZ) នៅព្រឹកថ្ងៃទី២៣ ខែ មករា ឆ្នាំ ២០២៤នេះ សភាពាណិជ្ជកម្មមណ្ឌលសៀមរាប-ឧត្តរមានជ័យ បានបើកសិក្ខាសាលាស្តីពីការដោះស្រាយជំលោះដៃគូរអាជីវកម្ម និងយុទ្ធសាស្ត្រគ្រប់គ្រងហិរញ្ញវត្ថុ នៅសណ្ឋាគារសុខាល័យអង្គររីហ្សតនិងស្ប៉ា គឺ ដោយមានការចូលរួមពីសំណាក់អស់លោក លោកស្រី ប្រធាន អនុប្រធាន សមាគម អាជីវកម្ម.ម្ចាស់ក្រុមហ៊ុន សហគ្រាស អាជីវករ ក្នុងខេត្តសៀមរាប ប្រមាណជាង១០០នាក់ ។
លោកឧកញ៉ា បណ្ឌិត ហ៊ុយ ភៀវ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មបណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ បានមានប្រសាសន៍ថា គោលបំណងសំខាន់នៃការរៀបចំកម្មវិធីសិក្ខាសាលានេះ គឺផ្តល់នូវការយល់ដឹងជាក់ស្តែងនិងយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាព ដើម្បីរុករកទិដ្ឋភាពដ៏ស្មុគស្មាញនៃវិវាទពាណិជ្ជកម្ម និងការគ្រប់គ្រងបំណុលអាជីវកម្ម ព្រមទាំងការចែករំលែកនូវព័ត៌មាន និងចំណេះដឹងបន្ថែមទៀតដែលយើងគិតថា ជាចំនុច សំខាន់សម្រាប់ផ្តល់ជាទស្សនទានថ្មី ទៅដល់ម្ចាស់អាជីវកម្ម ពាណិជ្ជកម្ម សមាជិក សមាជិកាសភាពាណិជ្ជកម្ម ពាក់ព័ន្ធនឹងការដោះស្រាយវិវាទពាណិជ្ជកម្ម ព្រមទាំងការគ្រប់គ្រងហិរញ្ញវត្ថុឲ្យមានប្រសិទ្ធភាព។
លោកឧកញ៉ា បណ្ឌិត ហ៊ុយ ភៀវ បានបន្តថា សិក្ខាសាលានេះ មានវាគ្មិននិងអ្នកជំនាញដ៏ឆ្នើមជាច្រើនរូបនៅក្នុងវិស័យពាណិជ្ជកម្ម និងច្បាប់ មកធ្វើការចែករំលែកបទពិសោធន៍ផ្ទាល់របស់ពួកគាត់ ស្តីពីការអនុវត្តល្អៗដ៏មានប្រសិទ្ធភាពបំផុត និងវិធីសាស្ត្រប្រកបដោយភាពច្នៃប្រឌិត ជាពិសេស បទបង្ហាញ និងបកស្រាយពីប្រធានបទដ៏មានសារៈសំខាន់ ដើម្បីចែករំលែកពីច្បាប់លិខិតគតិយុត្តិ របៀបដោះ ស្រាយវិវាទពាណិជ្ជកម្ម ព្រមទាំងចំណេះដឹងសំខាន់ៗពាក់ព័ន្ធនឹងការគ្រប់គ្រង ប្រើប្រាស់ហិរញ្ញវត្ថុ របស់ខ្លួននៅតាមស្ថាប័ននីមួយៗ អនុវត្តល្អៗដ៏មានប្រសិទ្ធភាពបំផុត និងវិធីសាស្ត្រប្រកបដោយភាពច្នៃប្រឌិត ដែលអ្នកទាំងអស់គ្នា អាចយកទៅអនុវត្តនៅក្នុងស្ថាប័នរៀងៗខ្លួនបានផងដែរ។
លោកឧកញ៉ាបណ្ឌិត ជឿជាក់ថា សិក្ខាសាលាស្តីពី “ការដោះស្រាយវិវាទពាណិជ្ជកម្ម និងយុទ្ធសាស្ត្រគ្រប់គ្រងបំណុលអាជីវកម្មនេះ មិនត្រឹមតែផ្តល់ឱ្យអ្នកនូវវិធីសាស្ត្រចាំបាច់ក្នុងការគ្រប់គ្រង និងដោះស្រាយវិវាទពាណិជ្ជកម្ម និងគ្រប់គ្រងបំណុលអាជីវកម្មប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវវេទិកាមួយសម្រាប់អ្នកទាំងអស់គ្នាដើម្បីទំនាក់ទំនង និងស្វែងយល់ពីគ្នាទៅវិញទៅមក ព្រមទាំងផ្តល់សារៈប្រយោជន៍ដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស អ្នកប្រកបអាជីវកម្ម បានស្វែងយល់ពីនីតិវិធី ភាពចាំបាច់អ្វីខ្លះនៅពេលមានជំលោះ អាជីវកម្ម និងបញ្ហានៃការគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួន។
គួររំលឹកថា ប្រធានបទសំខាន់ៗ ក្នុងសិក្ខាសាលានេះដូចជា៖ ការណែនាំអំពីការវិវាទពាណិជ្ជកម្ម , ដើមហេតុនៃវិវាទ និងវិធីដោះស្រាយវៃឆ្លាត , កិច្ចព្រមព្រៀងអាជីវកម្មប្រកបដោយប្រសិទ្ធភាព , សារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុ ,យុទ្ធសាស្រ្តក្នុងការគ្រប់គ្រងបំណុលអាជីវកម្ម , ការបង្កើតFranchise (ហ្រ្វេនឆាយ) និងការរកទីផ្សារ រួមនិងបង្ហាញសេចក្តីណែនាំអំពីមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្មនិងសេវាកម្មដោះស្រាយវិវាទក្រៅប្រព័ន្ធតុលារកា ៕
អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក លីវ សាន្ត
Tags: សភាពាណិជ្ជកម្មមណ្ឌលសៀមរាប-ឧត្តរមានជ័យថ្មី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឆ្នាំ២០២៣មន្ត្រីជំនាញធ្វើការទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទបានជាង ៣០០ករណី ខណៈអាជ្ញាធរខេត្ត ព្រមានចាត់វិធានការច្បាប់ចំពោះអ្នកបន្តប្រព្រឹត្ត

ឆ្នាំ២០២៣មន្ត្រីជំនាញធ្វើការទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទបានជាង ៣០០ករណី ខណៈអាជ្ញាធរខេត្ត ព្រមានចាត់វិធានការច្បាប់ចំពោះអ្នកបន្តប្រព្រឹត្ត

ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ជាស្ថាពរលើការងារជួសជុលប្រាង្គកណ្ដាលប្រាសាទតាព្រហ្មកិល

ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ជាស្ថាពរលើការងារជួសជុលប្រាង្គកណ្ដាលប្រាសាទតាព្រហ្មកិល

ក្រុមកាកបាទក្រហមនៃប្រទេសកូរ៉េ ធ្វើការផ្លាស់ប្ដូរបទពិសោធន៍នៃការជួយសង្គ្រោះករណីគ្រោះថ្នាក់ផ្សេងៗ និងការងារមនុស្សធម៌ ជាមួយក្រុមកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

ក្រុមកាកបាទក្រហមនៃប្រទេសកូរ៉េ ធ្វើការផ្លាស់ប្ដូរបទពិសោធន៍នៃការជួយសង្គ្រោះករណីគ្រោះថ្នាក់ផ្សេងៗ និងការងារមនុស្សធម៌ ជាមួយក្រុមកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.