Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

លោកអភិបាលស្រុកពួក កោតសរសើរគុណភាពអប់រំនៅមូលដ្ឋាន ខណៈស្រុកមួយនេះមានសិស្សប្រឡងជាប់បាក់ឌុប និទ្ទេស A ចំនួន១៥នាក់

ដោយ Pothe Thun
31/01/2024
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
លោកអភិបាលស្រុកពួក កោតសរសើរគុណភាពអប់រំនៅមូលដ្ឋាន ខណៈស្រុកមួយនេះមានសិស្សប្រឡងជាប់បាក់ឌុប និទ្ទេស A ចំនួន១៥នាក់
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅទូទាំងខេត្តសៀមរាប សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុប ក្នុងឆ្នាំសិក្សា២០២២-២០២៣ ដែលទទួលបាននិទ្ទេស A សរុបចំនួន ១៨៨នាក់ ក្នុងនោះស្រុកពួក ក៏ទទួលបានសិស្សជាប់និទ្ទេស A ចំនួន១៥នាក់ផងដែរ។ នេះបើតាមរបាយការណ៍របស់ ការិយាល័យអប់រំ យុវជន និងកីឡាស្រុកពួក ខេត្ដសៀមរាប បានប្រជុំបូកសរុប និងវាយតម្លៃលទ្ធផលការងារអប់រំយុវជន និងកីឡាឆ្នាំសិក្សា២០២៣ និងលើកទិសដៅឆ្នាំសិក្សា២០២៤ នៅថ្ងៃទី៣១ខែមករា ឆ្នាំ២០២៤ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក ស្រុកពួក ខេត្ដសៀមរាប។


របាយការណ៍ដដែលនេះ បានបង្ហាញថា សម្រាប់ស្រុកពួក មានសាលាមត្តេយ្យសិក្សាសរុបចំនួន ៦១សាលា។ សាលាកម្រិតបឋមសិក្សាសរុបចំនួន ៦៥សាលា កម្រិតមធ្យមសិក្សាសរុបចំនួន ១៤សាលា ក្នុងនោះវិទ្យាល័យមានចំនួន ៤សាលា។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ស៊ិន ចាន់ថុល អភិបាលស្រុកពួក លើកឡើងថា លទ្ធផលដ៏ល្អប្រសើរនេះ បានបង្ហាញពីការរីកចម្រើន នៃវិស័យអប់រំនៅមូលដ្ឋាន និងការខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ ព្រមទាំងអ្នកពាក់ព័ន្ធ ដើម្បីកសាងយុវជនរបស់យើង ក្លាយទៅជាមូលធនមនុស្ស ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ ដែលជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។

លោកអភិបាលស្រុក ក៏បានបញ្ជាក់ផងដែរថា ដើម្បីពង្រឹងបន្ថែមលើការងារអប់រំនេះ និង ក្នុងនាមយើងជាអ្នកផ្ទេរចំណេះដឹងដល់អ្នកបន្តវេន ចាំបាច់ណាស់ត្រូវបណ្តុះបណ្តាលអ្នកបន្តវេនឱ្យទៅជាមនុស្សពេញលេញ ដែលមានសម្បទាទាំង៤យ៉ាងគឺវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងកាយសម្បទា៕

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក សេង ផល្លី

Tags: ស្រុកពួក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ស្នើឲ្យគ្រប់វត្តអារាមក្នុងខេត្តសៀមរាប រៀបចំវត្តអារាមឲ្យក្លាយទៅជាតំបន់ទេសចរណ៍តាមបែបពុទ្ធសាសនា

សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ស្នើឲ្យគ្រប់វត្តអារាមក្នុងខេត្តសៀមរាប រៀបចំវត្តអារាមឲ្យក្លាយទៅជាតំបន់ទេសចរណ៍តាមបែបពុទ្ធសាសនា

វត្តអធ្វា ក្រុងសៀមរាប ទទួលបានថវិកាជាង ៤០លានរៀល ពីបុណ្យផ្កាប្រាក់សាមគ្គីសម្រាប់យកទៅប្រើប្រាស់ក្នុងស្ថាបនាផ្លូវបេតុងថ្មីឆ្លងកាត់ភូមិចំនួន៤

វត្តអធ្វា ក្រុងសៀមរាប ទទួលបានថវិកាជាង ៤០លានរៀល ពីបុណ្យផ្កាប្រាក់សាមគ្គីសម្រាប់យកទៅប្រើប្រាស់ក្នុងស្ថាបនាផ្លូវបេតុងថ្មីឆ្លងកាត់ភូមិចំនួន៤

វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈសិស្សនគរបាលជំនាន់ទី១៨ លើកទី១ នៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប

វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈសិស្សនគរបាលជំនាន់ទី១៨ លើកទី១ នៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.