Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ស្នើឲ្យគ្រប់វត្តអារាមក្នុងខេត្តសៀមរាប រៀបចំវត្តអារាមឲ្យក្លាយទៅជាតំបន់ទេសចរណ៍តាមបែបពុទ្ធសាសនា

ដោយ Pothe Thun
31/01/2024
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ស្នើឲ្យគ្រប់វត្តអារាមក្នុងខេត្តសៀមរាប រៀបចំវត្តអារាមឲ្យក្លាយទៅជាតំបន់ទេសចរណ៍តាមបែបពុទ្ធសាសនា
83
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ព្រះគ្រូចៅអធិកាវត្តរាជបូណ៌ ខេត្តសៀមរាប បានស្នើឲ្យគ្រប់ភាគីពាក់ព័ន្ធប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមឲ្យមានប្រយោជន៍សម្រាប់ពុទ្ធសាសនា និងសង្គមជាតិ ហើយនៅតាមវត្តអារាមទាំងអស់ សូមរៀបចំវត្តអារាមឲ្យក្លាយទៅជាតំបន់ទេសចរណ៍តាមបែបពុទ្ធសាសនា ពិសេសគឺសូមបង្កើតឲ្យមានមូលនិធិមនុស្សធម៌តាមវត្តអារាម ដើម្បីចូលរួមចំណែកក្នុងការងារសង្គម និងមនុស្សធម៌។

ក្នុងពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃលើកទី៣១ នៅខេត្តសៀមរាប នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤នេះ សម្ដេចព្រះព្រហ្មរតនមុនី បានគូសបញ្ជាក់ថា វិស័យព្រះពុទ្ធសាសនា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំចិត្តចំពោះពុទ្ធបរិស័ទអ្នកគោរពប្រត្តិបត្តិ ដោយមានការនិមន្តចូលរួមពីព្រះមេគណខេត្តទាំងពីរគណៈ ព្រះមន្ត្រីសង្ឃខេត្តក្រុងស្រុក គ្រប់ឋានានុក្រម ព្រះគ្រូចៅអធិការវត្តគណៈមហានិកាយ និងគណៈធម្មយុត្តិកនិកាយទៀតផង។ វិស័យសាសនាមានការអភិវឌ្ឍន៍រីកចំរើនទៅបាន គឺត្រូវទាមទាពីការចូលរួមពីពុទ្ធបរិស័ទ ប្រជាពលរដ្ឋគ្រប់ស្រទាបវណ្ណៈ នៅគ្រប់មជ្ឈដ្ឋានក្នុងសង្គមជាតិទាំងមូល ដើមី្បទ្រទ្រង់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍជាតិ និងបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកបញ្ញាស្មារតី ចំណេះដឹងទូទៅ ក្នុងការអប់រំសីលធម៌ គុណធម៌ និងសុជីវធម៌ ដល់ប្រជាពុទ្ធបរិស័ទ។

សម្ដេចព្រះព្រហ្មរតនមុនី មានសង្ឃដីកាបញ្ជាក់ថា អនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១នេះ បានសម្រេចជាឯកច្ឆន្ទគាំទ្រនូវសង្ឃប្រកាសទូទាំងប្រទេសដែលមានខ្លឹមសារចំនួន៩ចំណុច ដើម្បីតម្រង់ទិស និងអនុវត្តនូវទិសដៅបន្តទៀត សម្រាប់ព្រះសង្ឃទូទាំងប្រទេសបានគ្រប់គ្រាន់ និងទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពខ្ពស់។ សម្ដេច បានផ្តាំផ្ញើដល់មន្ត្រីសង្ឃខេត្ត ក្រុង ស្រុង និងគ្រូចៅអធិការវត្តទាំងអស់ ត្រូវពង្រឹង និងលើកកិត្យានុភាពព្រះពុទ្ធសាសនា, តម្រង់ទិសដល់ពុទ្ធបរិស័ទក្នុងការប្រតិបត្តិធម្មវិន័យ, ពិនិត្យផ្ទៀងផ្ទាត់ធម្មវិន័យរបស់ព្រះសង្ឃគ្រប់ព្រះអង្គ , ពង្រឹងការអប់រំមនុស្សតាមបែបព្រះពុទ្ធសាសនា, លើកកម្ពស់ក្រមសីលធម៌សង្គម, ពង្រឹងសាមគ្គីភាពពុទ្ធបរិស័ទ, ផ្សារភ្ជាប់ព្រះពុទ្ធសាសនានឹងសង្គម និងកំណត់ទិសដៅការអនុវត្តបន្ត។ ម៉្យាងទៀតក៏ត្រូវចូលរួមអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ ទប់ស្កាត់មិនឲ្យមានគ្រោះថ្នាក់ចរាចរណ៍ និងត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន កុំឲ្យមានកើតឡើងក្នុងទីវត្តអារាមរបស់ខ្លួន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

មានប្រសាសន៍ក្នុងឱកាសនោះដែរ លោកស្រី យូ សុភា អភិបាលរងខេត្ត បានលើកឡើងថា ក្នុងការពង្រឹងវិស័យសាសនា ត្រូវមានការកែលម្អបន្ថែមលើវិន័យសង្ឃ បន្តលើទឹកចិត្តមន្រ្តីសង្ឃនិងព្រះសង្ឃនៅតាមទីវត្តអារាមក្នុងខេត្ត ដើម្បីចុះអប់រំសីលធម៌ ចរិយាធម៌និងធម្មវិជ្ជាដល់កុលបុត្រ កុលធិតាក្នុងស្ថាប័នអប់រំ,បង្កើតសាសាធម្មវិន័យ ពុទ្ធិកសិក្សា, ពង្រឹងសាមគ្គីភាព, ពិសេសវិស័យសង្ឃក្នុងការផ្សព្វផ្សាយគ្រប់រូបភាពតាមប្រព័ន្ធសង្គម។ វិស័យព្រះពុទ្ធសាសនា មានភាពរីកចម្រើនជាខ្លាំង ប៉ុន្តែយើងក៏នៅមានការងារច្រើនទៀតដែលត្រូវខិតខំប្រឹងប្រែងទាំងអស់គ្នា ដើម្បីពង្រឹងគុណភាពបន្ថែមទៀត។ ហើយក៏ជាប្រភពបណ្តុះបណ្តាលនូវបញ្ញាញាណ ជាថ្នាលបណ្តុះធនធានបញ្ញាជន ជាប្រវត្តិសាស្ត្រ និងបទពិសោធន៍ បង្ហាញឲ្យឃើញថា វត្ដអារាម និងព្រះសង្ឃ មានតួនាទីរួមចំណែក ក្នុងការកសាងសង្គមជាតិមួយ ប្រកបដោយសីលធម៌ ចរិយាធម៌ ដើម្បីឲ្យមានការអភិវឌ្ឍន៍សង្គមកិច្ច សេដ្ឋកិច្ច ប្រកបដោយសមធម៌ ក្នុងនោះត្រូវអភិវឌ្ឍន៍ផ្នែកអប់រំជាចម្បង។

តាមសេចក្តីរាយការណ៍របស់មន្ទីរធម្មការ និងសាសនាខេត្ត បានបញ្ជាក់ថា នៅខេត្តសៀមរាប មានព្រះពុទ្ធសាសនាពីរនិកាយ គឺគណៈមហានិកាយ និងគណៈធម្មយុត្តិកនិកាយ និងមានវត្តអារាម ចំនួន២៦១វត្ត និងអាស្រម ១៨កន្លែង ដែលមានព្រះសង្ឃ ៥ពាន់១៦អង្គ។ ក្នុងនោះដែរក៏មានសាសនាផ្សេងៗដូចជា៖ សាសនាឥស្លាម ស៊ូរ៉ាវ សាសនាគ្រឹស្ត សាសនាមហាយាន និងសាសនាបាហៃ៕



អត្ថបទ និងរូបភាព៖ លោក ម៉ី សុខារិទ្ធ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: តំបន់ទេសចរណ៍ពិន សែមពុទ្ធសាសនាវត្ត​អារាម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
វត្តអធ្វា ក្រុងសៀមរាប ទទួលបានថវិកាជាង ៤០លានរៀល ពីបុណ្យផ្កាប្រាក់សាមគ្គីសម្រាប់យកទៅប្រើប្រាស់ក្នុងស្ថាបនាផ្លូវបេតុងថ្មីឆ្លងកាត់ភូមិចំនួន៤

វត្តអធ្វា ក្រុងសៀមរាប ទទួលបានថវិកាជាង ៤០លានរៀល ពីបុណ្យផ្កាប្រាក់សាមគ្គីសម្រាប់យកទៅប្រើប្រាស់ក្នុងស្ថាបនាផ្លូវបេតុងថ្មីឆ្លងកាត់ភូមិចំនួន៤

វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈសិស្សនគរបាលជំនាន់ទី១៨ លើកទី១ នៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប

វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈសិស្សនគរបាលជំនាន់ទី១៨ លើកទី១ នៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជំរុញដល់អាជ្ញាធរក្រុង-ស្រុក ក្នុងភូមិសាស្ត្រខេត្តសៀមរាប ចាត់វិធានទប់ស្កាត់ និងបង្ក្រាបការជួញដូរមនុស្ស គ្រប់ទម្រង់ ខណៈបញ្ហានេះនៅមិនទាន់មានការថមថយទាំងថ្នាក់តំបន់ និងពិភពលោក

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជំរុញដល់អាជ្ញាធរក្រុង-ស្រុក ក្នុងភូមិសាស្ត្រខេត្តសៀមរាប ចាត់វិធានទប់ស្កាត់ និងបង្ក្រាបការជួញដូរមនុស្ស គ្រប់ទម្រង់ ខណៈបញ្ហានេះនៅមិនទាន់មានការថមថយទាំងថ្នាក់តំបន់ និងពិភពលោក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.