Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

វត្តអធ្វា ក្រុងសៀមរាប ទទួលបានថវិកាជាង ៤០លានរៀល ពីបុណ្យផ្កាប្រាក់សាមគ្គីសម្រាប់យកទៅប្រើប្រាស់ក្នុងស្ថាបនាផ្លូវបេតុងថ្មីឆ្លងកាត់ភូមិចំនួន៤

ដោយ Pothe Thun
31/01/2024
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
វត្តអធ្វា ក្រុងសៀមរាប ទទួលបានថវិកាជាង ៤០លានរៀល ពីបុណ្យផ្កាប្រាក់សាមគ្គីសម្រាប់យកទៅប្រើប្រាស់ក្នុងស្ថាបនាផ្លូវបេតុងថ្មីឆ្លងកាត់ភូមិចំនួន៤
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ពិធីបុណ្យផ្កាប្រាក់សាមគ្គី ដែលផ្តួចផ្ដើមឡើងដោយព្រះគ្រូចៅអធិការ ព្រះសង្ឃ គណៈកម្មការ អាចារ្យវត្ត និងប្រជាពុទ្ឋបរិស័ទចំណុះជើងវត្តអធ្វា ក្រុងសៀមរាបកាលពីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤កន្លងទៅនេះ ប្រមូលបច្ច័យបានចំនួន ៤២លាន និង ៣៤៣ដុល្លារ សម្រាប់យកទៅប្រើប្រាស់ក្នុងស្ថាបនាផ្លូវបេតុងថ្មី ស្របតាមរបងវត្តប៉ែកខាងជើង ឆ្លងកាត់ភូមិចំនួន៤ នៃសង្កាត់សៀមរាប។

បើតាមគណៈកម្មការវត្ត បានឲ្យដឹងថា កាលពីមុនជាផ្លូវដីក្រហម មានស្ថានភាពពិបាកក្នុងការធ្វើដំណើរខ្លាំង ជាពិសេសក្នុងរដូវវស្សា ហើយដោយមើលឃើញពីភាពលំបាកនេះ អាជ្ញាធរសង្កាត់សៀមរាប ព្រះចៅអធិការ គណៈកម្មការវត្តរួមជាមួយប្រជាពុទ្ឋបរិស័ទចំណុះជើងវត្តអធ្វា បានរួមគ្នាបរិច្ចាគធនធានថវិកា និងបានអំពាវនាវកៀរគរដល់សប្បុតសជិតឆ្ងាយជួយជាវិភាគទានសម្រេចស្ថាបនាផ្លូវនេះថ្មីឡើងវិញ ជាផ្លូវបេតុងដោយចងដែកសរសៃទំហំ១០លី និងចាក់បេតុងតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ។ ផ្លូវបេតុងថ្មីដែលមានប្រវែង ១.០៣៨ម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់២តិក ជាផ្លូវស្របតាមរបងវត្តប៉ែកខាងជើងឆ្លងកាត់ភូមិចំនួន៤ ខាងលិចជាប់នឹងផ្លូវទៅភ្នំក្រោម ខាងកើតជាប់នឹងផ្លូវមាត់ស្ទឹងសៀមរាប បានចាប់ផ្តើមសាងសង់កាលពីខែមេសា ឆ្នាំ២០២៣ ប្រើរយៈពេលជាង១០ខែ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ព្រះគ្រូ ភ្លឿន រដ្ឋ ព្រះគ្រូសូត្រស្តាំវត្តអធ្វា មានសង្ឃដីកាថា ការណ៍ដែលព្រះសង្ឃ អាជ្ញាធរមូលដ្ឋាន និងប្រជាពុទ្ឋបរិស័ទ ឯកភាពគ្នាបង្កើតជាអង្គផ្កាសាមគ្គីនេះឡើង គឺដើម្បីប្រមូលបច្ច័យយកទៅសងក្រុមហ៊ុនសាងសង់ដែលនៅខ្វះចំនួន ៦២.០០០ដុល្លារ។ ព្រះអង្គសង្ឃឹមថា ថវិកាដែលនៅជំពាក់នឹងបានរួចរាល់ក្នុងពេលខាងមុខ តាមរយៈការចូលរួមបរិច្ចាគពីញាតិញោមពុទ្ឋបរិស័ទជិតឆ្ងាយ និងកម្មវិធីបុណ្យផ្សេងៗ ព្រោះថា ផ្លូវបេតុងមួយខ្សែនេះគឺបំរើប្រយោជន៍សាធារណៈ ជួយកាត់បន្ថយពេលវេលានៃការធ្វើដំណើរ និងជាពិសេសជួយសម្រួលដល់ស្ត្រីមានផ្ទៃពោះ និងអ្នកមានជំងឺផ្សេងៗងាយស្រួលទៅកាន់មណ្ឌលសុខភាព ដែលស្ថិតនៅតាមផ្លូវនេះ ក៏ដូចជាជួយសុវត្ថិភាពសម្រាប់ការធ្វើដំណើរទៅសាលារៀនរបស់កុមារតូចៗក្នុងមូលដ្ឋាននេះ និងក៏ជាច្រកជួយកាត់បន្ថយការកកស្ទះចរាចរណ៍ពីក្នុងតំបន់ទីប្រជុំជនផងដែរ៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: បុណ្យផ្កា​ប្រាក់​សាមគ្គីវត្ត​អធ្វា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈសិស្សនគរបាលជំនាន់ទី១៨ លើកទី១ នៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប

វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈសិស្សនគរបាលជំនាន់ទី១៨ លើកទី១ នៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជំរុញដល់អាជ្ញាធរក្រុង-ស្រុក ក្នុងភូមិសាស្ត្រខេត្តសៀមរាប ចាត់វិធានទប់ស្កាត់ និងបង្ក្រាបការជួញដូរមនុស្ស គ្រប់ទម្រង់ ខណៈបញ្ហានេះនៅមិនទាន់មានការថមថយទាំងថ្នាក់តំបន់ និងពិភពលោក

ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប ជំរុញឱ្យគិលានុបដ្ឋាកទាំងអស់បន្តផ្តល់សេវាថែទាំដល់អ្នកជំងឺប្រកបដោយក្រមសីលធម៌ និងគុណភាព

ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប ជំរុញឱ្យគិលានុបដ្ឋាកទាំងអស់បន្តផ្តល់សេវាថែទាំដល់អ្នកជំងឺប្រកបដោយក្រមសីលធម៌ និងគុណភាព

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.