Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប ជំរុញឱ្យគិលានុបដ្ឋាកទាំងអស់បន្តផ្តល់សេវាថែទាំដល់អ្នកជំងឺប្រកបដោយក្រមសីលធម៌ និងគុណភាព

ដោយ Pothe Thun
31/01/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប ជំរុញឱ្យគិលានុបដ្ឋាកទាំងអស់បន្តផ្តល់សេវាថែទាំដល់អ្នកជំងឺប្រកបដោយក្រមសីលធម៌ និងគុណភាព
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានជំរុញ និងលើកទឹកចិត្ដដល់ក្រុមគ្រូពេទ្យឲ្យទទួលបានការបណ្ដុះបណ្ដាលក្រមសីលធម៌ វិជ្ជាជីវៈដល់គិលានុបដ្ឋាក ដើម្បីពង្រឹងសមត្ថភាពនៃការថែទាំដល់អ្នកជំងឺប្រកបដោយគុណភាព សមភាព និងប្រសិទ្ធភាពខ្ពស់ ដែលធ្វើឱ្យទទួលបានការពេញចិត្ដពីអ្នកជំងឺ។

ក្នុងពិធីបណ្តុះបណ្តាលអំពីក្រមសីលធម៌គិលានុបដ្ឋាកកម្ពុជា នៅមន្ទីរពេទ្យបង្អែកខេត្ដសៀមរាប កាលពីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ទីប្រឹក្សាក្រសួង និងជាប្រធានមន្ទីរសុខាភិបាលខេត្ត មានប្រសាសន៍ថា គិលានុបដ្ឋាកនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នាពេលបច្ចុប្បន្ន បានធ្វើការយ៉ាងសកម្មក្នុងការថែទាំអ្នកជំងឺ ដែលត្រូវមានវគ្គបណ្តុះបណ្តាលឱ្យបានគ្រប់គ្នា ដើម្បីពង្រឹងសម្ថភាពក្រមសីលធម៌ វិជ្ជាជីវៈថែទាំ នៃការថែទាំ ប្រកបទៅដោយ គុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងសមភាព ដើម្បីទទួលបានត្រលប់មកវិញនូវការពេញចិត្តពីសំណាក់អ្នកជំងឺ ក៏ដូចជាអតិថិជន ដែលបានប្រើប្រាស់សេវាសុខាភិបាលនៅក្នុងអង្គភាពរបស់យើង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោវេជ្ជបណ្ឌិតបន្ដថា គិលានុបដ្ឋាក គឺជាអ្នកនៅជិតស្និទ្ធស្នាលបំផុតជាមួយអ្នកជំងឺ ទាំងការថែទាំព្យាបាល និងការផ្តល់ប្រឹក្សាជាប្រចាំ។លោក បានក្រើនរំលឹកដល់គិលានុបដ្ឋាក-យិការទាំងអស់ ដែលមិនទាន់បានចុះបញ្ជីកាក៏ដូចជាអ្នកដែលបានចុះបញ្ជីកាហើយ អស់សពុលភាព ត្រូវចុះបញ្ជីកានិង បន្តសុពលភាព ដើម្បីបំពេញភាពស្របច្បាប់ក្នុងការអនុវត្ត វិជ្ជាជីវៈថែទាំរបស់ខ្លួន។

លោក អ៊ុន សាន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ មានប្រសាសន៍ថា ការបណ្ដុះបណ្ដាលគិលានុបដ្ឋាក ក្នុងទិសដៅបន្តការបង្កើត និងថែទាំស្តង់ដារថែទាំប្រកបដោយវិជ្ជាជីវៈ ការពារសុវត្ថិភាពសាធារណៈ និងដើម្បីកសាងសមត្ថភាពរបស់ក្រុមប្រឹក្សាឲ្យទទួលបានគិលានុបដ្ឋាកទាំងបរិមាណ និងគុណភាព និងពង្រឹងកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍របស់គណៈគិលានុបដ្ឋាកកម្ពុជា (គ.គិ.ក)។ លោកថា តួនាទីរបស់គណៈគិលានុបដ្ឋាកកម្ពុជា (គ.គិ.ក) គឺមិនមែនស្វែងរកកំហុសឆ្គងដើម្បីផ្តន្ទាទោសបុគ្គលនោះទេ ជាជាងឃ្លាំមើលការប្រព្រឹត្តទៅនៃបណ្តាគោលការណ៍សីលធ៌ម ភាពសុច្ចរិត យុត្តិធ៌ម និងភក្តីភាពដែលចាំបាច់ក្នុងការប្រកបវិជ្ជាជីវៈឲ្យបានគង់វង្ស និងមានប្រសិទ្ធិភាព។

សូមបញ្ជាក់ថា គិលានុបដ្ឋាក គឺជាកម្លាំងពលកម្មធំជាងគេដែលមានចំនួន ៦០% នៅក្នុងប្រព័ន្ធសុខាភិបាលកម្ពុជា ហើយក៏ជាកម្លាំងចលកររបស់ក្រសួងសុខាភិបាល ដែលជាអ្នកជំរុញឱ្យមានប្រសិទ្ធភាពប្រសិទ្ធផល ក្នុងការផ្ដល់សេវាថែទាំប្រកបដោយគុណភាព និងលើកកម្ពស់សុខភាពអ្នកជំងឺនិងប្រជាពលរដ្ឋ។ ដូចនេះគិលានុបដ្ឋាកទាំងអស់ ត្រូវការបង្កើនសមត្ថភាពទាំងចំណេះដឹង ជំនាញ និងឥរិយាបទ ដើម្បីផ្ដល់សេវាថែទាំដែលមានគុណភាព និងសុវត្ថិភាពដល់អ្នកជំងឺ និងពង្រឹងការលើកម្ពស់សុខមាលភាពជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយជាតិកាត់បន្ថយបាតុភាពអវិជ្ជាមាននានា ដែលបណ្ដាលមកពីការមិនបានគោរពនូវគោលការណ៍ និងក្រមសីលធម៌វិជ្ជាជីវៈ៕

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: គិលានុបដ្ឋាក​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាបនិងប្រៃសណីយ៍កម្ពុជា ពិភាក្សាលើសំណើការដាក់សេវាបញ្ញើឯកសារ ពីអង្គភាពច្រកចេញចូលតែមួយ ទៅកាន់ប្រជាពលរដ្ឋ

អាជ្ញាធរខេត្តសៀមរាបនិងប្រៃសណីយ៍កម្ពុជា ពិភាក្សាលើសំណើការដាក់សេវាបញ្ញើឯកសារ ពីអង្គភាពច្រកចេញចូលតែមួយ ទៅកាន់ប្រជាពលរដ្ឋ

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពីរបៀបកត់ត្រាការងារអត្រានុកូលដ្ឋាន ជូនដល់អ្នកពាក់ព័ន្ធក្នុងខេត្តសៀមរាប

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពីរបៀបកត់ត្រាការងារអត្រានុកូលដ្ឋាន ជូនដល់អ្នកពាក់ព័ន្ធក្នុងខេត្តសៀមរាប

ព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨ នឹងប្រារព្ធក្នុងខេត្តសៀមរាប នាពាក់កណ្ដាលខែមីនាខាងមុខ

ព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨ នឹងប្រារព្ធក្នុងខេត្តសៀមរាប នាពាក់កណ្ដាលខែមីនាខាងមុខ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.