Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តសៀមរាបនិងប្រៃសណីយ៍កម្ពុជា ពិភាក្សាលើសំណើការដាក់សេវាបញ្ញើឯកសារ ពីអង្គភាពច្រកចេញចូលតែមួយ ទៅកាន់ប្រជាពលរដ្ឋ

ដោយ Pothe Thun
01/02/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាបនិងប្រៃសណីយ៍កម្ពុជា ពិភាក្សាលើសំណើការដាក់សេវាបញ្ញើឯកសារ ពីអង្គភាពច្រកចេញចូលតែមួយ ទៅកាន់ប្រជាពលរដ្ឋ
10
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងកិច្ចពិភាក្សារវាង លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប និងលោក ថេន សំវិសុទ្ធ អគ្គនាយកប្រៃសណីយ៍កម្ពុជា នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានបង្ហាញនូវការគាំទ្រគ្នាទៅវិញទៅមក ក្នុងការស្នើដាក់ឱ្យមានសេវាបញ្ញើឯកសារ ពីអង្គភាពច្រកចេញចូលតែមួយ ទៅកាន់ប្រជាពលរដ្ឋ ដែលសម្រួលដល់ការចំណាយ និងចំណេញពេលវេលា ក្នុងការមកយកឯកសារ។

លោក ថេន សំវិសុទ្ធ បង្ហាញថា ប្រៃសណីយ៍កម្ពុជា ជាសហគ្រាសស្វយ័តរបស់រដ្ឋ ដែលបង្កើតឡើងតាំងពីឆ្នាំ២០១១។ លោក ទទួលស្គាល់ថា កន្លងមក ការផ្ដល់សេវារបស់សហគ្រាសមួយនេះ នៅមានភាពយឺតយ៉ាវនៅឡើយ ប៉ុន្តែស្ថិតក្នងយុគសម័យឧស្សាហកម្ម ៤.០ និងបរិយាកាសអាជីវកម្មប្រកួតប្រជែង ប្រៃសណីយ៍កម្ពុជា បានធ្វើទំនើបកម្មខ្លួន ទៅជាសហគ្រាសរបស់រដ្ឋ ដែលផ្ដល់សេវាលឿនរហ័ស និងឈានមុខគេមួយ ទាំងក្នុង និងក្រៅប្រទេស។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ថេន សំវិសុទ្ធ បញ្ជាក់ថា ប្រៃសណីយ៍កម្ពុជា ផ្ដល់សេវាកម្មបញ្ញើគ្រប់ប្រភេទ កម្រិតស្ដង់ដាអន្តរជាតិ និងមានដៃគូជិត២០០ប្រទេស។ សម្រាប់ខេត្តសៀមរាប សំណើសុំដាក់សេវាបញ្ញើឯកសារ នៅអង្គភាពច្រកចេញចូលតែមួយនៅពេលនេះ មានគោលបំណង ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យងាកមកប្រើប្រាស់សេវាកម្មរបស់រដ្ឋ ដែលប្រកបដោយទំនុកចិត្ត ជាមួយនឹងតម្លៃសមរម្យ លឿនរហ័ស និងការទទួលខុសត្រូវខ្ពស់។

ក្នុងកិច្ចពិភាក្សានេះ លោក យុន លីនណេ បានថ្លែងកោតសរសើរដល់ប្រៃសណីយ៍កម្ពុជា ដែលបានខិតខំអភិវឌ្ឍន៍ខ្លួន ក្លាយជាសហគ្រាសរបស់រដ្ឋ ដែលឈានមុខលើសេវាកម្មបញ្ញើ និងដឹកជញ្ជូនទាំងក្នុង និងក្រៅប្រទេស។ ចំពោះសំណើ នៅក្នុងកិច្ចពិភាក្សានេះ លោកនឹងដាក់ជូនឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ដើម្បីពិនិត្យសម្រេច នៅជំហានបន្ត។

អត្ថបទ និងរូបភាព៖ លោក ស៊ុំ គីន
កែសម្រួល៖ លោក សេង ផល្លី

Tags: ​ច្រកចេញចូល​តែមួយបញ្ញើឯកសារ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពីរបៀបកត់ត្រាការងារអត្រានុកូលដ្ឋាន ជូនដល់អ្នកពាក់ព័ន្ធក្នុងខេត្តសៀមរាប

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពីរបៀបកត់ត្រាការងារអត្រានុកូលដ្ឋាន ជូនដល់អ្នកពាក់ព័ន្ធក្នុងខេត្តសៀមរាប

ព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨ នឹងប្រារព្ធក្នុងខេត្តសៀមរាប នាពាក់កណ្ដាលខែមីនាខាងមុខ

ព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨ នឹងប្រារព្ធក្នុងខេត្តសៀមរាប នាពាក់កណ្ដាលខែមីនាខាងមុខ

សហភាពអឺរ៉ុបនិងប្រទេសអាល្លឺម៉ង់ ប្តេជ្ញារួមគ្នាបន្តជួយកម្ពុជា លើកិច្ចការងារអភិរក្សបរិស្ថាន និងជីវៈចម្រុះនៅបឹងទន្លេសាប

សហភាពអឺរ៉ុបនិងប្រទេសអាល្លឺម៉ង់ ប្តេជ្ញារួមគ្នាបន្តជួយកម្ពុជា លើកិច្ចការងារអភិរក្សបរិស្ថាន និងជីវៈចម្រុះនៅបឹងទន្លេសាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.