Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពីរបៀបកត់ត្រាការងារអត្រានុកូលដ្ឋាន ជូនដល់អ្នកពាក់ព័ន្ធក្នុងខេត្តសៀមរាប

ដោយ Pothe Thun
01/02/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពីរបៀបកត់ត្រាការងារអត្រានុកូលដ្ឋាន ជូនដល់អ្នកពាក់ព័ន្ធក្នុងខេត្តសៀមរាប
13
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានរៀបចំសិក្ខាសាលាស្តីពីរបៀបកត់ត្រាការងារអត្រានុកូលដ្ឋាន ជូនដល់មន្ត្រីអត្រានុកូលដ្ឋានឃុំសង្កាត់ ស្មៀនឃុំសង្កាត់ និងមន្ត្រីទទួលបន្ទុកការងារអត្រានុកូលដ្ឋានថ្នាក់ខេត្ត ក្រុង ស្រុក នៅទូទាំងខេត្តសៀមរាបជាច្រើនរូប។

 

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោក យឹម សំអុល អនុប្រធាននាយកដ្ឋានអត្រានុកូលដ្ឋាន មានប្រសាសន៍ថា រដ្ឋបាលក្រុងស្រុក ឃុំសង្កាត់ ត្រូវពង្រឹងការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់លើការងារកត់ត្រា អត្រានុកូលដ្ឋាន ត្រូវត្រួតពិនិត្យនូវចំណុចខុសឆ្គង និងធ្វើការកែតម្រូវឲ្យបានត្រឹមត្រូវស្របតាមនីតិវិធី មុននឹងចុះហត្ថលេខានៅលើសំបុត្រច្បាប់ដើម និងនៅលើគល់បញ្ជី នៃសៀវភៅគ្រប់ប្រភេទដែលបានអនុវត្តប្រចាំថ្ងៃ។ ជាពិសេសត្រូវរៀបចំទុកដាក់ និងថែរក្សាសៀវភៅអត្រានុកូលដ្ឋានដែលបានកត់ត្រារួចឲ្យបានត្រឹមត្រូវ និងត្រួតពិនិត្យមើលសន្លឹកបញ្ជីនៃសៀវភៅឲ្យបានល្អ ជៀសវាងរបូត រហែក ឬបាត់បង់បញ្ជីណាមួយជាដាច់ខាត់។

មានប្រសាសន៍ក្នុងឱកាសនោះដែរ លោកស្រី យូ សុភា អភិបាលរងខេត្ត បានគូសបញ្ជាក់ថា ការងារអត្រានុកូលដ្ឋាន វាមានសារៈសំខាន់ណាស់ក្នុងពេលដែលរាជរដ្ឋាភិបាលកម្ពុជា ជំរុញយុទ្ធនាការណ៍ចុះបញ្ជីដីធ្លី ឬធ្វើប័ណ្ណសម្គាល់អចនៈទ្រព្យជូនប្រជាពលរដ្ឋ គឺត្រូវការជាចំបាច់នូវសំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ ដើមី្បធ្វើការបំពេញនូវលក្ខ័ន្តបចេ្ចកទេសរបស់ជំនាញ ហើយក៏ដើមី្បសម្រេចឲ្យបានទៅតាមផែនការរបស់ខេត្ត នៅឆ្នាំ២០២៥ ។

លោកស្រីអភិបាលរងខេត្ត មានប្រសាសន៍ទៀតថា បច្ចុប្បន្នការអនុវត្តការចុះបញ្ជីអត្រានុកូលដ្ឋាននៅថ្នាក់ឃុំសង្កាត់ ទូទាំងខេត្តសៀមរាប កំពុងអនុវត្តយ៉ាងសកម្ម និងមានប្រសិទ្ធភាពជាងមុន ដោយមានការគាំទ្របច្ចេកទេសពីមន្ត្រីជំនាញរបស់ថ្នាក់ជាតិជាបន្តបន្ទាប់ ពោលគឺបានពីការរួមផ្សំរវាងកត្តាពីរគឺ៖ កត្តាមនុស្ស ដែលមានសមត្ថភាព មានស្មារតីទទួលខុសត្រូវ ប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ និងកត្តាសម្ភារៈ ដែលធានាបានទាំងប្រសិទ្ធភាព ភាពលឿនរហ័សទាន់ចិត្តតាម តម្រូវការ គុណភាព និងសុវត្ថិភាព។ លោកស្រីក៏បានណែនាំដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ស្វែងយល់ឲ្យបានច្រើនពីការងារនេះ ដើមី្បឲ្យបានយល់ដឹងបន្ថែម អំពីនីតិវិធីនៃការចុះបញ្ជីអត្រានុកូលដ្ឋាន និងបានធ្វើការកែលម្អលើចំណុចខុសឆ្គងមួយចំនួន ដែលធ្លាប់អនុវត្តកន្លងមក ដើម្បីយកទៅអនុវត្តក្នុងការផ្តល់សេវាអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋឲ្យបានត្រឹមត្រូវស្របតាមនីតិវិធី៕

អត្ថបទ និងរូបភាព៖ លោក ម៉ី សុខារិទ្ធ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មអត្រានុកូលដ្ឋាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨ នឹងប្រារព្ធក្នុងខេត្តសៀមរាប នាពាក់កណ្ដាលខែមីនាខាងមុខ

ព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨ នឹងប្រារព្ធក្នុងខេត្តសៀមរាប នាពាក់កណ្ដាលខែមីនាខាងមុខ

សហភាពអឺរ៉ុបនិងប្រទេសអាល្លឺម៉ង់ ប្តេជ្ញារួមគ្នាបន្តជួយកម្ពុជា លើកិច្ចការងារអភិរក្សបរិស្ថាន និងជីវៈចម្រុះនៅបឹងទន្លេសាប

សហភាពអឺរ៉ុបនិងប្រទេសអាល្លឺម៉ង់ ប្តេជ្ញារួមគ្នាបន្តជួយកម្ពុជា លើកិច្ចការងារអភិរក្សបរិស្ថាន និងជីវៈចម្រុះនៅបឹងទន្លេសាប

អង្គការស្បៀងនិងកសិកម្ម របស់អង្គការសហប្រជាជាតិ(FAO)ផ្ដល់ចំណាត់ថ្នាក់លំដាប់ទី៣ ក្នុងពិភពលោក ដល់ស្វាយចន្ទីកម្ពុជា

អង្គការស្បៀងនិងកសិកម្ម របស់អង្គការសហប្រជាជាតិ(FAO)ផ្ដល់ចំណាត់ថ្នាក់លំដាប់ទី៣ ក្នុងពិភពលោក ដល់ស្វាយចន្ទីកម្ពុជា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.