Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជំរុញដល់អាជ្ញាធរក្រុង-ស្រុក ក្នុងភូមិសាស្ត្រខេត្តសៀមរាប ចាត់វិធានទប់ស្កាត់ និងបង្ក្រាបការជួញដូរមនុស្ស គ្រប់ទម្រង់ ខណៈបញ្ហានេះនៅមិនទាន់មានការថមថយទាំងថ្នាក់តំបន់ និងពិភពលោក

ដោយ Pothe Thun
31/01/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជំរុញដល់អាជ្ញាធរក្រុង-ស្រុក ក្នុងភូមិសាស្ត្រខេត្តសៀមរាប ចាត់វិធានទប់ស្កាត់ និងបង្ក្រាបការជួញដូរមនុស្ស គ្រប់ទម្រង់ ខណៈបញ្ហានេះនៅមិនទាន់មានការថមថយទាំងថ្នាក់តំបន់ និងពិភពលោក
6
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅបន្តឆ្នាំ២០២៤ របស់គណ:កម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ហៅកាត់ថា គ.ជ.ប.ជ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ្រប់ទម្រង់ ប៉ុន្តែតាមការសង្កេត បទល្មើសទាំងនោះ ហាក់មិនមានការថមថយ ទាំងក្នុងតំបន់ និងនៅតាមបណ្តាប្រទេសលើពិភពលោក។

លោកជំទាវ ជូ ប៊ុនអេង បង្ហាញថា អំពើជួញដូរមនុស្ស ត្រូវបានចាត់ទុកថាជាទាសភាពសម័យទំនើប និងជាបទឧក្រិដ្ឋមួយ ក្នុងចំណោមឧក្រិដ្ឋកម្មឆ្លងដែន ដែលប្រទេសនានាបាននឹងកំពុងតែប្រឈមមុខនាពេលបច្ចុប្បន្ន។ ទន្ទឹមនោះ ជនរងគ្រោះ ជាអនីតិជនប្រមាណ ៥០ភាគរយ បានកំពុងទទួលរងនូវអំពើជួញដូរទៅតាមគ្រប់រូបភាព ដែលប្រកបដោយគ្រោះថ្នាក់បំផុត។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោកជំទាវ ក៏បានជំរុញដល់គណៈកម្មាធិការគណ:កម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត អភិបាលក្រុង-ស្រុក ត្រូវខិតខំស្រាវជ្រាវ ស៊ើបអង្កេត និងតាមដាន ពីសកម្មភាពបទល្មើសក្នុងរូបភាពផ្សេងៗដូចជា ការឆ្លងដែនទៅក្រៅប្រទេស ឬការនាំចូលមកពីបរទេសខុសច្បាប់ ការស៊ីឈ្នួលពរពោះ ជាពិសេសការធ្វើទេសន្តរប្រវេសន៍ ដោយមិនមានច្បាប់ត្រឹមត្រូវ ក្នុងការស្វែងរកការងារ និងការស្វែងរកគូស្រករនៅក្រៅប្រទេសជាដើម។ ក្នុងនោះ រដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងជាមួយគ្រប់ភាគីពាក់ព័ន្ធ ក្នុងការផ្តល់សេវាជូនជនរងគ្រោះ និងងាយរងគ្រោះឱ្យបានសមស្រប និងពង្រឹងលើការអនុវត្តច្បាប់ ផ្តន្ទាទោសជនល្មើសឱ្យបានធ្ងន់ធ្ងរបំផុតស្របតាមនីតិវិធីច្បាប់។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារនេះដែរ លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប និងជាអនុប្រធានអចិន្ត្រៃយ៍ ទទួលបន្ទុកប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគណ:កម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប ក៏បានបង្ហាញពីការអនុវត្តសកម្មភាពស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយមានការចូលរួមយ៉ាងសកម្មពីគ្រប់អ្នកពាក់ព័ន្ធទាំងស្ថាប័នរដ្ឋ និងអង្គការសង្គមស៊ីវិល ដែលជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញការបង្ការទប់ស្កាត់ លុបបំបាត់អំពើជួញដូរមនុស្ស អំពើធ្វើអាជីវកម្មផ្លូវភេទ ការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងអំពើហឹង្សាទាក់ទងនឹងយេនឌ័រ។ល។

គួរជម្រាបថា ពិធីនេះមានអញ្ជើញជាអធិបតីពីសំណាក់ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងមានការចូលរួមពីអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរ អង្គភាពពាក់ព័ន្ធ ព្រមទាំងតំណាងអង្គការ សមាគម ដៃគូជាតិ-អន្តរជាតិសរុបប្រមាណ ២០០នាក់។

អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ និងលោក ម៉ី សុខារិទ្ធ
កែសម្រួល៖ លោក សេង ផល្លី

Tags: ​ក្រសួងមហាផ្ទៃជួញដូរ​មនុស្ស
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប ជំរុញឱ្យគិលានុបដ្ឋាកទាំងអស់បន្តផ្តល់សេវាថែទាំដល់អ្នកជំងឺប្រកបដោយក្រមសីលធម៌ និងគុណភាព

ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប ជំរុញឱ្យគិលានុបដ្ឋាកទាំងអស់បន្តផ្តល់សេវាថែទាំដល់អ្នកជំងឺប្រកបដោយក្រមសីលធម៌ និងគុណភាព

អាជ្ញាធរខេត្តសៀមរាបនិងប្រៃសណីយ៍កម្ពុជា ពិភាក្សាលើសំណើការដាក់សេវាបញ្ញើឯកសារ ពីអង្គភាពច្រកចេញចូលតែមួយ ទៅកាន់ប្រជាពលរដ្ឋ

អាជ្ញាធរខេត្តសៀមរាបនិងប្រៃសណីយ៍កម្ពុជា ពិភាក្សាលើសំណើការដាក់សេវាបញ្ញើឯកសារ ពីអង្គភាពច្រកចេញចូលតែមួយ ទៅកាន់ប្រជាពលរដ្ឋ

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពីរបៀបកត់ត្រាការងារអត្រានុកូលដ្ឋាន ជូនដល់អ្នកពាក់ព័ន្ធក្នុងខេត្តសៀមរាប

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពីរបៀបកត់ត្រាការងារអត្រានុកូលដ្ឋាន ជូនដល់អ្នកពាក់ព័ន្ធក្នុងខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.