Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកា ក្រុមការងារយុវជនសហភាពសហព័ន្ឋយុវជនកម្ពុជាប្រចាំសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ

ដោយ Pothe Thun
02/05/2024
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកា ក្រុមការងារយុវជនសហភាពសហព័ន្ឋយុវជនកម្ពុជាប្រចាំសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ
8
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅរសៀលថ្ងៃទី៣០ខែមេសាឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ឋយុវជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកា ក្រុមការងារយុវជនសហភាពសហព័ន្ឋយុវជនកម្ពុជាប្រចាំសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀខេត្តសៀមរាប នៅសណ្ឋាគារសុខាសៀមរាប ដោយមានវត្តមានអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ សហភាពសហព័ន្ឋយុវជនកម្ពុជា និងសមាជិក សមាជិកា ក្រុមការងារយុវជន សហភាពសហព័ន្ឋយុវជនកម្ពុជាប្រចាំសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ ចំនួនប្រមាណជា២៥០០នាក់។


លោក សៀន សុវណ្ណា សាកលវិទ្យាធិការសកលវិទ្យាល័យ មានប្រសាសន៍ថា៖ពិធីសំណេះសំណាលនេះធ្វើឡើងដើម្បីផ្តល់ឱកាសឱ្យសមាជិក សមាជិកា ក្រុមការងារយុវជន សហភាពសហព័ន្ឋយុវជនកម្ពុជាប្រចាំសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀបានយល់ច្បាស់អំពីផែនការយុទ្ឋសាស្ត្រ បទបញ្ជាផ្ទៃក្នុងរបស់សហភាពសហព័ន្ឋយុវជនកម្ពុជា ស្គាល់ពីតម្លៃនៃសន្តិភាព ការអភិវឌកឍន៍ប្រទេសនិងសមិទ្ឋផលនានារបស់រាជរដ្ឋាភិបាលកម្ពុជា។ លោក សៀន សុវណ្ណា បញ្ជាក់ថា៖សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀខេត្តជាគ្រឺះស្ថានឧត្តមសិក្សាឯកជនបានបង្កើតឡើងតាមអនុក្រិតនៅខែកក្កដាឆ្នាំ២០២៦ដើម្បីបណ្តុះបណ្តាលនិស្សិតថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់និងថ្នាក់បណ្ឌិតដែលមានការទទួលស្គាល់គុណភាពអប់រំថ្នាក់ជាតិ(ACC)ជាសមាជិកជាស្ថាប័នទទួលស្គាល់គុណភាពអប់រំអាស៊ាន(AUN-QA)និងមានការគាំទ្រពីអ្នកសិក្សាគ្រប់មជ្ឈដ្ឋាននៅកម្ពុជា។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ឋយុវជនកម្ពុជា បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់នូវសមិទ្ឋិផលរបស់ក្រុមការងារយុវជន សហភាពសហព័ន្ឋយុវជនកម្ពុជាប្រចាំសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀដែលសម្រេចបានជាបន្តបន្ទាប់នាពេលកន្លងមក ដែលជាការសបញ្ជាក់ពីការប្តេជ្ញាចិត្តនៃការចូលរួមគាំទ្រនិងសហការរាល់សកម្មភាពនានារបស់សហភាពសហព័ន្ឋយុវជនកម្ពុជា។ឯកឧត្តម មានប្រសាសន៍ថា៖ជាការពិតណាស់ ចាប់តាំងពីក្រុមការងារយុវជន សហភាពសហព័ន្ឋយុវជនកម្ពុជាប្រចាំសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ ដែលបានបង្កើតឡើងក្រោមចំណុះក្រុមប្រឹក្សាយុវជនគ្រឺះស្ថានឧត្តមសិក្សានៃ សសយក កាលពីខែតុលាឆ្នាំ២០២១ ។ឯកឧត្តម បញ្ជាក់ថា៖ការជួបជុំសំណេះសំណាលនាពលនេះជាលើកទី២ដែលយើងបានជួបជុំគ្នាក្នុងនាមជាក្រុមគ្រួសារសហភាពសហព័ន្ឋយុវជនកម្ពុជាតែមួយឯកសណ្ឋានតែមួយ ដែលយើងនឹងរួមគ្នាសម្រេចនូវបេសកកម្ម និងបុព្វហេតុ សសយក និងក៏ជាបុព្វហេតុរបស់សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀផងដែរ។គឺការបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ជូនជាតិនិងមាតុភូមិយើងព្រមទាំងបន្តពង្រឹងទំនាក់ទំនងភាពជាស្និទ្ឋស្នាលនិងការសហការគ្នា។

ឯកឧត្តមប្រធាន មានប្រសាសន៍ទៀតថា៖ ការរៀបចំពិធីសំណេះសំណាលនាពេលនេះ ជាការឆ្លុះបញ្ចាំងពីការរីធំធាត់របស់ក្រុមគ្រួសារ សសយក ប៉ុន្តែក៏ជាការរៀបចំដើម្បីពង្រឹងភាពស្និទ្ឋស្នាលរវាងគណៈកម្មាធិការកណ្តាល សសយក ជាមួយសមាជិក សមាជិកា ដែលជាអ្នកបន្តវេននិងជាធនធានមនុស្សដ៏មានសក្តានុពលក្នុងការចូលរួមរក្សាបន្តកសាងអភិវឌ្ឍនិងកំណត់ជោគវាសនាប្រទេសជាតិនាពេលអនាគត។ឯកឧត្តម ប្រធានបង្ហាញភាពជឿជាក់យ៉ាងមុតមាំថា៖ក្រុមការងារយុវជន សហភាពសហព័ន្ឋយុវជនកម្ពុជាប្រចាំសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ នឹងរីកធំធាត់ពីមួយថ្ងៃទៅមួយថ្ងៃស្របតាមលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុងសសយក ហើយសមាជិក សមាជិកាក្រុមការងារទាំងអស់នឹងក្លាយទៅជាប្រតិបត្តិករចូលរួមចំណែកយ៉ាងទូលំទូលាយរបស់ សសយក ក្នុងការបន្តផ្តល់ឱកាសដល់យុវជនដទៃទៀត ដែលជាធនធានមនុស្ស ជាអ្នកបន្តវេន និងជាកម្លាំងគាំទ្រដ៏មានសក្តានុពល ពោរពេញទៅដោយសីលធម៌ សមត្ថភាព បុរេសកម្ម ទំនួលខុសត្រូវនឹងក្លាយជាសរសៃឈាមដ៏រស់រវើកនិងរឹងមាំក្នុងការបន្តដំណើរលើមាគ៌ារួមរបស់ប្រជាជាតិនិងរាជរដ្ឋាភិបាលកម្ពុជា៕

Tags: សហភាពសហព័ន្ឋយុវជនកម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលស្រុកបន្ទាយស្រី ជំរុញដល់អាណាព្យាបាលនិងសិស្សានុសិស្សក្នុងសហគមន៍សិក្សាភាសាបរទេសបន្ថែមពីលើភាសាជាតិ

រដ្ឋបាលស្រុកបន្ទាយស្រី ជំរុញដល់អាណាព្យាបាលនិងសិស្សានុសិស្សក្នុងសហគមន៍សិក្សាភាសាបរទេសបន្ថែមពីលើភាសាជាតិ

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ១ខ្សែ ក្នុងសង្កាត់ក្របីរៀល ក្រុងសៀមរាប បានបញ្ចប់ការដេញថ្លៃប្រកបដោយភាពជោគជ័យ

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ១ខ្សែ ក្នុងសង្កាត់ក្របីរៀល ក្រុងសៀមរាប បានបញ្ចប់ការដេញថ្លៃប្រកបដោយភាពជោគជ័យ

មន្ទីររៀបចំដែនដីខេត្តសៀមរាប ចុះផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងភូមិចំនួន៥ នៃស្រុកស្រីស្នំ

មន្ទីររៀបចំដែនដីខេត្តសៀមរាប ចុះផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងភូមិចំនួន៥ នៃស្រុកស្រីស្នំ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.