Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ដើមឈើទាលជាង ២.០០០ដើម ត្រូវបានអាជ្ញាធរខេត្តសៀមរាប សហការជាមួយអ្នកពាក់ព័ន្ធដាក់ដាំលើផ្ទៃដី ៤ហិកតា អបអរសាទរបុណ្យរុក្ខទិវា ៩កក្កដា

ដោយ Pothe Thun
05/07/2024
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ដើមឈើទាលជាង ២.០០០ដើម ត្រូវបានអាជ្ញាធរខេត្តសៀមរាប សហការជាមួយអ្នកពាក់ព័ន្ធដាក់ដាំលើផ្ទៃដី ៤ហិកតា អបអរសាទរបុណ្យរុក្ខទិវា ៩កក្កដា
13
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តសៀមរាប បានសហការជាមួយខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្មខេត្ត និងមន្ទីរស្ថាប័នមួយចំនួនទៀតក្នុងខេត្ត បានដាក់ដាំកូនឈើឈើទាលចំនួន ២.៥០០ដើម លើផ្ទៃដី ៤ហិកតា ក្នុងឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប អបអរសាទរបុណ្យរុក្ខទិវា ៩ កក្កដា ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ថាឬទ្ឋិ តំណាងរាស្ត្រមណ្ឌលសៀមរាប និងលោក អុឹង គឹមលាង អភិបាលរងខេត្ត រួមនិងវត្តមានសមាជិក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

លោក អុឹង គឹមលាង មានប្រសាសន៍ថា “រុក្ខទិវា” ត្រូវបានទទួលស្គាល់ជាផ្លូវការ ដោយមានចែងក្នុងច្បាប់ស្ដីពីព្រៃឈើ ហើយត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី០៩ ខែកក្កដា ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឬព្រះរាជតំណាង ដែលពិធីនេះប្រារព្ធឡើង ដើម្បីជំរុញការអប់រំប្រជាពលរដ្ឋឱ្យយល់ដឹងពីសារសំខាន់និងផលប្រយោជន៍ព្រៃឈើ រួមសាមគ្គីគា្ន បណ្ដុះឡើងវិញនូវគំនិតស្រឡាញ់ ថែរក្សា ការពារព្រៃឈើនិងបណ្ដុះឡើងវិញ នូវទស្សនៈសន្សំសំចៃក្នុងការប្រើប្រាស់ផល និងអនុផលព្រៃឈើគ្រប់ប្រភេទ បណ្ដុះសា្មរតីគោរពច្បាប់ អនុវត្ដច្បាប់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកអភិបាលរងខេត្ត មានប្រសាសន៍ទៀតថា កិច្ចការថែរក្សាធនធានធម្មជាតិ ជាពិសេសព្រៃឈើ ពិតជាមានសារៈសំខាន់ណាស់ដល់ការរស់រាន និងការអភិវឌ្ឍន៍សង្គមជាតិទាំងពេលបច្ចុប្បន្ន និងទៅពេលអនាគត ហេតុនេះសូមអំពាវនាវដល់ប្រជាពលរដ្ឋដែលកំពុងបន្ដអាជីវកម្មកាប់បំផ្លាញព្រៃឈើ ទន្ទ្រានយកដីព្រៃ ការដុតព្រៃឈើយកដីរដ្ឋធ្វើកម្មសិទ្ធិ សូមបញ្ឈប់ជាបន្ទាន់ ព្រោះការធ្វើអាជីវកម្មព្រៃឈើ និងជំនួញដីព្រៃឈើ គឺជាបទល្មើសដ៏ធ្ងន់ធ្ងរបំផុត ជាពិសេសគ្រោះមហន្ដរាយដល់បរិសា្ថនធម្មជាតិ ដែលបណ្ដាលមកពីការកាប់បំផ្លាញព្រៃឈើនេះ។ ព្រៃឈើពិតជាមានតួនាទីសំខាន់ណាស់ ជាសរសៃឈាមក្នុងវិស័យកសិកម្មជាតិ ជាអាយុជីវិតប្រជាកសិករ និងជាខឿននៃសេដ្ឋកិច្ចជាតិ និងថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ី ជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ ក្រៅពីនេះ ព្រៃឈើក៏បានផ្ដល់នូវសេវាកម្ម និងជួយគាំពារផ្នែកបរិស្ថានជាច្រើនដូចជា ការការពារទីជម្រាល ទប់ស្កាត់ការហូរច្រោះដី ការធ្វើឱ្យប្រសើរឡើងនៃគុណភាពដី និងផ្ដល់នូវផល អនុផលព្រៃឈើដល់ប្រជាពលរដ្ឋក្នុងជីវភាពប្រចាំថ្ងៃ។

លោកមានប្រសាសន៍បន្តថា ចំពោះបុណ្យរុក្ខទិវា ៩កក្កដា នាពេលនេះដែរ ពិតជាបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីភាពរឹងមាំនៃការកសាងគ្រឹះសេដ្ឋកិច្ចជាតិ ក្រោមកិច្ចរួបរួមជាធ្លុងមួយ បង្ហាញពីសក្ខីកម្មនៃសាមគ្គីភាពរវាងប្រជារាស្រ្ត និងមន្រ្តីរាជការទូទាំងប្រទេស ក្នុងការជំរុញលើកទឹកចិត្តឲ្យចូលរួមចលនាដាំដើមឈើ ដើម្បីផ្ដល់ជាសារប្រយោជន៍ធនធានទ្រទ្រង់វិស័យកសិកម្ម បង្កើនសុខុមាលភាពគ្រួសារ និងជីវភាពសង្គម ព្រមទាំងកិច្ចគាំពារបរិស្ថាន៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស, មុី សុខារិទ្ធ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ដើមឈើទាលបុណ្យរុក្ខទិវា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៤ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប

កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៤ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប

អាជ្ញាធរស្រុកស្រីស្នំ ដាក់គោលដៅដាំកូនឈើឲ្យបាន ១មុឺនដើមក្នុងឆ្នាំ២០២៤ ដើម្បីជាការលើកកម្ពស់សោភ័ណភាពតាមដងផ្លូវ ទប់ស្កាត់ការប្រែប្រួលអាកាសធាតុ

អាជ្ញាធរស្រុកស្រីស្នំ ដាក់គោលដៅដាំកូនឈើឲ្យបាន ១មុឺនដើមក្នុងឆ្នាំ២០២៤ ដើម្បីជាការលើកកម្ពស់សោភ័ណភាពតាមដងផ្លូវ ទប់ស្កាត់ការប្រែប្រួលអាកាសធាតុ

សប្បុរសជនប្រទេសអូស្ត្រាលី បន្ដជួយសាងសង់លំនៅឋានជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប

សប្បុរសជនប្រទេសអូស្ត្រាលី បន្ដជួយសាងសង់លំនៅឋានជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.