Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ទីរព័ត៌មានខេត្តសៀមរាប ធ្វើការប្រជុំផ្សព្វផ្សាយពីវឌ្ឍនភាពការងាររយៈពេល ១ឆ្នាំ របស់ក្រសួងព័ត៌មាន ក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាល

ដោយ Pothe Thun
28/08/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្ទីរព័ត៌មានខេត្តសៀមរាប ធ្វើការប្រជុំផ្សព្វផ្សាយពីវឌ្ឍនភាពការងាររយៈពេល ១ឆ្នាំ របស់ក្រសួងព័ត៌មាន ក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាល
13
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

រយៈពេល១ឆ្នាំ នៃការដឹកនាំរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋទាំងថ្នាក់ជាតិ និងក្រោមជាតិកាន់តែមានគុណភាព ឆាប់រហ័ស និងឈានមុខ ក្នុងផ្សព្វផ្សាយសារនយោបាយរបស់ថ្នាក់ដឹកនាំ និងកិច្ចការសាធារណមតិ នេះបើតាមការលើកឡើងរបស់លោក សេង ផល្លី ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាបស្ដីទី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយពីវឌ្ឍនភាពការងាររយៈពេល ១ឆ្នាំ របស់ក្រសួងព័ត៌មាន ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ។

លោកប្រធានមន្ទីរស្ដីទី បន្ថែមថា ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលបានកំណត់ថា ជាឆ្នាំ(ចាប់ហ្វ្រាំង)ត្រួតពិនិត្យឡើងវិញ ទៅលើតួនាទីភារកិច្ច ប្រសិទ្ធភាពការងារ គុណភាពរបស់ក្រសួង ស្ថាប័ន ជាពិសេសការជ្រើសរើសមន្ត្រី និងប្រព័ន្ធលើកទឹកចិត្តមន្ត្រី។ តាមប្រសាសន៍របស់ ឯកឧត្តម នេត្រ ភក្ត្រា មកដល់ពេលនេះ ក្រសួងព័ត៌មានបានបញ្ចប់សេចក្ដីព្រាង អនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ក្រសួងព័ត៌មានរួចរាល់ហើយ ព្រមទាំងគ្រោងបញ្ចប់ការវិភាគមុខងារ ជាមួយនឹងការគ្រប់គ្រងធនធានមនុស្ស នៅឆ្នាំ២០២៤ផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បើតាមប្រសាសន៍របស់ឯកឧត្តម នេត្រ ភក្ត្រា នាកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងព័ត៌មាន រាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី២៣ ខែសីហាកន្លងមកនេះ បញ្ជាក់ថា សមិទ្ធផលដែលសម្រេចបាននេះ គឺដោយសារប្រទេសមានសុខសន្តិភាព និងសាមគ្គីភាពផ្ទៃក្នុងរបស់ក្រសួង។ ឯកឧត្តម រដ្ឋមន្ត្រី បានវាយតម្លៃជារួមថា ចាប់ពីថ្នាក់ដឹកនាំជាន់ខ្ពស់ រហូតដល់មន្ត្រីក្រោមឱវាទរបស់ក្រសួង បានខិតខំប្រឹងប្រែង និងសហការគ្នាយ៉ាងសស្រាក់សស្រាំក្នុងការបំពេញកិច្ចការក្នុងរយៈពេលកន្លងមកនេះ។

ដោយឡែកនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយនៅមន្ទីរព័ត៌មានខេត្តនេះ លោកប្រធានមន្ទីរស្ដីទី បានណែនាំដល់ មន្ត្រីក្រោមឱវាទស្វែងយល់ពីផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ឆ្នាំ២០២៤-២០២៨ ដែលផែនការបង្កើនប្រសិទ្ធភាពស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលប្រកបដោយ “បុរេសកម្ម សកម្ម អន្តរកម្ម ប្រសិទ្ធភាព និងប្រសិទ្ធផល” ដើម្បីគ្រប់គ្រងសណ្ដាប់ធ្នាប់សារព័ត៌មាន ធានាបានសន្តិសុខព័ត៌មាន និងសុខដុមនីយកម្មសង្គម។ ទន្ទឹមនោះ លោក ក៏បានផ្សព្វផ្សាយការចែកជូនដោយឥតគិតថ្លៃ ដល់អ្នកសារព័ត៌មានក្នុងខេត្ត នូវកូនសៀវភៅ “ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន” ដែលបោះពុម្ពដោយក្រសួងព័ត៌មាន មានគោលបំណងរួមគ្នារៀបចំសណ្តាប់ធ្នាប់ និងលើកកម្ពស់គុណតម្លៃវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បើកវគ្គបណ្តុះបណ្ដាលពង្រឹងសមត្ថភាពដល់សមាជិកលេខាធិការដ្ឋានរបស់ខ្លួន

គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បើកវគ្គបណ្តុះបណ្ដាលពង្រឹងសមត្ថភាពដល់សមាជិកលេខាធិការដ្ឋានរបស់ខ្លួន

ពិធីផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធសម្រាប់ភូមិចំនួន៦ ក្នុងឃុំតាសៀម ស្រុកស្វាយលើ

ពិធីផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធសម្រាប់ភូមិចំនួន៦ ក្នុងឃុំតាសៀម ស្រុកស្វាយលើ

ប្រជាពលរដ្ឋមានជីវភាពខ្វះខាត៣០គ្រួសារ នៅស្រុកប្រាសាទបាគង ខេត្ដសៀមរាប ទទួលបានអំណោយពីសប្បុរសជនប្រទេសព្រុយណេ

ប្រជាពលរដ្ឋមានជីវភាពខ្វះខាត៣០គ្រួសារ នៅស្រុកប្រាសាទបាគង ខេត្ដសៀមរាប ទទួលបានអំណោយពីសប្បុរសជនប្រទេសព្រុយណេ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.