Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

រដ្ឋបាលស្រុកក្រឡាញ់ ជួបសំណេះសំណាលនិងចែកអំណោយដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងសិស្សានុសិស្សជួបការលំបាក

ដោយ Pothe Thun
29/08/2024
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
រដ្ឋបាលស្រុកក្រឡាញ់ ជួបសំណេះសំណាលនិងចែកអំណោយដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងសិស្សានុសិស្សជួបការលំបាក
10
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

គ្រួសារក្រីក្រ និងងាយរងគ្រោះ ចំនួន ៣៤គ្រួសារ និងសិស្សានុសិស្សមានការលំបាកចំនួន ៣០នាក់ បានទទួលអំណោយជាស្បៀងអាហារ កង់ ថវិកា និងសម្ភារៈ ដែលជាកញ្ចប់ថវិកាសេវាសង្គម របស់រដ្ឋបាល ឆ្នាំ២០២៤ ស្ថិតនៅសាលាស្រុកក្រឡាញ់ នាថ្ងៃទី២៨ ខែសីហា ឆ្នំា២០២៤។

តាមការឱ្យដឹងពីលោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់ កញ្ចប់ថវិកាសេវាសង្គមនេះ ជាយុទ្ធសាស្ត្ររួមចំណែកកាត់បន្ថយភាពក្រីក្ររបស់រដ្ឋបាលស្រុក ដែលស្របតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលបានកំណត់អាទិភាពគន្លឹះចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

លោកអភិបាលស្រុក បន្ថែមថា គ្រួសារទីទ័លក្រ ត្រូវបានជ្រើសរើសពីគ្រួសារក្រ១ និងក្រ២ ក្នុងឃុំចំនួន ៨ ដោយឡែកសិស្សានុសិស្ស ដែលជួបការខ្វះខាត ត្រូវបានជ្រើសរើសពីលោកគ្រូ អ្នកគ្រូ និងគណៈគ្រប់នៅតាមសាលាបឋមសិក្សាចំនួន១១។ លោក ក៏បានបញ្ជាក់ផងដែរថា ក្រៅពីថវិកាសេវាសង្គម គ្រួសារប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត និងងាយរងគ្រោះ ដែលមានដូចជា ស្រ្តីមេម៉ាយ កុមារកំព្រា ចាស់ជរា តែងតែទទួលបានការយកចិត្តទុកដាក់ពីឯកឧត្តម សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋាន ក៏ដូចជាសាខាកាកបាទក្រហមកម្ពុជានៅថ្នាក់ខេត្ត និតស្រុកផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

គួរជម្រាបថា គ្រួសារមានជីវភាពខ្វះខាតទាំង ៣៤គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ, ប្រេងសណ្តែក ១ដប សម្ភារៈប្រើប្រាស់មួយចំនួន និងថវិកា ១០ ០០០រៀល។ ចំពោះ សិស្សានុសិស្សជួបការលំបាកចំនួន ៣០នាក់ ម្នាក់ៗទទួលបាន កង់ ១គ្រឿង សម្លៀកបំពាក់សិក្សា ១ឈុត សម្ភារៈសិក្សាមួយចំនួន និងថវិកា ១០ ០០០រៀល។ ក្នុងឱកាសនោះ រដ្ឋបាលស្រុក ក៏បានចែកជូនធុងសំរាមដល់សាលារៀនចំនួន ៥០ ក្នុងស្រុក ដោយមួយសាលាទទួលបានធុងចំនួន ២ ដើម្បីជួយលើកកម្ពស់បរិស្ថានក្នុងសាលាឱ្យមានអនាម័យ និងមានសោភណ្ឌភាព ស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព ត្រង់ចំណុចទី៥។

អត្ថបទ និងរូបភាព៖ រដ្ឋបាលស្រុកក្រឡាញ់

Tags: ពលរដ្ឋមានជីវភាពខ្វះខាតសិស្សានុសិស្សជួបការលំបាកស្រុកក្រឡាញ់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីជំនាញចុះផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋក្នុងភូមិចំនួន១២ នៃស្រុកពួក ខេត្តសៀមរាប

មន្ត្រីជំនាញចុះផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋក្នុងភូមិចំនួន១២ នៃស្រុកពួក ខេត្តសៀមរាប

រដ្ឋមន្ត្រីក្រសួងកសិកម្ម ផ្តល់ពូជដង្កូវនាងមាស និងពូជមនថ្មីៗ ១.០០០ដើមដល់សិប្បករអង្គរ ក្នុងស្រុកពួក ជំរុញការស្ដារឡើងវិញនូវសិប្បកម្មតម្បាញសូត្ររបស់ខ្មែរ

រដ្ឋមន្ត្រីក្រសួងកសិកម្ម ផ្តល់ពូជដង្កូវនាងមាស និងពូជមនថ្មីៗ ១.០០០ដើមដល់សិប្បករអង្គរ ក្នុងស្រុកពួក ជំរុញការស្ដារឡើងវិញនូវសិប្បកម្មតម្បាញសូត្ររបស់ខ្មែរ

មន្ត្រីសង្គមស៊ីវិលជំរុញឱ្យស្ត្រី និងកុមាររងគ្រោះដោយអំពើហិង្សាគ្រប់រូបភាពស្វែងរកសេវាផ្នែកច្បាប់ដើម្បីជួយដោះស្រាយ ពិសេសស្ត្រីក្រីក្រត្រូវបានផ្ដល់សេវាដោយមិនគិតថ្លៃ

មន្ត្រីសង្គមស៊ីវិលជំរុញឱ្យស្ត្រី និងកុមាររងគ្រោះដោយអំពើហិង្សាគ្រប់រូបភាពស្វែងរកសេវាផ្នែកច្បាប់ដើម្បីជួយដោះស្រាយ ពិសេសស្ត្រីក្រីក្រត្រូវបានផ្ដល់សេវាដោយមិនគិតថ្លៃ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.