Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

រដ្ឋមន្ត្រីក្រសួងកសិកម្ម ផ្តល់ពូជដង្កូវនាងមាស និងពូជមនថ្មីៗ ១.០០០ដើមដល់សិប្បករអង្គរ ក្នុងស្រុកពួក ជំរុញការស្ដារឡើងវិញនូវសិប្បកម្មតម្បាញសូត្ររបស់ខ្មែរ

ដោយ Pothe Thun
29/08/2024
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
រដ្ឋមន្ត្រីក្រសួងកសិកម្ម ផ្តល់ពូជដង្កូវនាងមាស និងពូជមនថ្មីៗ ១.០០០ដើមដល់សិប្បករអង្គរ ក្នុងស្រុកពួក ជំរុញការស្ដារឡើងវិញនូវសិប្បកម្មតម្បាញសូត្ររបស់ខ្មែរ
10
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងឱកាសដឹកនាំប្រតិភូពិនិត្យមើលដំណើរការកសិដ្ឋានសូត្រ ក្នុងស្រុកពួក ខេត្តសៀមរាប នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម បានផ្តល់ពូជដង្កូវនាងមាស និងដើមមនពូជថ្មីៗចំនួន ១.០០០ដើម ជូនដល់កសិដ្ឋានសូត្រ Angkor Silk Farm នៃសិប្បកម្មអង្គរ ស្ថិតនៅភូមិពួកចាស់ ស្រុកពួក ដើម្បីជួយគាំទ្រដល់ការស្ដារឡើងវិញនូវសិប្បកម្មតម្បាញសូត្ររបស់ខ្មែរ ហើយការងារនេះក្រសួងបានគាំទ្រតាំងពីខែមីនា ឆ្នាំ២០២៤ រហូតសិប្បកម្មអាចដំណើរការឡើងវិញទាំងស្រុង ចាប់តាំងពីការដាំដើមមន ចិញ្ចឹមដង្កូវនាង ស្រាវសូត្រ និងតម្បាញ។

ក្នុងឱកាសនោះ ឯកឧត្តម ឌិត ទីណា បានសម្ដែងការសាទរចំពោះសិប្បកម្មអង្គរ ដែលខិតខំប្រឹងប្រែងស្ដារឡើងវិញនូវវិស័យតម្បាញសូត្រ ដែលជាវប្បធម៌ដ៏ចំណាស់របស់ខ្មែរ។ ផលិតផលសូត្រមានតម្លៃខ្ពស់ ព្រោះដំណើរការផលិត នៅមានលក្ខណៈប្រពៃណីច្រើន។ ឯកឧត្តមរដ្ឋមន្ដ្រីសង្ឃឹមថា សិប្បកម្មអង្គរនឹងបន្តអភិវឌ្ឍដំណើរការផលិតសូត្រឱ្យកាន់តែប្រសើរឡើង ទាំងផ្នែកបច្ចេកទេស និងបរិក្ខារ ហើយក្រសួងនឹងបន្តគាំទ្រទៅតាមលទ្ធភាព លើផ្នែកបច្ចេកទេស ដាំដុះ និងចិញ្ចឹមដង្កូវនាង ដែលស្ថិតក្រោមសមត្ថកិច្ច និងជំនាញរបស់ក្រសួង។

ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានបង្ហាញក្ដីជឿងជាក់ថា វិស័យតម្បាញសូត្ររបស់សិប្បករអង្គរ នឹងរីកចម្រើនថែមទៀតនាពេលអនាគត ហើយការរីកចម្រើននៃវិស័យតម្បាញសូត្រ នឹងអាចជួយផ្ដល់ការងារបន្ថែមដល់កសិករដាំដើមមនសម្រាប់ផ្គត់ផ្គង់ដល់ការចិញ្ចឹមដង្កូវនាង និងសិប្បករតម្បាញសូត្រ។ មិនត្រឹមតែប៉ុណ្ណោះ វានឹងរួមចំណែកដល់ការថែរក្សាសិប្បកម្មតម្បាញសូត្រ ដែលជាវប្បធម៌ដ៏ចំណាស់របស់ខ្មែរឱ្យបានស្ថិតស្ថេរគង់វង្ស។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមបន្តថា នៅពេលខាងមុខបើឃើញថា តម្លៃស្លឹកមនល្អក្រសួងកសិកម្មក៏មានគម្រោងជំរុញឱ្យប្រជាកសិករដាំមននៅតាមផ្ទះ សម្រាប់ផ្គង់ផ្គង់មកឱ្យកសិដ្ឋានសូត្រ ឬអាចឈានដល់ឱ្យប្រជាពលរដ្ឋចិញ្ចឹមដង្កូវនាងនៅតាមផ្ទះផងដែរ។ កន្លងមកនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការសិក្សាស្រាវជ្រាវជាច្រើនទៅលើដើមមន ក៏ដូចជាពូជដង្កូវនាងថ្មីៗជាពិសេសដង្កូវនាងដែលចេញសំបុកព័ណ៌ស ដែលអាច ផលិតចេញជាសូត្រពណ៌សតែម្តងដោយមិនបាច់ជ្រលក់ព័ណ៌ ហើយក៏បានយកបច្ចេកវិទ្យាទាំងនេះមកចែកជូនដល់សិប្បកម្មអង្គរផងដែរ។

គួរបញ្ជាក់ថា ក្រៅពីការទស្សនកិច្ចចម្ការដើមមន និងសិប្បកម្មតម្បាញសូត្ររបស់ សិប្បករអង្គរ ឯកឧត្តមរដ្ឋមន្ដ្រី និងថ្នាក់ដឹកនាំ ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកសិប្បករអង្គរ បានអញ្ជើញដាំដើមមន ពូជថ្មី ដែលមានស្លឹកច្រើនរួមគ្នាផងដែរ៕

អត្ថបទ និងរូបភាព៖ លោក ឃុត សៅ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ពូជដង្កូវនាងមាសមនសិប្បករអង្គរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីសង្គមស៊ីវិលជំរុញឱ្យស្ត្រី និងកុមាររងគ្រោះដោយអំពើហិង្សាគ្រប់រូបភាពស្វែងរកសេវាផ្នែកច្បាប់ដើម្បីជួយដោះស្រាយ ពិសេសស្ត្រីក្រីក្រត្រូវបានផ្ដល់សេវាដោយមិនគិតថ្លៃ

មន្ត្រីសង្គមស៊ីវិលជំរុញឱ្យស្ត្រី និងកុមាររងគ្រោះដោយអំពើហិង្សាគ្រប់រូបភាពស្វែងរកសេវាផ្នែកច្បាប់ដើម្បីជួយដោះស្រាយ ពិសេសស្ត្រីក្រីក្រត្រូវបានផ្ដល់សេវាដោយមិនគិតថ្លៃ

ក្រុមការងារពិសេស តាមដានការអនុវត្តគោលការណ៍របស់នាយករដ្ឋមន្ត្រី និងគណៈបញ្ជាការឯកភាពខេត្ដសៀមរាប ប្រជុំពិភាក្សាពាក់ព័ន្ធការងារសន្ដិសុខ សណ្ដាប់ធ្នាប់សង្គម ក្នុងខេត្ដសៀមរាប

ក្រុមការងារពិសេស តាមដានការអនុវត្តគោលការណ៍របស់នាយករដ្ឋមន្ត្រី និងគណៈបញ្ជាការឯកភាពខេត្ដសៀមរាប ប្រជុំពិភាក្សាពាក់ព័ន្ធការងារសន្ដិសុខ សណ្ដាប់ធ្នាប់សង្គម ក្នុងខេត្ដសៀមរាប

ការិយាល័យកុងស៊ុលជប៉ុន និងមន្ទីរព័ត៌មានខេត្តសៀមរាប ជួបសំណេះសំណាល និងស្វែងយល់ពីប្រព័ន្ធផ្សព្វផ្សាយក្នុងខេត្តសៀមរាប

ការិយាល័យកុងស៊ុលជប៉ុន និងមន្ទីរព័ត៌មានខេត្តសៀមរាប ជួបសំណេះសំណាល និងស្វែងយល់ពីប្រព័ន្ធផ្សព្វផ្សាយក្នុងខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.