Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ព្រះគ្រូចៅអធិការ និងអាចារ្យចំនួន១៦វត្ត ក្នុងស្រុកពួក ខេត្តសៀមរាប ទទួលបានការបណ្តុះបណ្តាលជាគ្រូបង្គោលរយៈពេលបីថ្ងៃ ស្តីពីការផ្សព្វផ្សាយយុទ្ធនាការ គ្រួសារ រឹងមាំ សំដៅលើកកម្ពស់ការយល់ដឹងដើម្បីលុបបំបាត់អំពើហិង្សាលើកុមារ

ដោយ Pothe Thun
06/09/2024
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ព្រះគ្រូចៅអធិការ និងអាចារ្យចំនួន១៦វត្ត ក្នុងស្រុកពួក ខេត្តសៀមរាប ទទួលបានការបណ្តុះបណ្តាលជាគ្រូបង្គោលរយៈពេលបីថ្ងៃ ស្តីពីការផ្សព្វផ្សាយយុទ្ធនាការ គ្រួសារ រឹងមាំ សំដៅលើកកម្ពស់ការយល់ដឹងដើម្បីលុបបំបាត់អំពើហិង្សាលើកុមារ
5
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រសួងធម្មការ និងសាសនា សហការជាមួយមូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ (UNICEF) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានរៀបចំបើកវគ្គបណ្តុះបណ្តាលរយៈពេលបីថ្ងៃសម្រាប់គ្រូបង្គោលសុវត្ថិភាពកុមារតាមវត្តអារាមស្តីពីការផ្សព្វផ្សាយយុទ្ធនាការ គ្រួសារ រឹងមាំ សំដៅលើកកម្ពស់ការយល់ដឹងដើម្បីលុបបំបាត់អំពើហិង្សាលើកុមារ និងទប់ស្កាត់ការបំបែកកុមារចេញពីគ្រួសារដោយមិនចាំបាច់។ នេះជាលើកដំបូងសម្រាប់ខេត្តសៀមរាប បានបើកវគ្គបណ្តុះបណ្តាលដល់ព្រះចៅអធិការ ព្រះសង្ឃ អាចារ្យ ចំនួន៥០អង្គ/នាក់ មកពីវត្តចំនួន១៦ក្នុងចំណោមវត្តទាំង៣៣ ក្នុងស្រុកពួកខេត្តសៀមរាប។ ចាប់ពីថ្ងៃទី៣ដល់ទី៥ ខែកញ្ញា ឆ្នាំ២០២៤ នៅវត្តទីមុនីរង្សី (ហៅវត្តព្រះអង្គទ្រង់) ភូមិព្រះអង្គទ្រង់ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ក្រោមគោលបំណង តម្រង់ទិសគ្រូបង្គោលសុវត្ថិភាពកុមារតាមវត្តអារាមអំពីការអនុវត្តការផ្សព្វផ្សាយយុទ្ឋនាការគ្រួសាររឹងមាំនៅតាមវត្តអារាម និងដល់ប្រជាជនសហគមន៍នៅជុំវិញវត្ត និងដើម្បីអនុវត្តពីរបៀបប្រើប្រាស់ឧបករណ៍សម្ភារៈ និងឧបទេសសម្រាប់ផ្សព្វផ្សាយយុទ្ធនាការ គ្រួសាររឹងមាំ។

មានសង្ឃដិការក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនារសៀលថ្ងៃទី០៥ ខែសីហាឆ្នាំ២០២៤ ព្រះធម្មសិរី អាភាករោ ជុំ គឹមឡេង ព្រះសុមង្គលសិលាចារ្យ ព្រះមេគណខេត្ត បានបង្ហាញព្រះទ័យគាំទ្រកម្មវិធីនៃវគ្គបណ្តុះបណ្តាលនេះថាជាទុនមួយសម្រាប់យកទៅអប់រំផ្សព្វផ្សាយបន្ត និងបញ្ជ្រាបនៅតាមមូលដ្ឋាន តាមកម្មវិធីបុណ្យ ឬពិធីផ្សេងៗដែលអាចធ្វើទៅបាន ដើម្បីឱ្យម្តាយឱពុក អាណាព្យាបាលយល់ដឹងអំពីសិទ្ឋកុមារ ចេះគិតពិចារណា និងសម្លឹងទៅអនាគតវែងឆ្ងាយរបស់កុមារ និងរួមគ្នាបញ្ចៀសឬបញ្ឈប់អំពើហិង្សា និងការរំលោភបំពានកុមារក្នុងគ្រប់ទម្រង់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ព្រះមេគណខេត្តមានថេរដីកាថា៖ ព្រះសង្ឃមានតួនាទីសំខាន់ណាស់ក្នុងការតម្រង់ផ្លូវ ដឹកនាំផ្លូវចិត្តប្រជាជននិងជាតំណាងសីលធម៌សង្គម ស្របទៅតាមពុទ្ឋោវាទដែលតែងតែបង្រៀនមនុស្សឱ្យមានភាពថ្លៃថ្នូរ មានករុណាធម៌ចេះទទួលខុសត្រូវនិងបង្រៀនពួកគេឱ្យចេះរស់នៅជាមួយគ្នាប្រកបដោយសុភមង្គល ព្រោះថាព្រះសង្ឃត្រូវបានមនុស្សទូទៅគោរព និងស្តាប់បង្គាប់ ទាំងនេះហើយដែលធ្វើឱ្យព្រះសង្ឃអាចអប់រំមនុស្សទូទៅអំពីបញ្ហាធ្ងន់ធ្ងរទាំងឡាយបានមួយចំណែកធំដែរ។

មុននឹងប្រគេន និងជូនវិញ្ញាបនបត្រដល់សិក្ខាកាម ក្នុងនាម ឯកឧត្តម សេង សុមុនី រដ្ឋលេខាធិការប្រចាំការក្រសួង តំណាងឲ្យ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានមានប្រសាសន៍ថា៖ការនិមន្តមកចូលរួម របស់ព្រះថេរានុត្ថេរៈ និងអាចារ្យទាំង១៦វត្តនេះបង្ហាញឱ្យឃើញពីព្រះទ័យ និងការយកចិត្តទុកដាក់ដើម្បីក្រេបយកចំណេះដឹងពីផ្នែកអាណាចក្រ យកទៅអប់រំទូន្មានដល់កូនចៅប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន ហើយសង្ឃឹមថាតាមរយៈការអប់រំជារឿយៗរបស់គ្រូបង្គោលដែលទទួលបានការបណ្តុះបណ្តាលនៅពេលនេះ នឹងបានជ្រួតជ្រាបរីកសាយបញ្ជា្របការយល់ដឹងទៅដល់ស្រទាប់មហាជនកាន់តែច្រើនឡើងជាលំដាប់។

ឯកឧត្តម មានប្រសាសន៍ថា៖វត្តអារាមនានាគឺបានបណ្តុះនូវភាពភ្លឺស្វាង ស្អាតស្អំ និងស្ងប់ស្ងាត់ដែលនាំទៅដល់ភាពសុខចំរើនក្នុងព្រះពុទ្ឋសាសនា និងសង្គមជាតិ។ ឯកឧត្តម រដ្ឋលេខាធិការបន្ថែមថា៖ ព្រះសង្ឃជាចលករមួយដ៏សំខាន់ និងក៏ជាតួអង្គគំរូក្នុងសង្គម រួមគ្នាទប់ស្កាត់អំពើហិង្សា និងការរំលោភបំពារបំពានផ្សេងៗចំពោះកុមារនិងមនុស្សគ្រប់រូបផងដែរ ហេតុនេះសូមព្រះថេរានុត្ថេរៈនិងអាចារ្យ ទាំងអស់មេត្តាជួយផ្សព្វផ្សាយ អប់រំ ទេសនា ប្រដៅណែនាំដល់ប្រជាសហគមន៍មូលដ្ឋានទាំងក្មេងទាំងចាស់ឱ្យចៀសវាងពីការប្រើអំពើហិង្សាគ្រប់ទម្រង់ ដែលនាំឱ្យខ្លួនមានទោសទាំងផ្លូវលោក និងផ្លូវធម៌៕

អត្ថបទ និងរូបភាព ៖ យូ វង្ស
កែសម្រួល ៖ ហាំ ម៉េងហួត

Tags: ចៅអធិការអាចារ្យ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកអង្គរជុំ ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញដោយជោគជ័យ

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកអង្គរជុំ ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញដោយជោគជ័យ

ប្រធានមន្ទីរពេទ្យបង្អែកពួក ជំរុញឱ្យពលរដ្ឋមកស្វែងរកសេវានៅមន្ទីរពេទ្យរដ្ឋមួយនេះ ខណៈបច្ចុប្បន្នមន្ទីរពេទ្យមានឧបករណ៍ និងសម្ភារៈទំនើបៗជាច្រើនសម្រាប់ពិនិត្យព្យាបាលជំងឺ

ប្រធានមន្ទីរពេទ្យបង្អែកពួក ជំរុញឱ្យពលរដ្ឋមកស្វែងរកសេវានៅមន្ទីរពេទ្យរដ្ឋមួយនេះ ខណៈបច្ចុប្បន្នមន្ទីរពេទ្យមានឧបករណ៍ និងសម្ភារៈទំនើបៗជាច្រើនសម្រាប់ពិនិត្យព្យាបាលជំងឺ

កម្ពុជា ចិន បើកការតាំងពិព័រណ៍រូបថត ស្តីពី «សម្រស់ប្រទេសកម្ពុជា សម្រស់ប្រទេសចិន» ដើម្បីបង្កើនការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា ទៅកាន់ទីផ្សារពិភពលោក

កម្ពុជា ចិន បើកការតាំងពិព័រណ៍រូបថត ស្តីពី «សម្រស់ប្រទេសកម្ពុជា សម្រស់ប្រទេសចិន» ដើម្បីបង្កើនការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា ទៅកាន់ទីផ្សារពិភពលោក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.