Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជិត៣.០០០ក្បាលដី ក្នុងស្រុកក្រឡាញ់ ត្រូវបានអាជ្ញាធរខេត្តសៀមរាប ប្រគល់ជូនម្ចាស់កម្មសិទ្ធិជាផ្លូវការ

ដោយ Pothe Thun
09/10/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជិត៣.០០០ក្បាលដី ក្នុងស្រុកក្រឡាញ់ ត្រូវបានអាជ្ញាធរខេត្តសៀមរាប ប្រគល់ជូនម្ចាស់កម្មសិទ្ធិជាផ្លូវការ
29
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤នេះ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬបណ្ណកម្មសិទ្ធិចំនួន២.៩៨៨ក្បាលដី ស្ថិតក្នុងភូមិចំនួន៤ នៃស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានអាជ្ញាធរខេត្ត ប្រគល់ជូនពលរដ្ឋជាម្ចាស់កម្មសិទ្ធិយកទៅប្រើប្រាស់ជាផ្លូវការ នៅក្នុងបរិវេណវត្តក្រឡាញ់ ក្រោមវត្តមាន លោក ហែន ពុទ្ធី អភិបាលរងខេត្តសៀមរាប និង លោក ប៊ូ ជុំសម្បត្តិ អនុប្រធានមន្ទីររៀបចំដែនដីខេត្តសៀមរាប ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធជាច្រើនរូប។

លោក ប៊ូ ជុំសម្បត្តិ បញ្ជាក់ថា បណ្ណដែលផ្ដល់ជូនបងប្អូននាពេលនេះ មន្រ្តីជំនាញបានធ្វើដោយប្រុងប្រយ័ត្ន និងទទួលខុសត្រូវខ្ពស់ រហូតបានផ្ដល់ជូនដល់បងប្អូននាពេលនេះ។ ការផ្ដល់ជូននេះដែរ គឺសម្រាប់ភូមិចំនួន៤ នៃស្រុកក្រឡាញ់ មានភូមិតាច្រែង ភូមិអូរក្រឡាញ់ ភូមិកោះក្របៅ និងភូមិសំពៅលូន ដែលមានក្បាលដីសរុប ៣.២៨៤ក្បាលដី ហើយចេញបណ្ណបានចំនួន ២.៩៨៨ក្បាលដី។ លោកថា ចំពោះក្បាលដីដែលប្រគល់បណ្ណកម្មសិទ្ធិនៅពេលនេះ គឺជាក្បាលដីដែលមិនមានទំនាស់តវ៉ា មិនជាប់ពាក់ព័ន្ធនឹងបុរាណដ្ឋាន ឬតំបន់រក្សា ហើយចំពោះក្បាលដីជាប់ពាក់ព័ន្ធនឹងទំនាស់តវ៉ាផ្សេងៗ គណៈកម្មការរដ្ឋបាល នឹងបន្តពិនិត្យ និងដោះស្រាយតាមនីតិវិធីជាបន្តបន្ទាប់ ដើម្បីឈានទៅដល់ការចេញបណ្ណកម្មសិទ្ធិជូនម្ចាស់ដីជាបន្តទៀត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ហែន ពុទ្ធី អភិបាលរងខេត្ត មានប្រសាសន៍ថា ការផ្ដល់បណ្ណកម្មសិទ្ធិនេះ នឹងបញ្ចៀសបាននូវបញ្ហាជម្លោះដីធ្លី ហើយចំពោះបណ្ណកម្មសិទ្ធិនេះ គឺផ្ដល់ជូនបងប្អូនដែលបានបំពេញគ្រប់លក្ខខណ្ឌ និងបទដ្ឋានបច្ចេកទេស ស្របតាមច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន ទើបអាចធ្វើបណ្ណកម្មសិទ្ធិនេះបាន ដើម្បីធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋជាម្ចាស់ដី និងអ្នកកាន់កាប់។ ក្នុងនោះសូមឱ្យបងប្អូនដែលទើបតែទទួលបានបណ្ណកម្មសិទ្ធិ ត្រូវយករក្សាទុក និងប្រើប្រាស់ឱ្យបានត្រឹមត្រូវ ជៀសវាងការបាត់បង់ ជាពិសេសសូមកុំយកទៅអ៊ុតថង់ប្លាស្ទិកជាដាច់ខាត។ ជាមួយនោះក៏សូមឱ្យអាជ្ញាធរមូលដ្ឋាន ជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យមកទទួលយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះឱ្យបានគ្រប់ៗគ្នា និងពន្យល់ ណែនាំពួកគាត់អំពីឯកសារពាក់ព័ន្ធផ្សេងៗ ដែលទាក់ទងនឹងការមកទទួលបណ្ណកម្មសិទ្ធិនេះ។

ក្នុងឱកាសនោះ លោក សៀន សុខសាន អនុប្រធានការិយាល័យពន្ធដារស្រុកក្រឡាញ់ ក៏បានបញ្ជាក់បន្ថែមពីកាតព្វកិច្ចបង់ពន្ធលើវិស័យអចលនទ្រព្យ ដោយ សង្ខេបជូនដល់បងប្អូនប្រជាពលរដ្ឋដែលមកទទួលបណ្ណកម្មសិទ្ធិ ព្រោះជាការពិតណាស់ ពន្ធគឺជាចំណូលថវិការដ្ឋដ៏ធំសម្រាប់ការអភិវឌ្ឍប្រទេស។ ចំពោះប្រភេទពន្ធដែលទាក់ទងជាមួយនឹងអចលនទ្រព្យ មានដូចជា៖ ១.ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ,២.ពន្ធអចលនទ្រព្យ និងទី៣.ពន្ធលើដីទំនេរដែលមិនបានប្រើប្រាស់។ ជាមួយនេះក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមកាតព្វកិច្ចឱ្យបានគ្រប់ៗគ្នា ដើម្បីជាប្រយោជន៍ជាតិក្នុងអនុវត្ត ព្រមទាំងបញ្ជ្រាបសេវាឱ្យកាន់តែខិតជិតបងប្អូនប្រជាពលរដ្ឋផងដែរ៕

អត្ថបទ និង រូបថត៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការចាប់យកបរិវត្តកម្មឌីជីថល និងបច្ចេកវិទ្យា Cloud នៅខេត្តសៀមរាប

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការចាប់យកបរិវត្តកម្មឌីជីថល និងបច្ចេកវិទ្យា Cloud នៅខេត្តសៀមរាប

សហភាពសហព័ន្ធយុវជនកម្ពុជា បានក្លាយជាភាគីសំខាន់មួយក្នុងសកម្មភាពរៀបចំដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

សហភាពសហព័ន្ធយុវជនកម្ពុជា បានក្លាយជាភាគីសំខាន់មួយក្នុងសកម្មភាពរៀបចំដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

ក្រសួងរៀបចំដែនដី គ្រោងបង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យលំនៅឋាន ដើម្បីវិភាគ និងរៀបចំផែនការផ្គត់ផ្គង់លំនៅឋានជូនប្រជាពលរដ្ឋមានប្រាក់ចំណូលមធ្យម និងទាប

ក្រសួងរៀបចំដែនដី គ្រោងបង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យលំនៅឋាន ដើម្បីវិភាគ និងរៀបចំផែនការផ្គត់ផ្គង់លំនៅឋានជូនប្រជាពលរដ្ឋមានប្រាក់ចំណូលមធ្យម និងទាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.