Friday, September 29, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

វត្ត​ប្រាសាទ​គោកចក​ទទួលបាន​ថវិកា​ជិត​៣០​លាន​រៀលពី​អង្គ​ផ្កាប្រាក់​សាមគ្គីសម្រាប់​កសាង​សាលាឆាន់ និង​សម​ទ្ធិ​ផល​ផ្សេងៗ​ទៀត​

ដោយ Pothe Thun
31/05/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
វត្ត​ប្រាសាទ​គោកចក​ទទួលបាន​ថវិកា​ជិត​៣០​លាន​រៀលពី​អង្គ​ផ្កាប្រាក់​សាមគ្គីសម្រាប់​កសាង​សាលាឆាន់ និង​សម​ទ្ធិ​ផល​ផ្សេងៗ​ទៀត​
វត្ត​ប្រាសាទ​គោកចក​ទទួលបាន​ថវិកា​ជិត​៣០​លាន​រៀលពី​អង្គ​ផ្កាប្រាក់​សាមគ្គីសម្រាប់​កសាង​សាលាឆាន់ និង​សម​ទ្ធិ​ផល​ផ្សេងៗ​ទៀត​
វត្ត​ប្រាសាទ​គោកចក​ទទួលបាន​ថវិកា​ជិត​៣០​លាន​រៀលពី​អង្គ​ផ្កាប្រាក់​សាមគ្គីសម្រាប់​កសាង​សាលាឆាន់ និង​សម​ទ្ធិ​ផល​ផ្សេងៗ​ទៀត​
វត្ត​ប្រាសាទ​គោកចក​ទទួលបាន​ថវិកា​ជិត​៣០​លាន​រៀលពី​អង្គ​ផ្កាប្រាក់​សាមគ្គីសម្រាប់​កសាង​សាលាឆាន់ និង​សម​ទ្ធិ​ផល​ផ្សេងៗ​ទៀត​
វត្ត​ប្រាសាទ​គោកចក​ទទួលបាន​ថវិកា​ជិត​៣០​លាន​រៀលពី​អង្គ​ផ្កាប្រាក់​សាមគ្គីសម្រាប់​កសាង​សាលាឆាន់ និង​សម​ទ្ធិ​ផល​ផ្សេងៗ​ទៀត​
64
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ព្រឹក​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៩ នៅ​វត្ត​ប្រាសាទ​គោកចក ស្ថិតក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប បានរៀបចំ​ពិធីបុណ្យ​ផ្កាប្រាក់​សាមគ្គី និង​ឆ្លង​សសរ​សាលាឆាន់ ដើម្បី​ប្រមូល​ថវិការ​យកមក​កសាង​សាលាឆាន់ និង​សម​ទ្ធិ​ផល​ផ្សេងៗ​ទៀត​នៅក្នុង​វត្ត ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ សមាជិកសភា និង​តំណាងរាស្ត្រ​មណ្ឌល​សៀមរាប ព្រមទាំង​សប្បុរសជន​នានា និង​ប្រជាពលរដ្ឋ​ជាច្រើន​ផងដែរ ។​

​ព្រះគ្រូ​វិ​ចិត្ត​វង្សា ហែម គឹម​សាន ព្រះចៅអធិការ វត្ត​ប្រាសាទ​គោកចក មាន​ថេរ​ដិ​កា​ឱ្យដឹងថា សាលាឆាន់​ដែល​កសាង​នេះ មាន​ទទឹង​៣០​ម៉ែត្រ​និង​បណ្តោយ​៤០​ម៉ែត្រ កំពស់​មួយ​ជាន់​ស្មើ ១៨​ម៉ែត្រ ចាក់​បេតុង​ប្លង​សេ​មួយ​សន្លឹក ហើយ​ពេលនេះ កំពុង​រៀបចំ​រន្ទា ដើម្បី​ចាក់​ប្លង់​សេ ហើយ​បាន​សាងសង់​ចាប់ដំណើរការ ពី ខែឧសភា ឆ្នាំ​២០១៨​មក បាន​ចំណាយ​សរុប​អស់​ចំនួន ៦​ម៉ឺន​ដុល្លារ ទៅលើ​ថ្លៃ​ស៊ីម៉ង់ត៍ ដែក និង កម្មករ ដែល​ថវិកា​ទាំងនេះ បានមកពី​ការចូលរួម​របស់​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ អាជ្ញាធរ​មូលដ្ឋាន ប្រជា​ពុ​ទ្ឋ​បរិស័ទ​ជិត​ឆ្ងាយ និង​បានមកពី​តាមរយៈ​ពិធីបុណ្យ​ផ្សេងៗ​ក្នុង​វត្ត​។​

​ព្រះអង្គ​មាន​ថិ​រៈ​ដិ​កា​បន្តថា ការចំណាយ​ខាងលើ ពុំបាន​រាប់បញ្ចូល​នូវ​សមិទ្ធផល​មួយចំនួន​ដទៃទៀត ដូចជា​ការចាក់ដី​បំពេញ ទីធ្លា​វត្ត ធ្វើ​របង​វត្ត កុដិ​, កំពែង​ព្រះ​ពោធិព្រឹក្ស​, ដងទង់ ឧបត្ថម្ភ​គ្រឿងឧបភោគ​បរិភោគ​ដល់​ជនក្រីក្រ​និង​បុណ្យសព​គ្រួសារ​ក្រីក្រ​, សម្លៀកបំពាក់​ប្រជា​ការពារ​សង្កាត់​គោកចក​, តម្លើង​ម៉ាស៊ីន​វិទ្យុទាក់ទង​មួយគ្រឿង​ធំ និង​កិច្ចការ​ចូលរួម​ការងា​រ​សង្គម ជាច្រើន​នោះ​ជាដើម ហើយ​សមិទ្ធផល​ទាំងនេះ ពិតជា​មិនអាច​កើតឡើង​បានឡើយ បើ​ពុំមាន​ការជួយជ្រោមជ្រែង​គាំទ្រ​ពី​សំណាក់ ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ និង លោកយាយ លោកតា ពុទ្ធបរិស័ទ និង​សប្បុរសជន គឺជា​អ្នក​ជួយ​គាំទ្រ​ទាំង​ធនធាន​ថវិកា និង​កម្លាំងកាយ​ចិត្ត​។​

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋបាលខេត្តសៀមរាប និងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំកិច្ចប្រជុំបូកសរុបលទ្ធផល និង សកម្មភាពការងារគម្រោងសាលាអភិបាលកិច្ច

រដ្ឋបាលខេត្តសៀមរាប និងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំកិច្ចប្រជុំបូកសរុបលទ្ធផល និង សកម្មភាពការងារគម្រោងសាលាអភិបាលកិច្ច

28/09/2023
ក្រុមមន្ត្រីសង្គមស៊ីវិល ថាជនមានពិការភាពពួកគាត់ត្រូវការការងារធ្វើ ជាជាងការអាណិតអាសូរចំពោះពួកគាត់

ក្រុមមន្ត្រីសង្គមស៊ីវិល ថាជនមានពិការភាពពួកគាត់ត្រូវការការងារធ្វើ ជាជាងការអាណិតអាសូរចំពោះពួកគាត់

28/09/2023

​ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ មានប្រសាសន៍ថា ក្រោយ​ថ្ងៃ​៧ មករា ១៩៧៩ ប្រជាជន​កម្ពុជា​បាន​រំដោះ​រួច​ផុតពី​គ្រោះ​ប្រល័យ​ពូជ​សាស​ន៏ និង​ផ្តើមចេញពី​ការ អនុវត្ត​គោលនយោបាយ​ឈ្នះ​ឈ្នះ និង​ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ របស់​រាជ​រដ្ឋា​ភិ​-​បាល​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​ប្រកបដោយ​គតិ​-​បណ្ឌិត បាន​នាំមក​នូវ​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​ទូទាំងប្រទេស ទាំង​ពុទ្ធចក្រ និង​អាណាចក្រ​។ ពិតណាស់​ក្រោយពី​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​បាន​ផុតរលត់​ទៅ ព្រះពុទ្ធ​វិស័យ​សាសនា ត្រូវបាន​រស់រានមានជីវិត និង​ត្រូវបាន​រដ្ឋ​យកចិត្តទុកដាក់​ធ្វើ​ឲ្យ​មានការ​រីកចម្រើន​ឡើងវិញ ទាំង​វិស័យ​ធនធានមនុស្ស ធនធាន​សម្ភារ​រូបវន្ត​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស ដូច​វិស័យ​នានា​ផងដែរ​។​

​ឯកឧត្តម មានប្រសាសន៍​បន្តថា សមិទ្ធិផល​ជិត​នឹង​សម្រេចបាន​ថ្មី​នេះ ជា​ផ្នែក​មួយ​ដ៏​សំខាន់ រួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​នៃ វិស័យ​ពុទ្ធចក្រ​ដែល​ត្រូវបាន​កំណត់ដោយ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ព្រះ​ពុ​ទ្ឋ​សាសនា​ជា​សាសនា​របស់​រដ្ឋ ទន្ទឹមនឹងនេះ វិស័យ​ពុ​ទ្ឋ​ចក្រ​និង​វិស័យ​អាណាចក្រ​បាន​ដើរ​ទន្ទឹមគ្នា​ពុំ​អាច​ខ្វះ​មួយណា​បានឡើយ ក្នុង​ការជួយ​ចូលរួម​ជួយ​ស្តារ​និង​អភិវឌ្ឍ​ន័​សង្គមជាតិ​ឱ្យបាន​រីកចំរើន​។ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ក៏បាន​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ​ព្រះចៅអធិការ ព្រះសង្ឃ គណៈកម្មការ អាចារ្យវត្ត​ប្រាសាទ​គោកចក និង អាជ្ញាធរ​ដែនដី បងប្អូន​ប្រជាពលរដ្ឋ ព្រម​ទាំ​ប្រជា​ពុទ្ធបរិស័ទ​គ្រប់​មជ្ឈដ្ឋាន​ដែល​បាន​សាមគ្គី ចូលរួមចំណែក​ជា​កម្លាំង​កាយ កម្លាំងចិត្ត និង​ទ្រព្យធន ផ្តួចផ្តើម​ការកសាង​សាលា​ឆាន់​នេះ​ទុកជា​សម្បត្តិ​សាធារណៈ​ទាំងអស់គ្នា ។​

​សូមបញ្ជាក់​ផងដែរ​ថា ថវិកា​ដែល​វត្ត​ទទួលបាន​ពី​អង្គ​ផ្កាប្រាក់​សម្រាប់​កសាង​សាលា​ឆាន់ ប្រាក់​សរុប​ចំនួន ២៩​លាន​៨​សែន​៨​ម៉ឺន​រៀល និង​២៨៩៩​ដុល្លារ​អាមេរិក ហើយ​ក្នុងនោះដែរ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ បាន​ឧបត្ថម្ភ​ប្រគេន​ថវិកា ដល់​ព្រះចៅអធិការ​វត្ត​ប្រាសាទ​គោកចក ចំនួន​៥០០​ដុល្លារ និង​ប្រគេន​រថយន្ត​មួយគ្រឿង​ទុក​សម្រាប់​ប្រើប្រាស់​ក្នុង​វត្ត ដើម្បី​ជួយ​សម្រួល​ដល់​មធ្យោបាយ​ធ្វើដំណើរ​របស់​ព្រះសង្ឃ និង​គណៈកម្មការ​អាចា​រ្យ​ក្នុង​វត្ត ព្រមទាំង​ជួយ​រ៉ាប់រង​ចេញ​នូវ​ថវិកា​ថ្លៃ​បេតុង​ប្លង់​សេ​សម្រាប់​សាលាឆាន់​វត្ត​នេះ​ទៀតផង​៕

​អត្ថបទ និង​រូបភាព​៖ ងិន កឺ​ម​ឡេង និង​យូ វង្ស​

Tags: ខេត្តសៀមរាបតំណាងរាស្ត្រ​មណ្ឌល​សៀមរាបបុណ្យផ្កា​ប្រាក់​សាមគ្គី​វត្ត​ប្រាសាទ​គោកចកសៀង ណាំ​អង្គ​ផ្កាប្រាក់​សាមគ្
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ជនសង្ស័យ ០២​នាក់​ត្រូវបាន​នគរបាល​គ្រឿងញៀន​ខេត្តសៀមរាប​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​

ជនសង្ស័យ ០២​នាក់​ត្រូវបាន​នគរបាល​គ្រឿងញៀន​ខេត្តសៀមរាប​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​

រយៈពេល​៥​ខែ​ដើមឆ្នាំ​២០១៩ ក្រុមការងារ​សហគម​ន៍​អាជ្ញាធរ​ជាតិ​អប្សរាបានអនុញ្ញាត​ការជួស​ជុល​ផ្ទះ​របស់​ប្រជាពលរដ្ឋ​បាន​ជាង៦០០​ករណី​

រយៈពេល​៥​ខែ​ដើមឆ្នាំ​២០១៩ ក្រុមការងារ​សហគម​ន៍​អាជ្ញាធរ​ជាតិ​អប្សរាបានអនុញ្ញាត​ការជួស​ជុល​ផ្ទះ​របស់​ប្រជាពលរដ្ឋ​បាន​ជាង៦០០​ករណី​

អាជ្ញាធរ​ជាតិ​អប្សរា​បិទ​វគ្គ​អប់រំ​បរិស្ថាន​កុមារ​ក្នុង​រមណីយដ្ឋាន​អង្គ​រហើយ កាលពី​ម្សិលមិញ​

អាជ្ញាធរ​ជាតិ​អប្សរា​បិទ​វគ្គ​អប់រំ​បរិស្ថាន​កុមារ​ក្នុង​រមណីយដ្ឋាន​អង្គ​រហើយ កាលពី​ម្សិលមិញ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    481 shares
    Share 192 Tweet 120
  • អាងទឹកទំនប់ម្កាក់ ខេត្តសៀមរាប បើកទ្វារទឹក ដើម្បីបញ្ចៀសហានិភ័យ

    365 shares
    Share 146 Tweet 91
  • ឃុំល្វែងឫស្សី ទទួលបានគម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម ២ខ្សែ ពីគម្រោងមូលនិធិឃុំឆ្នាំ២០២៣

    190 shares
    Share 76 Tweet 48
  • ផ្លូវចំនួនពីរខ្សែ ជាប្រភេទផ្លូវមេតុងនិងគ្រួសក្រហម ដែលជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកអង្គរធំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

    188 shares
    Share 75 Tweet 47
  • អាជ្ញាធរស្រុកបង្ហាញថា បច្ចុប្បន្ននេះស្រុកស្វាយលើ កំពុងប្រែក្លាយពីតំបន់ធ្លាប់ជាសមរភូមិសង្គ្រាមក្ដៅ ឲ្យក្លាយជាទឹកដីមាសបៃតង

    174 shares
    Share 70 Tweet 44

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (110)
  • ចំណេះដឹង និង ការអប់រំ (531)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,194)
  • ព័ត៌មានកីឡា (48)
  • ព័ត៌មានជាតិ (4,989)
  • ព័ត៌មានជាតិទូទៅ (207)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (811)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (800)
  • សាសនា និង មនុស្សធម៌ (856)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (201)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.