Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស ឆ្នាំ២០២៤ ក្រោមប្រធានបទ “ការអប់រំសីលធម៌តាមវិស័យសាសនា បង្ការទប់ស្កាត់អំពើជួញដូរមនុស្សក្នុងសម័យឌីជីថល”

ដោយ Pothe Thun
22/10/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស ឆ្នាំ២០២៤ ក្រោមប្រធានបទ “ការអប់រំសីលធម៌តាមវិស័យសាសនា បង្ការទប់ស្កាត់អំពើជួញដូរមនុស្សក្នុងសម័យឌីជីថល”
13
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

រសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ គណៈកម្មការប្រយុទ្ធប្រឆាំងអំពើមនុស្សខេត្តសៀមរាប (គ.ខ.ប.ជ) បានសហការជាមួយមន្ទីរធម្មការ និងសាសនាខេត្ត ដោយមានការគាំទ្រពីរដ្ឋបាលសាលាខេត្តសៀមរាប រួមនឹងអង្គការដៃគូ បានរៀបចំទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៨ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ការអប់រំសីលធម៌តាមវិស័យសាសនា បង្ការទប់ស្កាត់អំពើជួញដូរមនុស្សក្នុងសម័យឌីជីថល” ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាព និងអ្នកពាក់ព័ន្ធជាច្រើនរូប។

លោកស្រី ម៉ន់នី រង្សី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ខ.ប.ជ មានប្រសាសន៍ថា សកម្មភាពនៃការឆបោក និងជួញដូរមនុស្សតាមប្រព័ន្ធឌីជីថលនាសម័យបច្ចុប្បន្ន គឺកំពុងបន្តកើតមានឡើងយ៉ាងគួរឱ្យកត់សម្គាល់ តាមគ្រប់ទម្រង់ និងគ្រប់រូបភាព ដោយជនល្មើសតែងតែមានមធ្យោបាយ និងវិធីសាស្ត្រប្លែកៗ និងថ្មីៗជានិច្ច។ ហេតុនេះទើបក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានកំណត់យកការចូលរួមពីគ្រប់វិស័យសាសនាទាំងអស់ ជាអាទិភាពមួយក្នុងការជួយបង្ការការទប់ស្កាត់ ហើយយកមកធ្វើជាយុទ្ធសាស្ត្រចម្បង ដើម្បីបង្ការអំពើជួញដូរមនុស្ស បង្កភាពងាយរងគ្រោះដល់មនុស្សគ្រប់វ័យ គ្រប់ស្ថានភាព ដោយធ្វើការបណ្តុះស្មារតីតាមរយៈសាសនានេះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកស្រី ម៉ន់នី រង្សី មានប្រសាសន៍ទៀតថា កត្តានេះក៏ជាផ្នែកមួយសំខាន់ក្នុងការបង្ហាញពីកិច្ចសហប្រតិបត្តិការជាធ្លុងមួយពីសំណាក់មេដឹកនាំ និងសាសនិក នៃសាសនានានា ក្នុងបរិបទសង្គមប្រកបដោយសុខសន្តិភាព តាមរយៈអនុវត្តសកម្មភាពដើម្បីសម្រេចគោលបំណងរួម គឺបង្ការទប់ស្កាត់សំដៅលុបបំបាត់អំពើជួញដូរមនុស្សគ្រប់ទម្រង់ និងជាការបញ្ជាក់ពីគោលជំហរ និងការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សទាំងនៅក្នុងប្រទេសកម្ពុជាកម្រិតតំបន់ និងកម្រិតអន្តរជាតិផងដែរ។

លោកស្រីបន្តថា ការជួញដូរមនុស្ស គឺជាការងារមួយដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងនោះបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ ដោយមានគោលការណ៍ចំនួន៣ គឺទី១.សង្គ្រោះជនរងគ្រោះឱ្យបានទាន់ពេលវេលា ,ទី២.ស៊ើបអង្កេតរកជនល្មើស និងបក្ខពួកមេខ្លោង យកមកផ្តន្ទាទោសតាមច្បាប់ដោយគ្មានលើកលែង និងទី៣.ត្រួតពិនិត្យប្រមូលភ័ស្តុតាង ដើម្បីបិទអាជីវកម្មខុសច្បាប់ដែលពាក់ព័ន្ធ និងសម្អាតប្រាក់របស់ជនល្មើស។ លោកស្រីក៏បានសំណូមពរដល់គ្រប់អ្នកពាក់ព័ន្ធទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអនុវត្តផែនការសម្មភាពប្រឆាំងអំពើជួញដូរមនុស្សនេះឱ្យបានគ្រប់ៗគ្នា ដើម្បីរក្សាឱ្យបាននូវកិត្យានុភាព និងសន្តិភាព ដែលកម្ពុជាយើងកំពុងខិតខំកសាងសម្រាប់ប្រជាពលរដ្ឋ អ្នកវិនិយោគ និងអ្នកទេសចរ។

បើតាម លោក វណ្ណ ប៊ុនណា ប្រធានមន្ទីរធម្មការ និងសាសនាខេត្តសៀមរាប បានឱ្យដឹងថា ទិវាជាតិអន្តរសាសនាប្រឆាំងអំពើជួញដូរមនុស្ស បានចាប់ផ្តើមប្រារព្ធធ្វើឡើងតាំងពីឆ្នាំ២០១៧មកម្ល៉េះ ក្រោមការផ្តួចផ្តើមរបស់ គ.ប.ជ អង្គការការីតាស់កម្ពុជា មេដឹកនាំសាសនាធំៗទាំងបី ដោយឯកភាពគ្នារៀបចំឡើង។ ដោយឡែកសម្រាប់ខេត្តសៀមរាប គ.ខ.ប.ជ បានសហការជាមួយមន្ទីរធម្មការ និងសាសនាខេត្តសៀមរាប ក៏បានរៀបចំទិវាជាតិអន្តរសាសនាតាមរយៈនៃការជួបជុំលក្ខណៈទ្រង់ទ្រាយតូចៗ និងបានជូនដំណឹងទៅដល់បណ្តាសាសនានានាៗ ក្នុងការចូលរួមទូងស្គរ គោះជួង គោះរគាំង កងរំពង ទៅតាមគ្រប់អារាម និងវិហារសាសនាទូទាំងខេត្ត និងមានការផ្សព្វផ្សាយនូវបទយកការណ៍អមដោយរបាយការណ៍ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សជារៀងរាល់ឆ្នាំផងដែរ៕

អត្ថបទ និង រូបភាព៖ លោក ស៊ុំ គីន
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សិស្សនគរបាលនៃសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប ជិត២០០នាក់ បញ្ចប់វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវ:នគរបាលលើកទី២

សិស្សនគរបាលនៃសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប ជិត២០០នាក់ បញ្ចប់វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវ:នគរបាលលើកទី២

យុវជនកាកបាទក្រហមកម្ពុជាថ្មីជាង៨០នាក់ នៅវិទ្យាល័យស្ពានត្នោត និងវិទ្យាល័យសាមគ្គី ក្នុងស្រុកជីក្រែង ត្រូវបានបំពាក់ឯកសណ្ឋាន

យុវជនកាកបាទក្រហមកម្ពុជាថ្មីជាង៨០នាក់ នៅវិទ្យាល័យស្ពានត្នោត និងវិទ្យាល័យសាមគ្គី ក្នុងស្រុកជីក្រែង ត្រូវបានបំពាក់ឯកសណ្ឋាន

សហរដ្ឋអាមេរិក ប្រកាសផ្តល់មូលនិធិចំនួនជាង១៧លានដុល្លារ សម្រាប់គម្រោងថ្មីរយៈពេល៥ឆ្នាំ ដើម្បីលើកកម្ពស់សុខភាពរបស់ប្រជាជនកម្ពុជា

សហរដ្ឋអាមេរិក ប្រកាសផ្តល់មូលនិធិចំនួនជាង១៧លានដុល្លារ សម្រាប់គម្រោងថ្មីរយៈពេល៥ឆ្នាំ ដើម្បីលើកកម្ពស់សុខភាពរបស់ប្រជាជនកម្ពុជា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.