Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

បច្ចុប្បន្នភាព និងព័ត៌មានលំអិត ជនសង្ស័យបរទេសបីនាក់ ធ្វើការប្លន់ប្រដាប់ដោយអាវុធ នៅស្រុកពួក ខេត្តសៀមរាបល្ងាចម្សិលមិញនេះ

ដោយ Pothe Thun
15/08/2018
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
49
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អធិការនគរបាលស្រុកពួក ខេត្តសៀមរាប អះអាងថា ការប្លន់នៅស្រុកពួកម្សិលមិញនេះ មានជនរងគ្រោះម្នាក់រងបួសចំក្បាល ខូចខាតរថយន្តបន្តិចបន្តួច និងពុំមានបាត់បង់ទ្រព្យរបស់ជនរងគ្រោះឡើយ ចំណែកឯជនសង្ស័យត្រូវសមត្ថកិច្ចប្រមាញ់ចាប់បានទាំងអស់។

នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ បន្ទាប់ពីបង្ក្រាបជនសង្ស័យប្រដាប់អាវុធជនជាតិចិន ៣នាក់ ពាក់ព័ន្ធនឹងករណីប្លន់ នៅស្រុកពួក ខេត្តសៀមរាបរួចមក លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួក ខេត្តសៀមរាប បានឲ្យទូរទស្សន៍ជាតិខេត្តសៀមរាប ដឹងថា កាលពីវេលាម៉ោងប្រមាណ៧ល្ងាច ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ ខណៈដែលក្រុមគ្រួសារជនរងគ្រោះឈ្មោះ តៅ សុភា ភេទស្រី អាយុ៤៤ឆ្នាំ មានទីលំនៅក្នុងភូមិអូរតាប្រាក់ ឃុំពួក ស្រុកពួក ខេត្តសៀមរាប បានធ្វើដំណើរត្រឡប់ពីប្រកបរបរ ប្តូរ និងវេរលុយ នៅឯក្រុងសៀមរាប ខេត្តសៀមរាប លុះមកដល់មុខផ្ទះឈ្មោះ តៅ សុភា បានចុះពីរថយន្ត ដើម្បីបើករបងផ្ទះ ស្រាប់តែជនសង្ស័យ ទាំងបីនាក់ បានពាក់ម៉ាសជិត ដើរចេញពីកម្ពតព្រៃផ្នែកខាងកើតអែបផ្លូវ សំដៅមកឡានគាត់ ភ្លាមនោះមានម្នាក់ស្ទុះមកវាយលើគាត់ ដោយវត្ថុរឹងចំក្បាល បណ្តាលឲ្យគាត់រងរបួស ហើយគាត់បានតដៃនឹងជនសង្ស័យវិញ ព្រមទាំងបានស្រែករកអ្នកជិតខាងជួយ ចំណែកជនសង្ស័យម្នាក់ទៀត បានវាយបំបែកកញ្ចក់ឡានបែកផ្នែកខាងស្តាំ បំណងរកទ្រព្យសម្បត្តិមានតម្លៃ។ ភ្លាមៗនោះ ជនសង្ស័យទាំងនោះ បានរត់គេចខ្លួនទៅទិសខាងកើតឆ្លងស្ទឹងបាត់ទៅ។

លោកអធិការបន្តថា ក្រោយទទួលបានសេចក្តីរាយការណ៍ កម្លាំងសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ត្រួតពិនិត្យឃើញឡានរបស់ជនរងគ្រោះមានបែកកញ្ចក់ខាងស្តាំ នៅដីជិតរបងផ្ទះជនរងគ្រោះឃើញមានវត្ថុតាង គ្រាប់កាំភ្លើង១គ្រាប់ , បង់កាំភ្លើង១ មាន៨គ្រាប់ ចំណែកឯនៅចំរ៉ាក់មាត់ស្ទឹងខាងកើត ដែលជនសង្ស័យរត់គេចខ្លួន សមត្ថកិច្ចឃើញមាន ដំបងទីបដែក១មូល ប្រវែង៧៩ស.ម។ ក្នុងការរុករកតាមចាប់ក្រុមជនសង្ស័យក្នុងមូលដ្ឋាននោះ សមត្ថកិច្ច បានឃើញមានគ្រាប់កាំភ្លើង១គ្រាប់ទៀត នៅផ្លូវបេតុងក្នុងភូមិប្រយុទ្ធ ឃុំពួក ស្រុកពួក ដែលស្ថិតនៅទិសខាងកើតកន្លែងកើតហេតុប្រហែល១៥០ម៉ែត្រ បន្ទាប់មកទៀតសមត្ថកិច្ច បានរកឃើញមានឡាន១គ្រឿង ម៉ាកស្តារិច សេរីឆ្នាំ២០០៤ ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ ហើយក្នុងឡាននោះ មានដាក់ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ គ្មានស្លាកលេខ សេរីឆ្នាំ២០១៦ ទុកចោលនៅមុខខ្លោងទ្វារសាលាបឋមសឹក្សាទៀបាញ់គំរូ ភូមិប្រយុទ្ធ ឃុំពួក ស្រុកពួក ដោយចាក់សោរជាប់។ លុះដល់ម៉ោង០៤ទៀបភ្លឺថ្ងៃទី១៥ខែសីហាឆ្នាំ២០១៨ ទើបកំលាំងសមត្ថកិច្ច ឃាត់បានជនសង្ស័យទាំង ៣នាក់នេះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកទេព ពុំសែន បញ្ជាក់ថា បន្ទាប់ពីចាប់ឃាត់ខ្លួន កម្លាំងនគរបាលស្រុកពួកបានសហការជាមួយកម្លាំងផែនអន្តោប្រវេសន៍ ការិល័យកណ្តាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីបន្តនីតិវិធី ៕

អត្ថបទ និង រូបថត ៖ លោក ជា ស្រស់
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: ខេត្តសៀមរាបស្រុកពួក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អ្នកជំនាញកសិកម្មចិន អះអាងថាបច្ចេកទេសដាំស្រូវថ្មី ប្រជាកសិករអាចទទួលផល មួយហិកតាពី៥តោន ទៅ៦តោន

អ្នកជំនាញកសិកម្មចិន អះអាងថាបច្ចេកទេសដាំស្រូវថ្មី ប្រជាកសិករអាចទទួលផល មួយហិកតាពី៥តោន ទៅ៦តោន

ប៉ូលិសប៉ុស្តិ៍សង្កាត់គោកចកម្នាក់ ត្រូវជនដៃដល់ចាក់សម្លាប់ នៅផ្លូវក្បែរផ្ទះ សង្ស័យជារឿងគំនុំ

ករណីឃាតកម្មចាក់សម្លាប់ មន្ត្រីនគរបាលម្នាក់ នៅក្រុងសៀមរាប សមត្ថកិច្ចឃាត់ខ្លួនស្រ្តីម្នាក់ ដែលជាប្រពន្ធជនរងគ្រោះ

ព្រឹកមិញនេះ លោក បូ ម៉េងទ្រី ត្រូវ​បាន​ប្រកាសតែងតាំង​ជា​អភិបាលរងក្រុងសៀមរាប

ព្រឹកមិញនេះ លោក បូ ម៉េងទ្រី ត្រូវ​បាន​ប្រកាសតែងតាំង​ជា​អភិបាលរងក្រុងសៀមរាប

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.