Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ផ្លូវមួយខ្សែតភ្ជាប់ពីស្រុកក្រឡាញ់ ទៅស្រុកអង្គរជុំ ខេត្តសៀមរាប ជាអំណោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានបើកការដ្ឋានជួសជុលជាផ្លូវការ

ដោយ Pothe Thun
03/02/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ផ្លូវមួយខ្សែតភ្ជាប់ពីស្រុកក្រឡាញ់ ទៅស្រុកអង្គរជុំ ខេត្តសៀមរាប ជាអំណោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានបើកការដ្ឋានជួសជុលជាផ្លូវការ
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ផ្លូវមួយខ្សែតភ្ជាប់ពីឃុំក្រូចគរ ស្រុកក្រឡាញ់ ទៅឃុំគោល ស្រុកអង្គរជុំ ខេត្តសៀមរាប ជាប្រភេទផ្លូវក្រាលដីល្បាយក្រួស មានប្រវែង៥.៣៦៩ម៉ែត្រ ទទឹង៨ម៉ែត្រ កម្រាស់០,២ម៉ែត្រ ត្រូវបានបើកការដ្ឋានជួសជុលឡើងវិញជាផ្លូវការ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ។

ក្នុងនាមអាជ្ញាធរ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងពីរ លោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់ បានសម្ដែងនូវក្ដីរីករាយ និងគោរពថ្លែងអំណរគុណចំពោះសម្តេចធិបតីនាយករដ្ឋមន្រ្តី ដែលតែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។ ជាក់ស្ដែងអំណោយផ្លូវមួយខ្សែនាពេលនេះ ពិតជាបានជួយសម្រួល និងបង្កភាពងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ពីទីជនបទទៅកាន់ទីប្រជុំជន និងឆ្លើយតបបានតាមការចង់បានរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប មានប្រសាសន៍ថា មានផ្លូវ គឺមានក្តីសង្ឃឹម ហើយផ្លូវ១ខ្សែនេះ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងទីជនបទ ជាពិសេសជួយកាត់បន្ថយពេលវេលា ជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនផ្សេងៗបានងាយស្រួល ឆាប់រហ័ស ដែលកត្តានេះនឹងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋយើងថែមទៀតផង។ ជាមួយគ្នានោះ ឯកឧត្តម ក៏សូមការអធ្យាស្រ័យពីប្រជាពលរដ្ឋមានលំនៅឋានក្បែរដងផ្លូវនេះ មេត្តាយោគយល់ ព្រោះអាចមានការប៉ះពាល់ដោយការហុយដី ឬមានការប៉ះពាររបងផ្ទះបងប្អូនបន្តិចបន្តួច។ ហើយពេលផ្លូវនេះសាងសង់រួចរាល់ សូមបងប្អូនរួមគ្នាថែរក្សាផ្លូវនេះឱ្យបានល្អ កុំដឹកលើសទម្ងន់ និងគោរពច្បាប់ចរាចរទាំងអស់គ្នា។

ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍជនបទ មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាពនៅកម្ពុជា ដោយឈរលើសរសរស្ដម្ភគន្លឹះចំនួន៥ គឺមនុស្ស ផ្លូវទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល។

ឯកឧត្តម រដ្ឋលេខាធិការ មានប្រសាសន៍ទៀតថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍នៅជនបទ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការជំរុញដំណើរការអន្តរកម្មផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច រវាងតំបន់ជនបទ និងទីប្រជុំជន ហើយផ្លូវជនបទបានដើរតួជាសសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ក្នុងការតភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗ ក្នុងតំបន់ឱ្យមានភាពរស់រវើក និងកាន់តែសកម្មថែមទៀត ដែលជាមូលដ្ឋានគ្រឹះក្នុងការជំរុញ កំណើនប្រាក់ចំណូលរបស់ប្រជាជននៅជនបទ។ ការលើកកម្រិតផ្លូវជនបទ ពីផ្លូវដីសទៅជាផ្លូវល្បាយក្រួស ឬផ្លូវក្រាលកៅស៊ូ ឬក្រាលបេតុង គឺបានជួយសម្រួល និងផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រជាជននៅជនបទ ដូចជាភាពងាយស្រួលក្នុងការធ្វើដំណើរ ចំណេញពេលវេលា កាត់បន្ថយការចំណាយក្នុងការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ និងមានភាពងាយស្រួលក្នុងការទទួលបាននូវសេវាសាធារណៈផ្សេងៗផងដែរ៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស, ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តម ប្រាក់ សោភ័ណ ជំរុញអាជ្ញាធរជំនាញសម្របសម្រួលជាមួយក្រុមហ៊ុនស្ថាបនាដងស្ទឹងសៀមរាប បើកទឹកជួយសង្គ្រោះស្រូវប្រាំងនៅសង្កាត់សៀមរាប និងចុងឃ្នៀស

ឯកឧត្តម ប្រាក់ សោភ័ណ ជំរុញអាជ្ញាធរជំនាញសម្របសម្រួលជាមួយក្រុមហ៊ុនស្ថាបនាដងស្ទឹងសៀមរាប បើកទឹកជួយសង្គ្រោះស្រូវប្រាំងនៅសង្កាត់សៀមរាប និងចុងឃ្នៀស

ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាប ធ្វើការអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកដល់អាជ្ញាធរមូលដ្ឋានក្នុងស្រុកស្វាយលើ

ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាប ធ្វើការអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកដល់អាជ្ញាធរមូលដ្ឋានក្នុងស្រុកស្វាយលើ

ស្រូវប្រាំងជាង ១.០០០ហិកតា របស់ប្រជាកសិករនៅសង្កាត់ចុងឃ្នៀស និងសង្កាត់សៀមរាប ត្រូវបានអាជ្ញាធរជួយសង្គ្រោះ

ស្រូវប្រាំងជាង ១.០០០ហិកតា របស់ប្រជាកសិករនៅសង្កាត់ចុងឃ្នៀស និងសង្កាត់សៀមរាប ត្រូវបានអាជ្ញាធរជួយសង្គ្រោះ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    35 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.