Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ធ្វើពលកម្មសម្អាតឧទ្យានសហស្សវត្សរ៍ អបអរខួបលើកទី៧០ ថ្ងៃកំណើតកាកបាទក្រហមកម្ពុជា

ដោយ Pothe Thun
18/02/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ធ្វើពលកម្មសម្អាតឧទ្យានសហស្សវត្សរ៍ អបអរខួបលើកទី៧០ ថ្ងៃកំណើតកាកបាទក្រហមកម្ពុជា
11
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ដើម្បីអបអរខួបលើកទី៧០ ថ្ងៃកំណើតកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក ស៊ុំ សំអន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានដឹកនាំសហការី រួមនឹងយុវជនស្ម័គ្រចិត្ត ធ្វើការបោសសំរាម ស្លឹកឈើងាប់ ធ្វើផ្លូវការពារភ្លើងឆេះ សម្អាតពាក្យស្លាក ដើម្បីបញ្ជាក់ពីសកម្មភាពដែលសម្រេចបាននូវគោលដៅសកល តាមរយៈការរួមចំណែកការការពារបរិស្ថាន និងភាពធន់នឹងបម្រែបម្រួលអាកាសធាតុ នៅក្នុងឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា ក្នុងក្រុងសៀមរាប។

លោក ស៊ុំ សំអន មានប្រសាសន៍ថា ថ្ងៃទី១៨ ខែកុម្ភៈ មិនត្រឹមតែជាថ្ងៃកំណើតកាកបាទក្រហមកម្ពុជាប៉ុណ្ណោះទេ សម្រាប់ខេត្តសៀមរាប ថ្ងៃដ៏មានអត្ថន័យនេះ ក៏ជាថ្ងៃបង្ហាញដល់គ្រប់មជ្ឈដ្ឋានជាតិ អន្តរជាតិ បានយល់កាន់តែច្បាស់ពីអត្ថប្រយោជន៍នៃធនធានធម្មជាតិ និងផលប៉ះពាល់ មកលើភពផែនដី ដែលបណ្ដាលពីការបាត់បង់ធនធានធម្មជាតិ។ ការចូលរួមសម្អាតបរិស្ថាននាពេលនេះ មិនត្រឹមតែរួមចំណែកថែរក្សាគម្របបៃតងនៃតំបន់រមណីយដ្ឋានអង្គរប៉ុណ្ណោះទេ តែយើងក៏បានបង្ហាញពីឆន្ទៈរបស់កម្ពុជា ក្នុងការចូលរួមកាត់បន្ថយបម្រែបម្រួលអាកាសធាតុ ដែលពិភពលោកកំពុងប្រឈមផងដែរ។

លោកបន្តថា ជារៀងរាល់ឆ្នាំ សាខាកាកបាទក្រហមកម្ពុជាខេត្ត តែងធ្វើពលកម្មសម្អាត និងថែទាំដើមឈើរាប់ពាន់ដើម ដែលសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន កាកបាទក្រហមកម្ពុជា រួមទាំង សមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងមន្ត្រីក្នុងខេត្តបានយាង និងអញ្ជើញដាំតាំងពីឆ្នាំ១៩៩៩មក ដោយសុទ្ធចិត្តចេញពីស្មារតីទទួលខុសត្រូវ ការស្រឡាញ់ព្រៃឈើ ស្រឡាញ់ធម្មជាតិ និងបរិស្ថានរបស់យើងទាំងអស់គ្នា។ ពោលគឺគ្មាននរណាម្នាក់រស់នៅដោយមិនបានផ្សាភ្ជាប់ខ្លួនជាមួយបរិស្ថានធម្មជាតិ ក្នុងភពផែនដីយើងនេះបានឡើយ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកក៏បានរំលឹកថា ឧទ្យានសហស្សវត្សរ៍ នៅតាមបណ្ដោយផ្លូវទៅប្រាសាទអង្គរវត្ត ជាមរតកដ៏ថ្លៃថ្លារបស់កាកបាទក្រហមកម្ពុជា ដែលបានដាំដុះឡើងតាំងពីឆ្នាំ១៩៩៩ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា។ ឧទ្យាននេះគ្របដណ្តប់លើផ្ទៃដីជាង ៥ហិកតា និងមានដើមឈើចំនួន ២.៤៦០ដើម ដែលជានិមិត្តរូបនៃការប្តេជ្ញាចិត្តយូរអង្វែងចំពោះនិរន្តរភាពបរិស្ថាន៕

អត្ថបទ និងរូបភាព៖ កាកបាទក្រហមខេត្ត
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីជំនាញជំរុញឱ្យភាគីពាក់ព័ន្ធចូលរួមអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍ ដោយមិនត្រូវចាត់ទុកជាតួនាទីដាច់ដោយឡែករបស់ក្រសួងទេសចរណ៍ឡើយ

មន្ត្រីជំនាញជំរុញឱ្យភាគីពាក់ព័ន្ធចូលរួមអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍ ដោយមិនត្រូវចាត់ទុកជាតួនាទីដាច់ដោយឡែករបស់ក្រសួងទេសចរណ៍ឡើយ

ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ជំរុញដល់ក្រុមការងារចុះមូលដ្ឋានរបស់ក្រុមប្រឹក្សាខេត្ត ពង្រឹងកិច្ចសហការដោះស្រាយក្ដីកង្វល់ជូនប្រជាពលរដ្ឋ

ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ជំរុញដល់ក្រុមការងារចុះមូលដ្ឋានរបស់ក្រុមប្រឹក្សាខេត្ត ពង្រឹងកិច្ចសហការដោះស្រាយក្ដីកង្វល់ជូនប្រជាពលរដ្ឋ

គរុសិស្សនៃសាលាគរុកោសល្យ និងវិក្រឹតការខេត្តសៀមរាប ចូលរួមបរិច្ចាគឈាមជួយសង្គ្រោះជីវិតអ្នកជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

គរុសិស្សនៃសាលាគរុកោសល្យ និងវិក្រឹតការខេត្តសៀមរាប ចូលរួមបរិច្ចាគឈាមជួយសង្គ្រោះជីវិតអ្នកជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.