Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

មន្ត្រីជំនាញជំរុញឱ្យភាគីពាក់ព័ន្ធចូលរួមអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍ ដោយមិនត្រូវចាត់ទុកជាតួនាទីដាច់ដោយឡែករបស់ក្រសួងទេសចរណ៍ឡើយ

ដោយ Pothe Thun
18/02/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
មន្ត្រីជំនាញជំរុញឱ្យភាគីពាក់ព័ន្ធចូលរួមអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍ ដោយមិនត្រូវចាត់ទុកជាតួនាទីដាច់ដោយឡែករបស់ក្រសួងទេសចរណ៍ឡើយ
11
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងក្នុងពិធីបើកសិក្ខាសាលាពង្រឹងសមត្ថភាព ស្តីពីការរៀបផែនការអភិវឌ្ឍន៍ទេសចរណ៍ និងវាយតម្លៃសមិទ្ធកម្មនូវផែនការអភិវឌ្ឍន៍ទេសចរណ៍រាជធានី-ខេត្ត សម្រាប់តំបន់សៀមរាប និងតំបន់ជុំវិញ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក ម៉ែន ភារម្យ អគ្គនាយករង នៃអគ្គនាយកដ្ឋានអភិវឌ្ឍទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ ចូលរួមការអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍ ដោយមិនត្រូវចាត់ទុកថាវាជាតួនាទីដាច់មុខរបស់ក្រសួងទេសចរណ៍ម្នាក់ឯងនោះឡើយ។

លោក ម៉ែន ភារម្យ លើកឡើងថា នៅតំបន់ខ្លះខាងទេសចរណ៍មើលឃើញអំពីសក្តានុពលអាចទាក់ទាញឱ្យមានអ្នកទៅលេង ប៉ុន្តែវាស្ថិតនៅក្នុងតំបន់គ្រប់គ្រងដោយបរិស្ថាន រីឯផ្លូវគមនាគមន៍ស្ថិតក្រោមក្រសួងអភិវឌ្ឍន៍ជនបទ ដូច្នេះវាអាចទៅរួចបើមិនមានភាគីណាមួយចូលរួម។ នៅក្នុងអាណត្តិថ្មីនេះ ក្រសួងទេសចរណ៍ បានរៀបចំនូវគោលនយោបាយអភិវឌ្ឍទេសចរណ៍ច្បាស់លាស់ ជាពិសេសបានដាក់ចេញនូវពាក្យស្លោកថា ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់ និងទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍។

លោកក៏បានវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តតំបន់សៀមរាប និងតំបន់ជុំវិញ ដែលបានចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍បានយ៉ាងល្អប្រសើរ តាមរយៈការរៀបចំ និងអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម ២០២១-២០២៥ ដែលនេះបានបង្ហាញអំពីស្មារតីទទួលខុសត្រូវរួមគ្នារបស់គ្រប់ភាគីពាក់ព័ន្ធ ក្នុងការជំរុញអភិវឌ្ឍន៍វិស័យទេសចរណ៍នៅថ្នាក់ក្រោមជាតិ ដែលជាចលករដ៏សំខាន់សម្រាប់កំណើនទេសចរណ៍កម្ពុជា ស្របតាមទស្សនទាន រួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោក យុន លីនណេ អភិបាលរងខេត្ដសៀមរាប មានប្រសាសន៍ថា ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ បានចង្អុលបង្ហាញពី ការធ្វើពិពិធកម្មផលិតផលទេសចរណ៍ ដោយត្រូវរៀបចំផលិតផល និងសេវាកម្មទេសចរណ៍ឱ្យបានល្អប្រសើរ នៅតាមគោលដៅអាទិភាពទាំង៦ ជាអាទិ៍តំបន់ឧទ្យានជាតិភ្នំគូលែន តំបន់ការពារប្រាសាទបន្ទាយស្រី តំបន់បេតិកភណ្ឌអង្គរ តំបន់ក្រុងសៀមរាប តំបន់បឹងទន្លេសាប និងតំបន់ទេសចរណ៍សៀមរាបថ្មី។

លោកអភិបាលរងខេត្តបន្តថា ដោយសារតែវិបត្តិជំងឺកូវីដ-១៩ បានធ្វើឱ្យខកខានពុំបានជំរុញការអនុវត្តស្មារតីនៃផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ឱ្យបានពេញលេញ និងជាក់ស្តែងនៅឡើយទេ។ បច្ចុប្បន្ននេះ គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ដែលមានឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសជាប្រធាន បានរៀបចំនូវផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥-២០២៨ ដែលផែនការនេះនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញការអនុវត្ត ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ២០២១-២០៣៥ ឱ្យសម្រេចបានជោគជ័យ ធានាប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព សំដៅចូលរួមស្តារ និងអភិវឌ្ឍន៍វិស័យទេសចរណ៍សៀមរាប៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់, ឈិត សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ជំរុញដល់ក្រុមការងារចុះមូលដ្ឋានរបស់ក្រុមប្រឹក្សាខេត្ត ពង្រឹងកិច្ចសហការដោះស្រាយក្ដីកង្វល់ជូនប្រជាពលរដ្ឋ

ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ជំរុញដល់ក្រុមការងារចុះមូលដ្ឋានរបស់ក្រុមប្រឹក្សាខេត្ត ពង្រឹងកិច្ចសហការដោះស្រាយក្ដីកង្វល់ជូនប្រជាពលរដ្ឋ

គរុសិស្សនៃសាលាគរុកោសល្យ និងវិក្រឹតការខេត្តសៀមរាប ចូលរួមបរិច្ចាគឈាមជួយសង្គ្រោះជីវិតអ្នកជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

គរុសិស្សនៃសាលាគរុកោសល្យ និងវិក្រឹតការខេត្តសៀមរាប ចូលរួមបរិច្ចាគឈាមជួយសង្គ្រោះជីវិតអ្នកជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

រយៈពេល៣០ឆ្នាំអាជ្ញាធរជាតិអប្សរា បានធ្វើឱ្យឧទ្យានអង្គររក្សាបាននូវកិត្តិនាមជារមណីយដ្ឋានបេតិកភណ្ឌមានជីវិត

រយៈពេល៣០ឆ្នាំអាជ្ញាធរជាតិអប្សរា បានធ្វើឱ្យឧទ្យានអង្គររក្សាបាននូវកិត្តិនាមជារមណីយដ្ឋានបេតិកភណ្ឌមានជីវិត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.