Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ធ្វើសមយុទ្ធលើតុត្រៀមខ្លួនសម្រាប់សមយុទ្ធទ្រង់ទ្រាយធំ ដើម្បីឆ្លើយតបទាន់ពេលវេលាទៅនឹងគ្រោះថ្នាក់ដែលកើតឡើង

ដោយ Pothe Thun
20/02/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
36
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានធ្វើសមយុទ្ធលើតុ ដែលជាការត្រៀមខ្លួនសម្រាប់សមយុទ្ធទ្រង់ទ្រាយធំ ដែលនឹងធ្វើឡើងនាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខ ក្នុងគោលបំណងដើម្បីឆ្លើយតបឱ្យទាន់ពេលវេលានៅពេលមានគ្រោះថ្នាក់កើតឡើងនៅអាកាសយានដ្ឋាន ឬនៅជិតនោះ។

ថ្លែងនៅពិធីបើកសមយុទ្ធលើតុ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម សេង រ៉ាវុធ អគ្គនាយករង នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានលើកឡើងថា ការធ្វើសមយុទ្ធនេះ ជាតម្រូវការចាំបាច់ដែលគ្រប់អាកាសយានដ្ឋានអន្តរជាតិទាំងអស់ត្រូវធ្វើ ដើម្បីវាយតម្លៃថាមានលទ្ធភាពគ្រប់គ្រាន់នៅក្នុងការគ្រប់គ្រងគ្រាមានគ្រោះអាសន្នណាមួយបានកើតឡើង។ សមយុទ្ធនេះធ្វើឡើងក្រោមការរៀបចំដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល សហការជាមួយអាជ្ញាធរខេត្តសៀមរាប និងអង្គភាពស្ថាប័នពាក់ព័ន្ធជាច្រើនទៀត ដើម្បីសាកល្បងផែនការសង្គ្រោះបន្ទាន់ និងវាយតម្លៃសមត្ថភាពប្រតិបត្តិការរបស់ខ្លួន ក្នុងទំនាក់ទំនងក្នុងពេលកើតហេតុជាក់ស្តែង។

ឯកឧត្តម សេង រ៉ាវុធ បញ្ជាក់ថា សមយុទ្ធនេះដែរ ក៏ជាការសាកល្បងនីតិវិធីក្នុងការហៅទំនាក់ទំនងទូរសព្ទ និងហ្វ្រេកង់ប្រើប្រាស់ពេលមានគ្រោះអាសន្ន និងសហការក្នុងការឆ្លើយតបរបស់ភ្នាក់ងារខាងក្នុង និងក្រៅអាកាសយានដ្ឋាន។ សាកល្បងការឆ្លើយតបវេជ្ជសាស្ត្រទាំងភ្នាក់ងារខាងក្នុង និងក្រៅអាកាសយានដ្ឋាន និងសាកល្បងក្នុងការទំនាក់ទំនងទីបញ្ជាការចល័ត និងមជ្ឈមណ្ឌលសហប្រតិបត្តិការគ្រប់គ្រងគ្រោះមហន្តរាយ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម ប៊ុន រដ្ឋា នាយកអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បញ្ជាក់ថា ការធ្វើសមយុទ្ធនេះ ជាផែនការគ្រប់គ្រងគ្រោះអាសន្ន វាបានកំណត់យ៉ាងច្បាស់នូវតួនាទីរបស់អ្នកពាក់ព័ន្ធទាំងអស់ ទាំងក្នុង និងក្រៅអាកាសយានដ្ឋាន។ បន្ថែមពីនេះទៀត ផែនការនេះបានធ្វើការទំនាក់ទំនង យល់ដឹង និងរៀបចំជាស្រេច ក្នុងបំណងដើម្បីឆ្លើយតបយ៉ាងមានប្រសិទ្ធភាពក្នុងគ្រោះអាសន្នណាមួយដែលកើតមាន។ សមយុទ្ធនេះក៏ជាការរៀបចំកម្លាំងមនុស្ស សម្ភារៈបរិក្ខារ មធ្យោបាយនានា និងធនធានដទៃទៀតដែលមាន ដើម្បីប្រើប្រាស់ក្នុងអំឡុងពេលធ្វើអន្តរាគមន៍ និងប្រតិបត្តិការស្ដារស្ថានភាពឱ្យប្រសើរឡើងវិញ។

សូមជម្រាបថា សម្រាប់សមយុទ្ធលើតុនេះដែរ រៀបចំឡើងក្រោមកិច្ចសហការរវាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល រដ្ឋបាលខេត្តសៀមរាប និងក្រុមហ៊ុន YACA ក្រុមហ៊ុន AIAI និងក្រុមហ៊ុន CATS ហើយក៏មានការចូលរួមពី លោក សំកុល សុចិត្រា អភិបាលរងខេត្ត តំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប រួមនឹងវត្តមានថ្នាក់ដឹកនាំមន្ទីរអង្គភាព និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត៕

អត្ថបទ៖ លោក ជា ស្រស់, រូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: សមយុទ្ធអាកាសយានដ្ឋានអន្តរជាតិ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមសិល្បករសិល្បការិនីកម្ពុជា និងកូរ៉េ រួមគ្នាផ្សព្វផ្សាយពីប្រាសាទបុរាណនៃតំបន់រមណីដ្ឋានអង្គររបស់កម្ពុជា ទៅកាន់ពិភពលោក

ក្រុមសិល្បករសិល្បការិនីកម្ពុជា និងកូរ៉េ រួមគ្នាផ្សព្វផ្សាយពីប្រាសាទបុរាណនៃតំបន់រមណីដ្ឋានអង្គររបស់កម្ពុជា ទៅកាន់ពិភពលោក

អាជ្ញាធរខេត្តសៀមរាប ណែនាំដល់គ្រប់អ្នកពាក់ព័ន្ធជំរុញការងារផ្សព្វផ្សាយ ទប់ស្កាត់ និងបង្ការអំពើជួញដូរមនុស្ស និងគេងប្រវ័ញ្ចកម្លាំងពលកម្មកុមារ

អាជ្ញាធរខេត្តសៀមរាប ណែនាំដល់គ្រប់អ្នកពាក់ព័ន្ធជំរុញការងារផ្សព្វផ្សាយ ទប់ស្កាត់ និងបង្ការអំពើជួញដូរមនុស្ស និងគេងប្រវ័ញ្ចកម្លាំងពលកម្មកុមារ

កង់១.០១៨គ្រឿង ជាអំណោយរបស់អង្គការមកពីក្រៅប្រទេស ត្រូវបានផ្ដល់ជូនសិស្សានុសិស្សក្រីក្រមកពីបណ្ដាក្រុងស្រុកមួយចំនួនក្នុងខេត្ដសៀមរាប

កង់១.០១៨គ្រឿង ជាអំណោយរបស់អង្គការមកពីក្រៅប្រទេស ត្រូវបានផ្ដល់ជូនសិស្សានុសិស្សក្រីក្រមកពីបណ្ដាក្រុងស្រុកមួយចំនួនក្នុងខេត្ដសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.