Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងព័ត៌មាន អះអាងថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាកំពុងមានភាពប្រសើរឡើង និងអនុវត្តលើគោលការណ៍នៃរបបប្រជាធិបតេយ្យនីតិរដ្ឋ

អ្នកនាំពាក្យក្រសួងព័ត៌មាន អះអាងថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាកំពុងមានភាពប្រសើរឡើង និងអនុវត្តលើគោលការណ៍នៃរបបប្រជាធិបតេយ្យនីតិរដ្ឋ

ដោយ Pothe Thun
07/05/2025
នៅក្នុង ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងព័ត៌មាន អះអាងថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាកំពុងមានភាពប្រសើរឡើង និងអនុវត្តលើគោលការណ៍នៃរបបប្រជាធិបតេយ្យនីតិរដ្ឋ
8
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានអះអាងថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាកំពុងប្រកបដោយភាពប្រសើរឡើង និងអនុវត្តលើគោលការណ៍នៃរបបប្រជាធិបតេយ្យនីតិរដ្ឋ។ ឯកឧត្តមបានបញ្ជាក់ថា ការលើកឡើងណាមួយដែលគ្មានមូលដ្ឋានច្បាស់លាស់ គ្មានភស្ដុតាងអាចផ្ទៀងផ្ទាត់បាន គឺមិនអាចយកជាការបាននោះទេ និងអាចនាំឲ្យមានការបំភ្លៃការយល់ឃើញអំពីស្ថានភាពពិតប្រាកដ។

ផ្អែកលើការសិក្សាស្រាវជ្រាវឆ្នាំ២០២៥ ពីស្ថានភាពសេរីភាពសារព័ត៌មាន ឯកឧត្តម អស្នារិទ្ធ បានបញ្ជាក់ថា ពុំមានការរឹតត្បិតសិទ្ធិរបស់អ្នកសារព័ត៌មានឡើយ ហើយករណីដែលមានការអនុវត្តច្បាប់ គឺទាក់ទងនឹងបទល្មើសក្រៅដែននៃច្បាប់ស្ដីពីរបបសារព័ត៌មាន។ ការអនុវត្តច្បាប់ទាំងនេះត្រូវបានអនុវត្តតាមនីតិវិធី ដែលផ្អែកលើសិទ្ធិ និងសេរីភាពដោយស្មើភាពជាដើម។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្រសួងព័ត៌មានបានដោះស្រាយបណ្ដឹងចំនួន ៥៧ករណី ក្នុងកំឡុងពេលពីឆ្នាំ២០២៤ ដល់ត្រីមាសទី១ ឆ្នាំ២០២៥។ ក្នុងនោះ មាន ៨ករណីដែលបានផ្តល់មេធាវីជួយការពារតាមផ្លូវច្បាប់ និង ៤៣ករណីផ្សេងទៀតបានដោះស្រាយតាមវិធីអប់រំតម្រង់ទិសដោយផ្អែកលើធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន។
ឯកឧត្តម ទេព អស្នារិទ្ធ ក៏បានសង្កត់ថា ចំពោះទង្វើបំពានបទប្បញ្ញតិ្តច្បាប់ស្ដីពីរបបសារព័ត៌មាន ក្រមសីលធម៌និងវិជ្ជាជីវៈ កិច្ចសន្យាអាជីវកម្មសារព័ត៌មាន និងការបំពានសិទ្ធិឯកជនភាពបុគ្គលធ្ងន់ធ្ងរហើយមិនព្រមកែកំហុស ក្រសួងបានអនុវត្តវិធានការលុបអាជ្ញាបណ្ណចំនួន ៩អង្គភាព និងបានចេញលិខិតព្រមានចំនួន ១៣អង្គភាព និងបានព្យួរអាជ្ញាបណ្ណចំនួន ១អង្គភាព។

សូមបញ្ជាក់ជូនថា នៅក្នុងវិស័យសារព័ត៌មានកម្ពុជា អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មានទាំងអស់សុទ្ធតែមាននិងបានអនុវត្តសិទ្ធិ និងសេរីភាពដូចគ្នា មានតម្លៃស្មើៗគ្នា ពោលគឺពុំមានអ្នកណាមានតម្លៃលើសអ្នកណា ឬជាតួឯកក្នុងការងារនេះឡើយ ដែលនេះហើយសមភាព ភាពយុត្តិធម៌ ចម្រុះ និងបរិយាបន្ននៅក្នុងវិស័យសារព័ត៌មានកម្ពុជាសព្វថ្ងៃ។ ទាំងនេះគឺជាភាពប្រសើរឡើង ប្រកបដោយភាពធន់និងសុខដុមនីយកម្ម ស្របតាមការប្រែប្រួល ក្នុងវិស័យសារព័ត៌មានកម្ពុជា ដែលជាភាពខ្លាំងមួយដ៏ចាំបាច់សម្រាប់ការអភិរក្ស និងអភិវឌ្ឍន៍វិស័យព័ត៌មាននិងសោតទស្សន៍កម្ពុជាយ៉ាងពិតប្រាកដ។ ហើយ វាបានក្លាយជាគោលដៅស្នូល ដែលត្រូវបានតួអង្គ ដៃគូជាតិអន្តរជាតិ ផ្តោតការយកចិត្តទុកដាក់ ដោយបានបន្តកិច្ចសហការជាមួយក្រសួងព័ត៌មាន ដើម្បីចូលរួមក្នុងការធានានិរន្តរភាពនៃប្រព័ន្ធផ្សព្វផ្សាយ និងការគ្រប់គ្រងលំហព័ត៌មានប្រកបដោយប្រសិទ្ធភាព៕

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប ស្នើដល់ជនបរទេសអន្តោប្រវេសន៍ក្នុងខេត្ត ចូលរួមសហការរាយការណ៍ពេលឃើញមានបទល្មើសផ្សេងៗក្នុងមូលដ្ឋាន

អាជ្ញាធរខេត្តសៀមរាប ស្នើដល់ជនបរទេសអន្តោប្រវេសន៍ក្នុងខេត្ត ចូលរួមសហការរាយការណ៍ពេលឃើញមានបទល្មើសផ្សេងៗក្នុងមូលដ្ឋាន

មណ្ឌលសុខភាពកណ្ដែក ប្ដេជ្ញាបង្កើនគុណភាពក្នុងផ្ដល់សេវា ខណៈប្រជាពលរដ្ឋបង្ហាញការពេញចិត្តចំពោះការផ្ដល់សេវារបស់ក្រុមគ្រូពេទ្យ

មណ្ឌលសុខភាពកណ្ដែក ប្ដេជ្ញាបង្កើនគុណភាពក្នុងផ្ដល់សេវា ខណៈប្រជាពលរដ្ឋបង្ហាញការពេញចិត្តចំពោះការផ្ដល់សេវារបស់ក្រុមគ្រូពេទ្យ

គិតត្រឹមឆ្នាំ២០២៥រដ្ឋាករទឹកស្វយ័តសៀមរាប ពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋបាន២៣ឃុំ/សង្កាត់ ក្នុងក្រុងស្រុកចំនួន៤

គិតត្រឹមឆ្នាំ២០២៥រដ្ឋាករទឹកស្វយ័តសៀមរាប ពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋបាន២៣ឃុំ/សង្កាត់ ក្នុងក្រុងស្រុកចំនួន៤

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.