Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គិតត្រឹមឆ្នាំ២០២៥រដ្ឋាករទឹកស្វយ័តសៀមរាប ពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋបាន២៣ឃុំ/សង្កាត់ ក្នុងក្រុងស្រុកចំនួន៤

ដោយ Pothe Thun
07/05/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
គិតត្រឹមឆ្នាំ២០២៥រដ្ឋាករទឹកស្វយ័តសៀមរាប ពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋបាន២៣ឃុំ/សង្កាត់ ក្នុងក្រុងស្រុកចំនួន៤
178
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

គិតចាប់ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០២៥នេះ រដ្ឋាករទឹកស្វយ័តសៀមរាប បានធ្វើការពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋបានចំនួន ២៣ឃុំ/សង្កាត់ ក្នុងក្រុងស្រុកចំនួន៤ ក្នុងនោះសម្រាប់ក្រុងសៀមរាប និងក្រុងរុនតាឯកតេជោសែន មានចំនួន១៤សង្កាត់ និងស្រុកប្រាសាទបាគង និងស្រុកអង្គរធំ មាន៩ឃុំ ជាមួយនឹងបណ្ដាញចែកចាយប្រវែងជាង ៩០០គីឡូម៉ែត្រ ខណៈក្នុង១ថ្ងៃប្រជាពលរដ្ឋប្រើប្រាស់ទឹកអស់ប្រមាណជាង ៣ម៉ឺនម៉ែត្រគូប។

បើតាម លោក យ៉ៃ មុន្នីរ័ត្ន អគ្គនាយករងរដ្ឋាករទឹកស្វយ័តសៀមរាប បានឱ្យដឹងនៅថ្ងៃទី០៧ ខែឧសភានេះថា ការងារអាទិភាពទី១ របស់រដ្ឋករទឹកស្វយ័តសៀមរាប គឺពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតនៅទីប្រជុំជនជាមុនសិន បន្ទាប់មកទើបពង្រីកវិសាលភាពទៅតាមជាយក្រុង។ បច្ចុប្បន្នក្រុមការងារកំពុងតបណ្ដាញមេនាំទឹកស្អាតចេញពីក្រុងសៀមរាប ទៅដល់ឃុំរលួស ស្រុកប្រាសាទបាគង មានប្រវែង២០គីឡូម៉ែត្រ ដែលជាឥណទានពីគម្រោងចាយកា (JICA) ប្រើរយៈពេលអនុវត្តន៍១៦ខែ បញ្ចប់នៅឧសភាឆ្នាំ២០២៦។

លោក យ៉ៃ មុន្នីរ័ត្ន បានឱ្យដឹងទៀតថា ដើម្បីឆ្លើយតបយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ធ្វើយ៉ាងណាឆ្នាំ២០៣០ គឺផ្គត់ផ្គង់ទឹកស្អាតជួនប្រជាពលរដ្ឋឱ្យ១០០% បច្ចុប្បន្នរដ្ឋាករទឹកស្វយ័តសៀមរាប បានទទួលទទួលឥណទានពីរដ្ឋាភិបាលនៅឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦ ពង្រីងផ្ទៃសេវាប្រវែង៤០០គីឡូម៉ែត្របន្ថែមទៀត និងឆ្នាំ២០២៧ ដល់ឆ្នាំ២០២៩ ទទួលឥណទានពី AFD តាមរយៈឥណទានទាំងនេះ នឹងធ្វើឱ្យខេត្តសៀមរាប មានទឹកស្អាតគ្រប់គ្រាន់តាមយុទ្ធសាស្រ្តដែលបានដាក់ចេញ ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

សូមជម្រាបថា បច្ចុប្បន្នរដ្ឋាករទឹកស្វយ័តសៀមរាប មានរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំនួន៣ គឺរោងចក្រប្រព្រឹត្តកម្មទឹកស្អាតទឹកវិលទី១ យកប្រភពទឹកក្រោមដី មានសមត្ថភាពផលិតទឹកស្អាត ១៥ ០០០ម៣/ថ្ងៃ, រោងចក្រប្រព្រឹត្តកម្មទឹកស្អាតទឹកវិលទី២ យកប្រភពទឹកបារាយណ៍ មានសមត្ថភាពផលិតទឹកស្អាត ១៥ ០០០ម៣/ថ្ងៃ និងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតជ្រាវ យកទឹកពីបឹងទន្លេសាប មានសមត្ថភាពផលិតស្អាត ៦០ ០០០ម៣/ថ្ងៃ ដោយគិតក្នុង១ថ្ងៃទាំង៣រោងចក្រអាចផ្គត់ផ្គង់ទឹកស្អាតបានចំនួន ៩០ ០០០ម៉ែត្រគូប៕

អត្ថបទ និងរូបភាព៖ លោកស្រី ហាង សុជាតា
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប ជំរុញដល់អ្នកពាក់ព័ន្ធត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ ត្រៀមឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិ

គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប ជំរុញដល់អ្នកពាក់ព័ន្ធត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ ត្រៀមឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិ

អាជ្ញាធរខេត្តសៀមរាប ស្នើដល់ព្រះចៅអធិការវត្តទាំងអស់ក្នុងតំបន់អង្គរចូលរួមក្នុងការការពារ និងអភិរក្សតំបន់រម្មណីយដ្ឋានអង្គរ

អាជ្ញាធរខេត្តសៀមរាប ស្នើដល់ព្រះចៅអធិការវត្តទាំងអស់ក្នុងតំបន់អង្គរចូលរួមក្នុងការការពារ និងអភិរក្សតំបន់រម្មណីយដ្ឋានអង្គរ

ឆ្នាំ២០២៤កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ៦.៧លាននាក់ កើនឡើង ២២,៩ភាគរយ ធៀបនឹងឆ្នាំ២០២៣

ឆ្នាំ២០២៤កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ៦.៧លាននាក់ កើនឡើង ២២,៩ភាគរយ ធៀបនឹងឆ្នាំ២០២៣

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.