Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អគ្គនាយកស៊ីម៉ាក់ ៖ រយៈពេល៥ខែ ឆ្នាំ២០២៥ មន្ត្រីស៊ីម៉ាក់បោសសម្អាតផ្ទៃដីចម្ការមីន និងចម្ការគ្រាប់បានជាង ៥៦លានម៉ែត្រក្រឡា

ដោយ Pothe Thun
02/06/2025
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
អគ្គនាយកស៊ីម៉ាក់ ៖ រយៈពេល៥ខែ ឆ្នាំ២០២៥ មន្ត្រីស៊ីម៉ាក់បោសសម្អាតផ្ទៃដីចម្ការមីន និងចម្ការគ្រាប់បានជាង ៥៦លានម៉ែត្រក្រឡា
6
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

រយៈពេល៥ខែ ឆ្នាំ២០២៥នេះ កិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាពស៊ីម៉ាក់ សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ ដោយបានបោសសម្អាតផ្ទៃដីចម្ការមីន/ចម្ការគ្រាប់បានចំនួន ៥៦ ១៥២ ៣៩៦ម៉ែត្រក្រឡា, រុករកឃើញ និងកម្ទេចចោលគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទចំនួន ១៧ ៤៤៤គ្រាប់ និងឆ្លើយតបតាមសំណើសុំអន្តរាគមន៍បន្ទាន់ចំនួន ១ ៥៧៣ករណី ព្រមទាំងបានផ្ដល់ការអប់រំយល់ដឹងពីមីនដល់ប្រជាពលរដ្ឋបានចំនួន ៧៩១ ៤៦៦នាក់។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រតិបត្តិការប្រចាំខែឧសភា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពមីនកម្ពុជា បានបញ្ជាក់ថា រយៈពេលដូចគ្នានេះ ស៊ីម៉ាក់ក៏បានធ្វើការស្រាវជ្រាវព័ត៌មានគ្រាប់មីន និងគ្រាប់បែកចង្កោម និងគ្រាប់បែកទម្លាក់ពីយន្តហោះលើផ្ទៃដី ២ ២៣៩ ០៤៧ ៧៧៩ម៉ែត្រក្រឡា។ ចំពោះលទ្ធផលការងារកិច្ចប្រតិបត្តិការអន្តរជាតិ ស៊ីម៉ាក់ក៏បានពង្រឹងភាពជាដៃគូគ្រប់ជ្រុងជ្រោយបន្ថែមទៀត ជាមួយភ្នាក់ងារផ្ដល់ជំនួយ និងដៃគូអភិវឌ្ឍន៍ ដោយបានចាត់តាំងថ្នាក់ដឹកនាំមួយចំនួនទៅចូលរួមក្នុងកិច្ចប្រជុំនានា នៅបណ្ដាប្រទេសមួយចំនួនដូចជា ប្រទេសជប៉ុន ស៊េបប៊ី កូឡុំប៊ី និងប្រទេសស្វីស ដែលពាក់ព័ន្ធ និងវិស័យសកម្មភាពមីនផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម ក៏បានសង្កត់ធ្ងន់ថា ដើម្បីឱ្យអង្គភាពស៊ីម៉ាក់ដំណើរការទៅមុខដោយរលូន និងកាន់តែមានភាពខ្លាំង យើងត្រូវការធនធានមនុស្ស ដែលមានសមត្ថភាពជាអ្នកបន្តវេន ខណៈបច្ចុប្បន្ននេះមន្រ្តីស៊ីម៉ាក់ជា ១ ០០០នាក់ បានដល់អាយុចូលនិវត្តន៍។ ដូចនេះ ជំរុញឱ្យមានការបណ្ដុះបណ្ដាលធនធានមនុស្សថ្មីៗបន្ថែមទៀត ទាំងចំណេះដឹង ចំណេះធ្វើ និងបច្ចេកទេស និងឱ្យចូលបម្រើការជាមួយមន្រ្តីចាស់ៗ ដែលមានបទពិសោធន៍ច្រើន ទើបអ្នកបន្តវេនមានភាពខ្លាំង និងអាចប្រកួតប្រជែងជាមួយបណ្ដាប្រទេសផ្សេងៗបាន៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គណៈប្រតិភូខេត្តសៀមរាប ចូលរួមសន្និសីទអភិវឌ្ឍន៍ទេសចរណ៍ ២០២៥ នៅប្រទេសចិន ក្រោមប្រធានបទ “ស៊ីនជាំង គឺជាកន្លែងដ៏អស្ចារ្យមួយ”

គណៈប្រតិភូខេត្តសៀមរាប ចូលរួមសន្និសីទអភិវឌ្ឍន៍ទេសចរណ៍ ២០២៥ នៅប្រទេសចិន ក្រោមប្រធានបទ “ស៊ីនជាំង គឺជាកន្លែងដ៏អស្ចារ្យមួយ”

រយៈពេល៥ខែ គ្រឹះស្ថានអង្គររកចំណូលបានជាង ២៤លានដុល្លារអាមេរិក ពីការលក់សំបុត្រឱ្យភ្ញៀវទេសចរចូលទស្សនាអង្គរ

រយៈពេល៥ខែ គ្រឹះស្ថានអង្គររកចំណូលបានជាង ២៤លានដុល្លារអាមេរិក ពីការលក់សំបុត្រឱ្យភ្ញៀវទេសចរចូលទស្សនាអង្គរ

អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់សាធារណជនចូលរួមផ្ដល់ក្ដីស្រឡាញ់ តាមរយៈកម្មវិធីបរិច្ចាគឈាម “យើងរួមគ្នាបរិច្ចាគឈាម ដើម្បីសង្រ្គោះជីវិត”

អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់សាធារណជនចូលរួមផ្ដល់ក្ដីស្រឡាញ់ តាមរយៈកម្មវិធីបរិច្ចាគឈាម “យើងរួមគ្នាបរិច្ចាគឈាម ដើម្បីសង្រ្គោះជីវិត”

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.