Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់សាធារណជនចូលរួមផ្ដល់ក្ដីស្រឡាញ់ តាមរយៈកម្មវិធីបរិច្ចាគឈាម “យើងរួមគ្នាបរិច្ចាគឈាម ដើម្បីសង្រ្គោះជីវិត”

ដោយ Pothe Thun
04/06/2025
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
5
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ការបរិច្ចាគឈាម គឺជាការធ្វើអំពើមនុស្សធម៌ ដើម្បីសង្គ្រោះជីវិតមនុស្ស និងជាកាដូនៃសេចក្ដីស្រឡាញ់ ហូរចេញពីបេះដូងយ៉ាងពិតប្រាកដ ជូនចំពោះជនរួមជាតិខ្មែរទាំងអស់គ្នា ក្នុងន័យនេះ អាជ្ញាធរខេត្តសៀមរាប សូមអំពាវនាវដល់មន្ត្រីរាជការ សិស្ស និស្សិត ព្រះសង្ឃ រួមនឹងសាធារណជនចូលរួមផ្ដល់ក្ដីស្រឡាញ់ទាំងអស់គ្នា តាមរយៈកម្មវិធីបរិច្ចាគឈាម ក្រោមប្រធានបទ “យើងរួមគ្នាបរិច្ចាគឈាម ដើម្បីសង្រ្គោះជីវិត” ដែលរដ្ឋបាលខេត្តនឹងរៀបចំ ចាប់ពីថ្ងៃទី១៨-២០ ខែមិថុនាខាងមុខនេះ។

ក្នុងកិច្ចប្រជុំត្រៀមរៀបចំកម្មវិធីខាងលើ នារសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥នេះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា ការបរិច្ចាគឈាម គឺជាទង្វើមនុស្សធម៌ ដែលយើងគ្រប់គ្នាអាចធ្វើបាន និងងាយស្រួលបំផុត។ ការបរិច្ចាគឈាមមិនត្រឹមតែ មិនធ្វើឱ្យប៉ះពាល់ដល់សុខភាពប៉ុណ្ណោះទេ វាបានផ្ដល់អត្ថប្រយោជន៍ជាច្រើនដូចជា៖ អាចជួយសង្គ្រោះជីវិតអ្នកដែលត្រូវការឈាម កាត់បន្ថយហានិភ័យនៃជំងឺមហារីក កាត់បន្ថយកូលេស្តេរ៉ុល និងភាពតានតឹង កាត់បន្ថយកំហាប់ឈាម និងការលើសជាតិដែក ជួយឱ្យប្រសើរឡើងនូវសុខភាពបេះដូង កាត់បន្ថយការឡើងទម្ងន់ ជំរុញការបង្កើតគ្រាប់ឈាមថ្មីជាដើម។

លោក នាក់ ណេរ៉ុន បានបញ្ជាក់ថា ការផ្ដល់ឈាមដោយស្ម័គ្រចិត្តជាប្រភពឈាមតែមួយគត់ដែលអាចផ្ដល់ឈាមប្រកបដោយចីរភាព ដើម្បីផ្គត់ផ្គង់ដល់មន្ទីរពេទ្យខេត្តសៀមរាប ក្នុងការយកទៅជួយសង្គ្រោះអាយុជីវិត ជនរងគ្រោះទូទៅ ដែលបណ្ដាលមកពីគ្រោះថ្នាក់ផ្សេងៗ ដែលមានតម្រូវការឈាម។ ជាមួយនឹងកម្មវិធីបរិច្ចាគឈាមនេះដែរ យើងក៏មានការប្រកួតបាល់ទាត់លក្ខណៈមិត្តភាពរវាងក្រុមរដ្ឋបាលខេត្តសៀមរាប ជាមួយក្រុមពិធីករកីឡាកម្ពុជា ដើម្បីអបអរសាទរទិវាបរិច្ចាគឈាមពិភពលោកខួបលើកទី២១ ផងដែរ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីសុខាភិបាល៖ ជំងឺគ្រុនឈាមកំពុងផ្ទុះឡើងគួរឱ្យបារម្ភ រយៈពេល៥ខែ ខេត្តសៀមរាប មានអ្នកកំពុងសម្រាកព្យាបាលជាង ១០០០ករណី

មន្ត្រីសុខាភិបាល៖ ជំងឺគ្រុនឈាមកំពុងផ្ទុះឡើងគួរឱ្យបារម្ភ រយៈពេល៥ខែ ខេត្តសៀមរាប មានអ្នកកំពុងសម្រាកព្យាបាលជាង ១០០០ករណី

អាជ្ញាធរខេត្តសៀមរាប ប្រជុំពិភាក្សាជុំវិញបញ្ហាសុវត្ថិភាពចរាចរណ៍នៅតាមផ្លូវទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ

អាជ្ញាធរខេត្តសៀមរាប ប្រជុំពិភាក្សាជុំវិញបញ្ហាសុវត្ថិភាពចរាចរណ៍នៅតាមផ្លូវទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបានជើងហោះហើរលើកដំបូងពីទីក្រុងឌូបៃ តាមរយៈក្រុមហ៊ុនអាកាសចរណ៍ Emirates Airline

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបានជើងហោះហើរលើកដំបូងពីទីក្រុងឌូបៃ តាមរយៈក្រុមហ៊ុនអាកាសចរណ៍ Emirates Airline

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.