Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

មន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប ទទួលបានថវិកា១០លានរៀល ពីសប្បុរសជន ដើម្បីគាំទ្រដល់កិច្ចដំណើរការព្យាបាលជំងឺជូនកុមារកម្ពុជា

ដោយ Pothe Thun
11/06/2025
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
មន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប ទទួលបានថវិកា១០លានរៀល ពីសប្បុរសជន ដើម្បីគាំទ្រដល់កិច្ចដំណើរការព្យាបាលជំងឺជូនកុមារកម្ពុជា
17
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ មន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប បានទទួលអំណោយជាថវិកាចំនួន ១០លានរៀល ពីមន្ទីរព្យាបាលធ្មេញ ជា លាងហេង សម្រាប់យកមកប្រើប្រាស់គាំទ្រដល់កិច្ចដំណើរការរបស់មន្ទីរពេទ្យ លើការពិនិត្យ និងព្យាបាលទារក និងកុមារកម្ពុជា ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព ប្រសិទ្ធភាព និងមិនមានការរើសអើង។

អ្នកស្រី ទូច សុខផៃ អគ្គនាយិកា មន្ទីរព្យាបាលធ្មេញ ជា លាងហេង ខេត្តសៀមរាប បានឱ្យដឹងថា ថវិកាខាងលើបានមកពីការចូលរួមរបស់គណៈគ្រងគ្រប់ បុគ្គលិកនៃមន្ទីរព្យាបាលធ្មេញខេត្តសៀមរាប និងខេត្តបាត់ដំបង ដើម្បីចូលរួមគាំទ្រដល់កិច្ចដំណើរការរបស់មន្ទីរពេទ្យ ក្នុងគោលបំណងរួមមួយ គឺនាំក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារកម្ពុជា រួមនឹងស្ត្រីមានផ្ទៃពោះ នៅពេលដែលត្រូវការសេវាពិនិត្យ និងព្យាបាល ជាពិសេសបងប្អូនដែលមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះ អាចទទួលបានការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃប្រកបដោយគុណភាព។

គួរជម្រាបថា មន្ទីរពេទ្យគន្ធបុប្ផា ជាមន្ទីរពេទ្យកុមារថ្នាក់ជាតិ ដែលទទួលការពិនិត្យ និងព្យាបាលកុមាររាប់លានករណីក្នុងមួយឆ្នាំៗ ដោយមិនគិតថ្លៃ។ មន្ទីរពេទ្យនេះ អាចដំណើរការទៅបានរហូតដល់ពេលនេះ និងទៅអនាគត គឺអាស្រ័យលើការចូលរួមបរិច្ចាគ និងវិភាគទានដែលមិនអាចខ្វះបានពីប្រភពស្របច្បាប់នានា រួមមានរាជរដ្ឋាភិបាលកម្ពុជា ក្រសួងស្ថាប័ន ក្រុមហ៊ុនឯកជន និងសប្បុរសជនទាំងក្នុង និងក្រៅប្រទេស៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រធានមន្ទីរពេទ្យបង្អែក ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក ប្ដេជ្ញាជំរុញគុណភាពនៃផ្ដល់សេវាជូនប្រជាពលរដ្ឋ ហើយនឹងត្រៀមប្រែក្លាយជាមន្ទីរពេទ្យបង្អែកកម្រិត២ នាពេលខាងមុខ

ប្រធានមន្ទីរពេទ្យបង្អែក ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក ប្ដេជ្ញាជំរុញគុណភាពនៃផ្ដល់សេវាជូនប្រជាពលរដ្ឋ ហើយនឹងត្រៀមប្រែក្លាយជាមន្ទីរពេទ្យបង្អែកកម្រិត២ នាពេលខាងមុខ

អគារបណ្ណាល័យមួយខ្នងនៃសាលាបឋមសិក្សាលៀបចាស់ ក្នុងស្រុកអង្គរធំ ត្រូវបានសម្ពោធដាក់ឱ្យសិស្សានុសិស្សប្រើប្រាស់ជាផ្លូវការ

អគារបណ្ណាល័យមួយខ្នងនៃសាលាបឋមសិក្សាលៀបចាស់ ក្នុងស្រុកអង្គរធំ ត្រូវបានសម្ពោធដាក់ឱ្យសិស្សានុសិស្សប្រើប្រាស់ជាផ្លូវការ

ឯកឧត្តម ទេសរដ្ឋមន្រ្តី ថោង ខុន ស្នើដល់គ្រប់អ្នកពាក់ព័ន្ធបន្តជំរុញការអភិវឌ្ឍន៍គោលដៅទេសចរណ៍ក្នុងខេត្តសៀមរាប ឱ្យកាន់តែមានភាពទាក់ទាញបន្ថែមទៀត

ឯកឧត្តម ទេសរដ្ឋមន្រ្តី ថោង ខុន ស្នើដល់គ្រប់អ្នកពាក់ព័ន្ធបន្តជំរុញការអភិវឌ្ឍន៍គោលដៅទេសចរណ៍ក្នុងខេត្តសៀមរាប ឱ្យកាន់តែមានភាពទាក់ទាញបន្ថែមទៀត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.