Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ប្រធានមន្ទីរពេទ្យបង្អែក ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក ប្ដេជ្ញាជំរុញគុណភាពនៃផ្ដល់សេវាជូនប្រជាពលរដ្ឋ ហើយនឹងត្រៀមប្រែក្លាយជាមន្ទីរពេទ្យបង្អែកកម្រិត២ នាពេលខាងមុខ

ដោយ Pothe Thun
11/06/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ប្រធានមន្ទីរពេទ្យបង្អែក ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក ប្ដេជ្ញាជំរុញគុណភាពនៃផ្ដល់សេវាជូនប្រជាពលរដ្ឋ ហើយនឹងត្រៀមប្រែក្លាយជាមន្ទីរពេទ្យបង្អែកកម្រិត២ នាពេលខាងមុខ
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ប្រធានមន្ទីរពេទ្យបង្អែក ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក លោក ថោង បញ្ញាវ័ន្ត បានបង្ហាញថា ចក្ខុវិស័យរបស់មន្ទីរពេទ្យទៅថ្ងៃអនាគត ធ្វើយ៉ាងណាត្រូវផ្ដល់សេវាមួយប្រកបដោយគុណភាព ប្រសិទ្ធភាព និងភាពជឿជាក់ ជូនដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ ក៏ដូចជានៅក្រៅតំបន់ ជាពិសេសមន្ទីរពេទ្យមានគោលដៅខ្ពស់ក្នុងការផ្ដល់សេវាដោយស្មើភាពគ្នាជូនប្រជាពលរដ្ឋទូទៅ ហើយមន្ទីរពេទ្យនេះនឹងត្រៀមប្រែងក្លាយជាមន្ទីរពេទ្យបង្អែកកម្រិត២ នាពេលខាងមុខ។

ថ្លែងប្រាប់ទូរទស្សន៍ជាតិខេត្តសៀមរាប លោក ថោង បញ្ញាវ័ន្ត ឱ្យដឹងថា បច្ចុប្បន្នមន្ទីរកំពុងមានឧបករណ៍ទំនើបៗមួយចំនួនសម្រាប់ប្រើប្រាស់ ជាមួយនឹងក្រុមគ្រូពេទ្យឯកទេសដែលមានបទពិសោធន៍ច្រើនឆ្នាំ បានចូលរួមក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ។ ជាមួយនោះក្រុមគ្រូពេទ្យលោក គឺបានប្រកាន់ភ្ជាប់នូវគោលការណ៍រួម ដោយផ្ដល់សេវាព្យាបាល និងពិគ្រោះជំងឺជូនបងប្អូនប្រជាពលរដ្ឋដោយស្មើភាពគ្នា មិនថាបង់ថ្លៃ ឬប្រើបណ្ណសមធម៌។

លោកប្រធានមន្ទីរពេទ្យ ក៏បានឱ្យដឹងថា បច្ចុប្បន្នមន្ទីរពេទ្យមានផ្ដល់សេវាដូចជា ផ្នែកពិគ្រោះជំងឺទូទៅ មនុស្សធំ និងកុមារ, សង្រ្គោះបន្ទាន់, ផ្នែកសម្រាកជំងឺទូទៅ, វះកាត់តូច និងរបួស, សម្ភព និងរោគស្រ្ដី, ផ្នែកវេជ្ជសាស្ដ្រ មន្ទីរពិសោធន៍ និងអគ្គិសនីបេះដូង, ឱសថស្ថាន, ផ្ដល់ថ្នាំបង្ការដល់ស្រ្ដី និងកុមារ, ផ្នែកព្យាបាលមាត់ធ្មេញ និងផ្នែកជំងឺឆ្លង និងមិនឆ្លង ដោយក្នុងមួយថ្ងៃមានអ្នកមកទទួលសេវាប្រមាណ១៥០ ទៅ២០០នាក់៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព៖ មន្ត្រីមន្ទីរ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អគារបណ្ណាល័យមួយខ្នងនៃសាលាបឋមសិក្សាលៀបចាស់ ក្នុងស្រុកអង្គរធំ ត្រូវបានសម្ពោធដាក់ឱ្យសិស្សានុសិស្សប្រើប្រាស់ជាផ្លូវការ

អគារបណ្ណាល័យមួយខ្នងនៃសាលាបឋមសិក្សាលៀបចាស់ ក្នុងស្រុកអង្គរធំ ត្រូវបានសម្ពោធដាក់ឱ្យសិស្សានុសិស្សប្រើប្រាស់ជាផ្លូវការ

ឯកឧត្តម ទេសរដ្ឋមន្រ្តី ថោង ខុន ស្នើដល់គ្រប់អ្នកពាក់ព័ន្ធបន្តជំរុញការអភិវឌ្ឍន៍គោលដៅទេសចរណ៍ក្នុងខេត្តសៀមរាប ឱ្យកាន់តែមានភាពទាក់ទាញបន្ថែមទៀត

ឯកឧត្តម ទេសរដ្ឋមន្រ្តី ថោង ខុន ស្នើដល់គ្រប់អ្នកពាក់ព័ន្ធបន្តជំរុញការអភិវឌ្ឍន៍គោលដៅទេសចរណ៍ក្នុងខេត្តសៀមរាប ឱ្យកាន់តែមានភាពទាក់ទាញបន្ថែមទៀត

គោលនយោបាយភូមិឃុំមានសុវត្ថិភាពត្រូវបានអនុវត្តដូចភ្លៀងរលឹមនៅក្នុងក្រុងរុនតាឯកតេជោសែន

គោលនយោបាយភូមិឃុំមានសុវត្ថិភាពត្រូវបានអនុវត្តដូចភ្លៀងរលឹមនៅក្នុងក្រុងរុនតាឯកតេជោសែន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.