Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គោលនយោបាយភូមិឃុំមានសុវត្ថិភាពត្រូវបានអនុវត្តដូចភ្លៀងរលឹមនៅក្នុងក្រុងរុនតាឯកតេជោសែន

ដោយ Pothe Thun
12/06/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
គោលនយោបាយភូមិឃុំមានសុវត្ថិភាពត្រូវបានអនុវត្តដូចភ្លៀងរលឹមនៅក្នុងក្រុងរុនតាឯកតេជោសែន
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព គឺជាកត្តាដ៏សំខាន់ សម្រាប់បម្រើការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ប្រកបដោយភាពកក់ក្តៅ និងសុវត្ថិភាពខ្ពស់។ ក្នុងនោះអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងក្រុងរុនតាឯកតេជោសែនខេត្តសៀមរាបបានអនុវត្តដូចភ្លៀងរលឹមនូវគោលនយោបាយទាំងនោះ ដើម្បីធានាឱ្យបាននូវ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋានខ្លួន។

លោកវរសេនីយ៍ទោ អ៊ុច សុខេន អធិការនៃអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន បានឱ្យដឹងថា៖ អនុវត្តតាមការណែនាំរបស់ថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចាប់តាំងពីការបង្កើតឱ្យមានអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែនមក បានអនុវត្ត និងចុះផ្សព្វផ្សាយនូវគោលនយោបាយភូមិឃុំសង្កាត់ មានសុវត្ថិភាពដូចភ្លៀងរលឹម។ លោកបានបន្តថា យ៉ាងហោចណាស់ក្នុងមួយខែ បានចុះអប់រំផ្សព្វផ្សាយ ក្នុងវេទិការសាធារណៈនានា មិនតិចជាង១០លើកឡើយ ទៅកាន់បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងមូលដ្ឋាន ដើម្បីបានជ្រាបពីគោលការណ៍៧ចំណុចនៃភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។ ទាំងនេះ ដើម្បីធានាឱ្យនូវភូមិឃុំ សង្កាត់មានសុវត្ថិភាព ប្រជាពលរដ្ឋអាចរស់នៅដោយសុខសាន្ត មិនមានភ័យក្លាយអំពីភាពអសកម្មណាមួយឡើយ។

លោកអធិការក្រុងបន្ថែមទៀតថា៖ មកដល់បច្ចុប្បន្ននេះ ប្រជាពលរដ្ឋបានយល់ដឹង និងចូលរួមយ៉ាងសកម្មជាមួយអាជ្ញាធរពាក់ព័ន្ធ ក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ជាពិសេសច្បាប់ចរាចរណ៍ផ្លូវគោក បញ្ហាគ្រឿង និងល្បែងស៊ីសងខុសច្បាប់ ធ្វើឱ្យមូលដ្ឋានស្ទើរតែលុបបំបាត់ទាំងស្រុងនូវភាពបទល្មើសទាំងនេះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ជាមួយគ្នានេះ លោកអធិការនៃអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន បានលើកទឹកចិត្ត បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តចូលរួម និងរាយការណ៍នូវរាល់បទល្មើសក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់និងបង្រ្កាបបានទាន់ពេលវេលា ហើយការផ្តល់ព័ត៌មានគឺរក្សាការសំងាត់ មិនបើកចំហរទេ រាល់ការផ្តល់ព័ត៌មានគឺ២៤ម៉ោងលើ២៤ម៉ោងយើងនឹងចុះអន្តរាគមន៍ភ្លាមៗ។
សូមជម្រាបថា លក្ខណៈសម្បត្តិរបស់ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព រួមមាន៖ ១. ផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត។ ២.គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។ ៣. មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។ ៤.គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្រ្តីនិងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង។ ៥.ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។ ៦.មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។និង៧. ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយនិងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕

អត្ថបទ និងរូបភាព ៖ លោក យូ វង្ស

Tags: ក្រុងរុនតាឯកតេជោសែន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
បុណ្យសមុទ្រទឹកសាបកម្ពុជាលើកទី៣ នឹងរៀបចំឡើងនាថ្ងៃចុងសប្ដាហ៍នេះ នៅតំបន់សហគមន៍កំពង់ភ្លុក ខេត្តសៀមរាប

បុណ្យសមុទ្រទឹកសាបកម្ពុជាលើកទី៣ នឹងរៀបចំឡើងនាថ្ងៃចុងសប្ដាហ៍នេះ នៅតំបន់សហគមន៍កំពង់ភ្លុក ខេត្តសៀមរាប

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប អបអរសាទរព្រះរាជពិធីចម្រើនព្រះជន្មវស្សា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប អបអរសាទរព្រះរាជពិធីចម្រើនព្រះជន្មវស្សា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ

អាជ្ញាធរខេត្ដសៀមរាប ជំរុញឱ្យគ្រប់អ្នកពាក់ព័ន្ធចូលរួមលើកកម្ពស់សីលធម៌សង្គម តម្លៃស្ដ្រី និងគ្រួសារខ្មែរ

អាជ្ញាធរខេត្ដសៀមរាប ជំរុញឱ្យគ្រប់អ្នកពាក់ព័ន្ធចូលរួមលើកកម្ពស់សីលធម៌សង្គម តម្លៃស្ដ្រី និងគ្រួសារខ្មែរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.