Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់ម្ចាស់អាជីវកម្មកម្សាន្តពេលរាត្រីក្នុងក្រុង ជំរុញដល់បុគ្គលិកក្នុងការធ្វើតេស្តស្វែងរកមេរោគអេដស៍

ដោយ Pothe Thun
17/06/2025
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់ម្ចាស់អាជីវកម្មកម្សាន្តពេលរាត្រីក្នុងក្រុង ជំរុញដល់បុគ្គលិកក្នុងការធ្វើតេស្តស្វែងរកមេរោគអេដស៍
6
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងកិច្ចប្រជុំសម្របសម្រួលជាមួយម្ចាស់អាជីវកម្មសេវាកម្សាន្ត សណ្ឋាគារ ក្នុងក្រុងសៀមរាប នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានធ្វើការអំពាវនាវដល់ម្ចាស់អាជីវកម្មកម្សាន្តសប្បាយនានា ត្រូវជួយជំរុញដល់បុគ្គលិករបស់ខ្លួន ក្នុងការចូលរួមធ្វើតេស្តឈាម ស្វែងរកមេរោគអេដស៍ ខណៈបច្ចុប្បន្នខេត្តសៀមរាប មានអ្នកផ្ទុកមេរោគអេដស៍ចំនួន ៥ ១០៧នាក់ និងមានអ្នកផ្ទុកមេរោគនេះប្រមាណជា ២ ០០០នាក់ ដែលមិនឃើញមកទទួលការព្យាបាលបន្ត។

លោក នាក់ ណេរ៉ុន បញ្ជាក់ថា ជំងឺអេដស៍មិនមានថ្នាំព្យាបាលឲ្យជានោះទេ ប៉ុន្តែថ្នាំប្រឆាំងមេរោគនេះ បានធ្វើមេរោគចុះខ្សោយ រហូតដល់ពេលធ្វើតេស្តក៏អាចឃើញអវិជ្ជមាន ជាហេតុឲ្យអ្នកជំងឺគិតថា គាត់បានជាសះស្បើយ។ ចំណុចនេះហើយដែលជាគ្រោះថ្នាក់ ព្រោះថានៅពេលអ្នកជំងឺអេដស៍តេស្ដរកមេរោគអេដស៍លែងឃើញ ពួកគាត់ក៏ឈប់មកទទួលការព្យាបាល។ ដូច្នេះការឆ្លងរាលដាលក៏អាចបន្តកើតឡើងវិញផងដែរ។

លោកសូមអំពាវនាវដល់ម្ចាស់អាជីវកម្មកម្សាន្តទាំងអស់ ជំរុញឱ្យបុគ្គលិកដើម្បីធ្វើតេស្តរកមេរោគអេដស៍ទាំងអស់គ្នា ដែលនេះមិនមែនតែជាការគិតរឿងឆ្លងមួយមុខទេ ប៉ុន្តែវាជាការរួមគ្នាគិតគូរពីការអភិវឌ្ឍជាតិទាំងអស់គ្នា។ លោកថាការធ្វើតេស្តរកមេរោគអេដស៍នេះ ក៏ជាផ្នែកមួយក្នុងការគិតគូររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយដល់អ្នកវិជ្ជមានមេរោគអេដស៍ ដោយអ្នកទាំងនោះនឹងទទួលបានបណ្ណសមធម៌ សម្រាប់ប្រើក្នុងការព្យាបាលដោយឥតគិតថ្លៃ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

យោងតាមក្រសួងបានឱ្យដឹងថា ប្រទេសកម្ពុជា ត្រូវបានពិភពលោកទទួលស្គាល់ថា ស្ថិតក្នុងគន្លងផ្លូវក្នុងការឈានទៅសម្រេចបានគោលដៅសកល ៩៥%-៩៥%-៩៥% មានន័យថា ៩៥%នៃអ្នកដែលមិនបានដឹងខ្លួនថាផ្ទុកមេរោគ អេដស៍បានដឹងពីស្ថានភាពនៃមេរោគអេដស៍របស់ខ្លួន, ៩៥% បានដឹងខ្លួនថា ផ្ទុកមេរោគអេដស៍បានទទួល ការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ និង ៩៥%នៃអ្នកដែលបានទទួលការព្យាបាលមានបន្ទុក មេរោគអេដស៍ក្នុងឈាមត្រូវបានបង្ក្រាប។ ជាលទ្ធផលនៅឆ្នាំ២០២៣ សម្រេចបាន ៨៩% នៃ៩៥%ទី១, ៩៨% នៃ៩៥ទី២ និង ៩៨% នៃ៩៥%ទី៣៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ជំងឺ​អេដស៍​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គណៈប្រតិភូខេត្តសៀមរាប អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X១៦

គណៈប្រតិភូខេត្តសៀមរាប អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X១៦

ICC Angkor រៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី៤០ រយៈពេល២ថ្ងៃ លើទឹកដីនៃខេត្តសៀមរាប

ICC Angkor រៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី៤០ រយៈពេល២ថ្ងៃ លើទឹកដីនៃខេត្តសៀមរាប

អាជ្ញាធរខេត្តសៀមរាប ចាត់ទុកព្រឹត្តិការណ៍ទិវាយោគៈអន្តរជាតិ ថាជាចលករជំរុញដ៏សំខាន់ដល់វិស័យទេសចរណ៍ និងកំណើនសេដ្ឋកិច្ច

អាជ្ញាធរខេត្តសៀមរាប ចាត់ទុកព្រឹត្តិការណ៍ទិវាយោគៈអន្តរជាតិ ថាជាចលករជំរុញដ៏សំខាន់ដល់វិស័យទេសចរណ៍ និងកំណើនសេដ្ឋកិច្ច

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.