Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

កុលបុត្រ៣៦រូប ត្រូវបានបំបួសនៅវត្តដំណាក់ ក្រុងសៀមរាប ដើម្បីសងគុណមាតាបិតា និងទ្រទ្រង់ព្រះពុទ្ធសាសនា

ដោយ Pothe Thun
30/06/2025
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
5
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ វត្តដំណាក់ ក្រុងសៀមរាប បានរៀបចំពិធីបំបួសកុសលបុត្រចំនួន៣៦រូប តាមទំនៀមរបស់វត្តដែលតែងតែប្រារព្ធអស់កាល៥ ឬ ៦ឆ្នាំជាប់ៗគ្នាមកហើយ ដើម្បីសងគុណមាតាបិតា និងទ្រទ្រង់ពុទ្ធសាសនាឱ្យបានស្ថិតស្ថេរចិរកាលទៅមុខ និងដើម្បីភាពរីកចម្រើននៃពុទ្ធសាសនាកម្ពុជារបស់យើង។

ព្រះគ្រូ ធម្មវិសុទ្ធិរង្សី ឡាច ចន្ថា ព្រះគ្រូចៅអធិការវត្តដំណាក់ ក្រុងសៀមរាប មានថេរដីការថា អត្ថន័យនៃការបួសផ្នែកតាមបុរាណាចារ្យខ្មែរ លោកជឿថា ការបួស គឺដើម្បីសងគុណឪពុកម្ដាយជាអ្នមានគុណរបស់ខ្លួន ដោយបានបង្កើតពំនោលទុកមកថា “បួសណេនសងគុណម៉ែ បួសភិក្ខុសងគុណឱ”។ ឆ្នាំនេះកុលបុត្រចំនួន៣៦នាក់ បានមានសទ្ធាជ្រះថ្លាបំពេញឧបសម្បទាជាភិក្ខុភាវៈ ក្រោយបានបួសជាសាមណេរអស់រយៈពេលជាច្រើនវស្សាមកហើយ។

ព្រះគ្រូ ឡាច ចន្ថា បន្តថា ចំពោះការបំពេញឧបសម្បទាជាភិក្ខុភាវៈនេះ គឺជាកិច្ចមួយដើម្បីបំពេញលក្ខណៈជាអ្នកបួសឱ្យបានគ្រប់លំដាប់ក្នុងវិន័យបញ្ញត្តិ ពោលគឺសាមណេរដែលមានព្រះជន្ម២០វស្សាហើយ គឺអាចបំពេញឧបសម្បទាជាភិក្ខុបានហើយ។ ប៉ុន្តែបើកុលបុត្រណាមិនទាន់មានបំណងបំពេញឧបសម្បទា ក៏អាចបន្តស្ថិតនៅក្នុងភាពសាមណេរបានមិនជាអ្វីនោះទេ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

ព្រះគ្រូចៅអធិការ ក៏បានបញ្ជាក់ថា ប្រយោជន៍ការបំពេញឧបសម្បទាមាន៤ គឺ១.បានតម្លើងឋានៈរបស់ខ្លួនពីកម្រិតទាបទៅកាន់កម្រិតខ្ពស់មួយក្នុងពុទ្ធសាសនា, ២.បានជួយបន្តទ្រទ្រង់ពុទ្ធសាសនាតាមរយៈភេទជាអ្នកទ្រទ្រង់ត្រៃចីវរ(អ្នកបួស), ៣.បានបន្តចម្រើននិស្ស័យជាអ្នកបួសពោលគឺបានបន្តបំពេញនេក្ខម្មបារមីបន្តទៀត និង៤.បានជាសម្មតិសង្ឃស្រែបុណ្យសម្រាប់ពុទ្ធបរិស័ទបំពេញបុណ្យកុសល រក្សាសីល និង ចម្រើនមេត្តាភាវនាជាដើម។ លើសពីនេះទៅទៀត គឺដើម្បីបានឱកាសបន្តការសិក្សារៀនសូត្រវិជ្ជាផ្សេងៗទាំងពុទ្ធចក្រ និងអាណាចក្រឱ្យបានកាន់តែទូលំទូលាយ៕

អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រធានក្រុមប្រឹក្សាស្រុកប្រាសាទបាគង ជំរុញឱ្យពលរដ្ឋចូលរួមឱ្យបានផុសផុលក្នុងការរាយការណ៍អំពីបញ្ហាប្រឈមនានានៅក្នុងមូលដ្ឋាន

ប្រធានក្រុមប្រឹក្សាស្រុកប្រាសាទបាគង ជំរុញឱ្យពលរដ្ឋចូលរួមឱ្យបានផុសផុលក្នុងការរាយការណ៍អំពីបញ្ហាប្រឈមនានានៅក្នុងមូលដ្ឋាន

កិច្ចប្រជុំប្រចាំត្រីមាសទី២ឆ្នាំ២០២៥ របស់ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ខេត្តសៀមរាប

កិច្ចប្រជុំប្រចាំត្រីមាសទី២ឆ្នាំ២០២៥ របស់ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ខេត្តសៀមរាប

មន្រ្តីជាន់ខ្ពស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ No Drug ដើម្បីធ្វើជាជំនួយការរបស់សមត្ថកិច្ច

មន្រ្តីជាន់ខ្ពស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ No Drug ដើម្បីធ្វើជាជំនួយការរបស់សមត្ថកិច្ច

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.