Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

ប្រជាពលរដ្ឋប្រមាណជិត៨០០នាក់ ត្រូវបានជម្លៀសខ្លួនចូលមកកាន់ខេត្តសៀមរាប ដោយទទួលបានការយកចិត្តទុកដាក់ពីអាជ្ញាធរពាក់ព័ន្ធ

ដោយ Pothe Thun
25/07/2025
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
3
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

គិតត្រឹមម៉ោង១១ព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋជិត៨០០ហើយ បានជម្លៀសចូលកាន់ខេត្តសៀមរាប ក្រោយពេលអាជ្ញាធរខេត្តប្រកាសអំពីការត្រៀមទទួលបងប្អូនប្រជាពលរដ្ឋដែលជម្លៀសចេញពីតំបន់ព្រំដែនដែលមានការឈ្លានពានពីប្រទេសថៃ ចូលមកកាន់ខេត្តសៀមរាប ដោយទទួលបានការយកចិត្តទុកដាក់ពីអាជ្ញាធរពាក់ព័ន្ធ។

លោក លី វណ្ណៈ នាយករដ្ឋបាលសាលាខេត្តសៀមរាប បានឱ្យដឹងនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ថា អនុវត្តតាមការណែនាំ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ខេត្តបានរៀបចំនៅតាមបណ្តាស្រុកចំនួន៣មាន៖ ស្រុកក្រឡាញ់ ស្រីស្នំ និងស្រុកស្វាយលើ ដោយកំណត់យកទីតាំងវត្តអារាម ឬទីកន្លែងមានសុវត្ថិភាពផ្សេងៗ សម្រាប់ត្រៀមទទួលបងប្អូនប្រជាពលរដ្ឋជម្លៀសខ្លួនពីទីតាំងសឹកសង្គ្រាមមកស្នាក់នៅបណ្ដោះអាសន្ន។

លោក លី វណ្ណៈ បញ្ជាក់ថា គិតមកដល់ពេលនេះ បងប្អូនប្រជាពលរដ្ឋប្រមាណជិត៨០០នាក់ហើយ បានចូលមកកាន់ខេត្តសៀមរាប។ ជាមួយគ្នានេះ អាជ្ញាធរខេត្តគ្រោងពង្រីកទីតាំង នៅតាមបណ្តាស្រុកមួយចំនួនបន្ថែមទៀត ដូចជា៖ ស្រុកវ៉ារិន ជីក្រែង និងស្រុកបន្ទាយស្រី ដើម្បីត្រៀមទទួលបងប្អូនប្រជាពលរដ្ឋ។ ជាដំណោះស្រាយបន្ទាន់ នៅថ្ងៃនេះដែរ ឯកឧត្តមអភិបាលខេត្តសៀមរាប បានអញ្ជើញចុះសួរសុខទុក្ខ ព្រមជាមួយអំណោយសង្រ្គោះបន្ទាន់ សម្រាប់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកបន្ថែមថា រដ្ឋបាលខេត្តសៀមរាប បានត្រៀមលក្ខណៈរួចរាល់ហើយ មិនត្រឹមតែការស្នាក់នៅរបស់ពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែបានរៀបចំក្រុមគ្រូពេទ្យជួរមុខ នៅបណ្តាស្រុកគោលដៅមួយចំនួន សម្រាប់ពលរដ្ឋ ឬយុទ្ធមិត្តរងគ្រោះថ្នាក់អាចមករកសេវាព្យាបាលបាន។ ជាមួយគ្នានេះ កាលពីរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប ដឹកនាំក្រុមការងារវះកាត់សង្រ្គោះបន្ទាន់ នៃមន្ទីរពេទ្យខេត្តសៀមរាប ត្រៀមចាំជាជំនួយមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យផងដែរ៕

អត្ថបទ៖ លោក អេង យូ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ បើកសម្ពោធមជ្ឈមណ្ឌលវិទ្យាសាស្ត្រអភិរក្សអប្សរា សម្រាប់ជួយដល់ការងារអភិរក្សបេតិកភណ្ឌនៅខេត្តសៀមរាប

ទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ បើកសម្ពោធមជ្ឈមណ្ឌលវិទ្យាសាស្ត្រអភិរក្សអប្សរា សម្រាប់ជួយដល់ការងារអភិរក្សបេតិកភណ្ឌនៅខេត្តសៀមរាប

កម្ពុជាត្រូវការសន្តិភាព មិនចង់បានសង្គ្រាម តែបើគេឈ្លានពានយើងក៏ត្រូវប្រើសិទ្ធិការពារខ្លួន និងបូរណភាពទឹកដីរបស់យើង

កម្ពុជាត្រូវការសន្តិភាព មិនចង់បានសង្គ្រាម តែបើគេឈ្លានពានយើងក៏ត្រូវប្រើសិទ្ធិការពារខ្លួន និងបូរណភាពទឹកដីរបស់យើង

ប្រជាជនភៀសសឹកចេញពីតំបន់សមរភូមិជាង ៥ម៉ឺននាក់ ត្រូវបានជម្លៀសមកកាន់ទីតាំងសុវត្ថិភាពក្នុងភូមិសាស្ត្រខេត្តសៀមរាប

ប្រជាជនភៀសសឹកចេញពីតំបន់សមរភូមិជាង ៥ម៉ឺននាក់ ត្រូវបានជម្លៀសមកកាន់ទីតាំងសុវត្ថិភាពក្នុងភូមិសាស្ត្រខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.