Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ បើកសម្ពោធមជ្ឈមណ្ឌលវិទ្យាសាស្ត្រអភិរក្សអប្សរា សម្រាប់ជួយដល់ការងារអភិរក្សបេតិកភណ្ឌនៅខេត្តសៀមរាប

ដោយ Pothe Thun
25/07/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ បើកសម្ពោធមជ្ឈមណ្ឌលវិទ្យាសាស្ត្រអភិរក្សអប្សរា សម្រាប់ជួយដល់ការងារអភិរក្សបេតិកភណ្ឌនៅខេត្តសៀមរាប
4
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ អគារមជ្ឈមណ្ឌលវិទ្យាសាស្ត្រអភិរក្សអប្សរា ត្រូវបានសម្ពោធជាផ្លូវការ ក្រោមជំនួយនៃកិច្ចសហប្រតិបត្តិការពីទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ ដែលនៅក្នុងមជ្ឈមណ្ឌលនេះ គឺជាបន្ទប់ពិសោធន៍តាមបែបវិទ្យាសាស្ត្រទំនើប ដើម្បីជួយដល់ការងារអភិរក្សវត្ថុបុរាណនានា ដែលបានរកឃើញពីឧទ្យានបុរាណវិទ្យាអង្គរ។

លោក យុនសាំង គីម ( Hyunsung Kim ) អគ្គនាយកស្ដីទីអន្តរជាតិនៃមជ្ឈមណ្ឌលសហប្រតិបត្តិការទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ (KHA) បានឱ្យដឹងថា មជ្ឈមណ្ឌលវិទ្យាសាស្ត្រអភិរក្សអប្សរា ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់នេះ បានបំពាក់ឧបករណ៍ឯកទេសផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើប សរុបចំនួន៦៧ប្រភេទ ដែលមានតម្លៃប្រមាណ៣០ម៉ឺនដុល្លារ។ លោកថាបន្ទាប់ពីសម្ពោធដាក់ឱ្យដំណើរការរួចហើយ ទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ ក៏គ្រោងនឹងជួយបណ្ដុះបណ្ដាលផ្នែកបច្ចេកទេសដល់មន្ត្រី និងបុគ្គលិកនៃអាជ្ញាធរជាតិអប្សរា ដោយផ្ដោតលើបច្ចេកទេសអភិរក្សលោហៈ សេរ៉ាមិច និងវត្ថុបុរាណធ្វើពីថ្មនានាផងដែរ។

លោក យុនសាំង គីម បន្តថា តាមរយៈការបង្កើតមជ្ឈមណ្ឌលវិទ្យាសាស្ត្រអភិរក្សអប្សរារួម និងការបណ្ដុះបណ្ដាលបច្ចេកទេសវិទ្យាសាស្ត្រ ដល់មន្ត្រី និងបុគ្គលិកនៃអាជ្ញាធរជាតិអប្សរានេះ កូរ៉េរំពឹងថា បុគ្គលិកដែលទទួលបានការបណ្ដុះបណ្ដាលនឹងកាន់តែមានការអភិវឌ្ឍន៍សមត្ថភាព លើជំនាញថែរក្សាបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃនៃអង្គរប្រកបដោយសុវត្ថិភាព និងមានលក្ខណៈវិទ្យាសាស្ត្រកាន់តែទូលំទូលាយថែមទៀត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកស្រី លី អ៊ុន បុក (Lee Eun bok) អគ្គនាយកគោលនយោបាយបេតិកភណ្ឌ របស់ការិយាល័យបេតិកភណ្ឌសេវាកម្មនៃសាធារណរដ្ឋកូរ៉េ បានបង្ហាញថា មជ្ឈមណ្ឌលវិទ្យាសាស្ត្រ ដែលសម្ពោធឱ្យប្រើប្រាស់ពេលនេះ គឺជាផ្នែកមួយនៃគម្រោងកិច្ចសហប្រតិបត្តិការអន្តរជាតិ រវាងកូរ៉េ-កម្ពុជា នៅប្រាសាទអង្គរវត្ត។ ចាប់តាំងពីឆ្នាំ២០១០មក កូរ៉េបានគាំទ្រឧបករណ៍ជាច្រើនសម្រាប់ការងារអភិរក្សនៅតំបន់អង្គរ និងសារមន្ទីរជាតិ។ កាលពីឆ្នាំ២០១៣ សេវាបេតិកភណ្ឌកូរ៉េ និងអាជ្ញាធរជាតិអប្សរា បានចុះអនុស្សរណៈនៃការយោគយល់គ្នា សម្រាប់គម្រោងអភិរក្ស និងជួសជុលប្រាសាទព្រះពិទូ។ ចាប់ផ្ដើមនៅឆ្នាំ២០២៤ កូរ៉េក៏កំពុងធ្វើការលើគម្រោងអភិរក្ស និងជួសជុលប្រាសាទអង្គរវត្តផងដែរ។

លោកស្រី បញ្ជាក់ទៀតថា ការជឿទុកចិត្ត បានកសាងឡើងជាង២០ឆ្នាំ នៃកិច្ចសហប្រតិបត្តិការបេតិកភណ្ឌវប្បធម៌រវាងកម្ពុជា និងកូរ៉េ នឹងត្រូវបានពង្រឹងឱ្យមាននិរន្តរភាពបន្ថែមទៀត តាមរយៈការបើកមជ្ឈមណ្ឌលវិទ្យាសាស្ត្រអភិរក្សនេះ៕

អត្ថបទ និងរូបភាព៖ លោក ឈិត សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កម្ពុជាត្រូវការសន្តិភាព មិនចង់បានសង្គ្រាម តែបើគេឈ្លានពានយើងក៏ត្រូវប្រើសិទ្ធិការពារខ្លួន និងបូរណភាពទឹកដីរបស់យើង

កម្ពុជាត្រូវការសន្តិភាព មិនចង់បានសង្គ្រាម តែបើគេឈ្លានពានយើងក៏ត្រូវប្រើសិទ្ធិការពារខ្លួន និងបូរណភាពទឹកដីរបស់យើង

ប្រជាជនភៀសសឹកចេញពីតំបន់សមរភូមិជាង ៥ម៉ឺននាក់ ត្រូវបានជម្លៀសមកកាន់ទីតាំងសុវត្ថិភាពក្នុងភូមិសាស្ត្រខេត្តសៀមរាប

ប្រជាជនភៀសសឹកចេញពីតំបន់សមរភូមិជាង ៥ម៉ឺននាក់ ត្រូវបានជម្លៀសមកកាន់ទីតាំងសុវត្ថិភាពក្នុងភូមិសាស្ត្រខេត្តសៀមរាប

ឯកឧត្តម ប្រាក់ សោភ័ណ អំណរគុណចំពោះទឹកចិត្តប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលបានជួយឧបត្ថម្ភគ្រឿងឧបភោគបរិភោគដល់បងប្អូនកងទ័ព និងអ្នកដែលកំពុងជម្លៀសខ្លួន

ឯកឧត្តម ប្រាក់ សោភ័ណ អំណរគុណចំពោះទឹកចិត្តប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលបានជួយឧបត្ថម្ភគ្រឿងឧបភោគបរិភោគដល់បងប្អូនកងទ័ព និងអ្នកដែលកំពុងជម្លៀសខ្លួន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.